ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ជា​ច្រើន​ខូ​វើ​បទចាស់​បង្កើត​ចំណី​អារម្មណ៍​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មានការ​កើនឡើង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ចំពោះ​ការ​ផ្សាយ​បទ​ចម្រៀង​ខូ​វើ​មរតក​ដើម ដោយ​តារាចម្រៀង​សម័យ​បច្ចុប្បន្ន​។ ពួក​គេ​បាន​កែសម្រួល​បទ ចាស់​ៗ ហើយ​ច្រៀង​ឡើង​វិញ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​តាម​សម័យកាល ។ បទ​ចម្រៀង​ដែល​ត្រូវ​បាន​យក​មក​ខូ​វើ​ច្រៀង​ឡើង​វិញ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ក្លាយ​ជាទី​ចាប់​អារម្មណ៍​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ដោយសារ​នោះ​ជា​ប្រភេទ​បទ​ចម្រៀង​ដែល​និ​ព​ន្ឋ​ឡើង​ដោយ​កវី​ជំនាន់​មុន​មាន​លក្ខណៈ​ពីរោះ​រួច​ទៅ​ហើយ…

រាជធានី​ភ្នំពេញ​៖ មានការ​កើនឡើង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ចំពោះ​ការ​ផ្សាយ​បទ​ចម្រៀង​ខូ​វើ​មរតក​ដើម ដោយ​តារាចម្រៀង​សម័យ​បច្ចុប្បន្ន​។ ពួក​គេ​បាន​កែសម្រួល​បទ ចាស់​ៗ ហើយ​ច្រៀង​ឡើង​វិញ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​តាម​សម័យកាល ។

បទ​ចម្រៀង​ដែល​ត្រូវ​បាន​យក​មក​ខូ​វើ​ច្រៀង​ឡើង​វិញ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ក្លាយ​ជាទី​ចាប់​អារម្មណ៍​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ដោយសារ​នោះ​ជា​ប្រភេទ​បទ​ចម្រៀង​ដែល​និ​ព​ន្ឋ​ឡើង​ដោយ​កវី​ជំនាន់​មុន​មាន​លក្ខណៈ​ពីរោះ​រួច​ទៅ​ហើយ ។ អីុចឹ​ង​ហើយ​ចម្រៀង​មរតក​ដើម​ទាំងនោះ​នៅ​តែ​មានការ​ពេញ​និយម​គ្រប់​កាលៈទេសៈ​បំពេ​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ។

តារាចម្រៀង​ដែល​ខូ​វើ​បទ​ចម្រៀង​ចាស់ មាន​ដូច​ជា តារាចម្រៀង​បាន មុនី​ល​ក្ខ័​ណ៍ ជាដើម ។ មុន្នី​លក្ខណ៍ ខូ​វើ​បទ​រាំវង់ ក​ន្ទ្រឹ​ម​ដូច​ជា​បទ​«​លលក​វា​យំ​»«​ក្រមុំ​រើស​ប្តី​»«​ក្រ​យប់​ម្ល៉េះ​ឬ​ថ្ងៃនេះ​រៀប​ការ​»«​សង្ឃឹម​ថ្ងៃមួយ​»​និង​បទ​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ជាដើម ។

ចំណែក​កញ្ញា​ចាន់ ស្រី​នាថ ខូ​វើ​ដូច​ជា​បទ​«​កុំ​រំអួយ​»«​ដៃសមុទ្រ​ត្រពាំងរូង​»«​ថ្ងៃនេះ​អូន​ញាំ​ស្រា​»«​ភ្លេច​ពាក្យ​សម្បថ​»​និង​បទ​«​ថៅកែ​ត្បូង​ណា​កូន​»​។ រីឯ​តារាចម្រៀង​សៅ ឧត្តម វិញ​ខូ​វើ​បទ​«​ច​ន្ឋូ​»«​ក្លិនក្រអូប​»«​យំ​បី​រាត្រី​»«​បង​នាំ​ស្រី​រត់​»«​បង​ផ្ញើ​កូន​ផង​»​ជា​ប្រភេទ​បទ​ពេញ​និយម​ចាក់​ស្តាប់​គ្រប់​ទិស​ទី ។ ចំពោះ​លោក​អ៊ា​ម វ​ណ្ណី កំពុង​ល្បី​បទ​«​គេ​លេងភ្លេង​ហើយ​»​បទ​«​ផ្កា​រីក​ក្នុង​ចិត្ត​»​។

លោក​អៀង វុ​ត្ថា មាន​បទ​«​បាត់​ស្រី​ទៅ​ណា​»​បទ​«​ស្រអែម​ដងស្ទឹង​សង្កែ​»​បទ​«​ក្លិន​ផ្កាម្លិះ​»​បទ​«​អ្នកគ្រូ​ក្រមុំ» ។ ក្រៅពី​នេះ​មាន​តារា ផ្សេង​ៗ​ទៀត​ដូច​ជា សុវត្ថិ​ឌី ធា​រិ​កា តន់ ចាន់​សី​ម៉ា យុ​ទ្ឋ និស្ស័យ និង​លោក​អេ​ឡិច ចិ​ន្ត្រា​ជាដើម ។

អ្នក​នាង​យុគ ចិន្តា និយម​ផ្តល់​ឱកាស​ឲ្យ​តារាចម្រៀង​ខូ​វើ​បទ​ពី​ដើម​ឡើង​ច្រៀង​ក្នុង​កម្មវិធី​«​សោភ័ណ​តន្ត្រី​សុ​ី​ធី​អិន​»​ផ្សាយ​ផ្ទាល់​រាល់ថ្ងៃ​សៅរ៍​វេលា​ថ្ងៃត្រង់​បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​នាង​ខ្ញុំ​តែងតែ​ឲ្យ ប្អូន​ៗ​ជំនាន់​ក្រោយ​ដែល​ច្រៀង​ចម្រៀង​ពី​ដើម​មក​សម្តែង​លើ​ឆាក​ដើម្បី​បង្ហាញ​ថា​បទ​ពី​ដើម​គឺ​នៅ​តែ​ពេញ​និយម​មិន​សាបរលាប​ឡើយ ទោះ​សម័យ​ណា​ក៏​ដោយ ។ នេះ​ជា​ការ​ជួយ​លើកទឹកចិត្ត​ដល់​ប្អូន​ៗ​រលក​ក្រោយ​ដែល​បាន​ជួយ​បន្ត​ការពារ​មរតក​សម័យ​មុន​ទោះជា​ច្រៀង​ឡើង​វិញ​តែ​ក៏​មិន​កាត់​ចោល​ពាក្យពេចន៍​ដើម​ឡើយ »​។

កញ្ញា​បាន មុនី​ល​ក្ខ័​ណ៍ និយាយ​ថា​«​អារម្មណ៍​សប្បាយចិត្ត​ដែល​បទ​ចម្រៀង​ដែល​នាង​ខូ​វើ​ឡើង​វិញ​នៅ​តែ​ទទួល​ការ​គាំទ្រ ហើយ​ពេញ​និយម​ស្តាប់​លើ​បណ្តាញ​សង្គម​យូ​ធូប​នេះ​ជា​ការ​ចូលរួម​ការពារ​បទ ចាស់​ៗ​ឲ្យ​នៅ​តែ​រស់​រវើក​ដដែល ។ នាង​ខ្ញុំ​នៅ​តែ​បន្ត​រិះរក​បទ​ចម្រៀង​ចាស់​ៗ​ថត​ច្រៀង​ឡើង​វិញ​ឲ្យ​កាន់តែ​សម្បូរ
ឡើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ