ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! បុរស​ម្នាក់​ក្អួត​ឈាម​ស្លា.ប់​នៅ​ច្រក​ឌឿងហែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនអនាថា​ម្នាក់​សង្ស័យ​ផឹកស្រា​លើស​កម្រិត បណ្ដាល​ឱ្យ​ក្អួត​ឈាម​ស្លាប់​នៅ​ច្រក​ឌឿងហែម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សម្ថ​ត​កិច្ច​ចុះ​មក​ពិនិត្យ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ចំណុច​ផ្លូវឌឿងហែម​លេខ​១៣៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជនអនាថា​ម្នាក់​សង្ស័យ​ផឹកស្រា​លើស​កម្រិត បណ្ដាល​ឱ្យ​ក្អួត​ឈាម​ស្លាប់​នៅ​ច្រក​ឌឿងហែម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សម្ថ​ត​កិច្ច​ចុះ​មក​ពិនិត្យ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ចំណុច​ផ្លូវឌឿងហែម​លេខ​១៣៩ ស្ថិត​ក្នុងភូមិ​២ សង្កាត់​វាល់​វង ខណ្ឌ​៧​មក​រា ។

សម្ថ​ត​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព​បុរស​ដែល​ដេក​ស្លាប់​នេះ​មានឈ្មោះ ឆុ​ន យ៉ុ​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ​។

ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ដែល​ដេក​ស្លាប់​នេះ​ជា​ជនអនាថា​ដើរ​រើស​អេ​ត​ចាយ គ្មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ​នោះ​ទេ ដោយ​អាស្រ័យ​ដេក​តាម​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​តាម​ច្រក​ឌឿងហែម លុះដល់​ថ្ងៃ​កើតហេតុ​ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​បុរស​ជនអនាថា​ដេក​ស្លាប់​ក្នុង​ច្រក​ឌឿង​ហែម​ខាងក្រោយ​សាលា​ឯកជន​មួយ​កន្លែង ម្តុំ​ផ្សារ​ឌុ​យ​មិច ។

សមត្ថកិច្ច​បន្ត​ថា ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស វិទ្យា​ស្ត្រា​ស​ចុះ​មក​ត្រួតពិនិត្យ តែ​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​ស​ន្ឋិ​ដ្ឋា​ន​ថា សព​បុរស​ខាងលើ​នេះ​គឺ​ស្លាប់​ដោយសារ​តែ​ផឹកស្រា លើស​កម្រិត​ធ្លាយ​ក្រពះ បណ្ដាល​ឱ្យ​ក្អួត​ឈាម​ស្លាប់​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ដឹក​សព​ជនអនាថា​ខាងលើ យក​ទៅ​បូជា​នៅ​វត្ត​ទឹកថ្លា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ