ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​3​នាក់​ជាប់​ជុ​ញ​ក្នុង​បន្ទប់​ជួល​បន្តកន្ទុយ​គ្នា​ដូច​ខ្យ​ង់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​កម្លាំង​ការិយាល័យ​គ្រឿងញៀន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ ​និង​រឹប​អូស​ថ្នាំ​ញៀន ចំនួន​១៨​កញ្ចប់​តូច​ធំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​២២ ​ខែមីនា ​ឆ្នាំ​២០១៩​ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​…

ខេត្តស្វាយរៀង ​៖ ​កម្លាំង​ការិយាល័យ​គ្រឿងញៀន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ ​និង​រឹប​អូស​ថ្នាំ​ញៀន ចំនួន​១៨​កញ្ចប់​តូច​ធំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​២២ ​ខែមីនា ​ឆ្នាំ​២០១៩​ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែមីនា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​បាន​ទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​ថា ​នៅ​ចំណុច​ភូមិ​ព្រៃ​ផ្តៅ​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ឈ្មោះ​ ឡាញ់ ​ឡាន់​ ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​រស់នៅ​ភូមិ​ថ្មី​ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ​ដកហូត​វត្ថុ​តាង​ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​ ។

​លុះដល់​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​កម្លាំង​ការិយាល័យ​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​ដោយ​មានការ​សហការ​ល្អ​ពី​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ​ ព្រាប​ សីហា ​ភេទ​ប្រុស​ អាយុ៣៧​ឆ្នាំ​ សមត្ថកិច្ច​​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ​ហៀ​ក ​ពេ​ជ ​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​មុខរបរ​បើកបរ​រថយន្ត​មាន ស្រុក​កំណើត​នៅ​ភូមិ​លេខ​៩ ​ឃុំ​ពោធិ៍​បាន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់​(​ធំ​១​កញ្ចប់​) ​និង​សម្ភារប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ លុះដល់​ម៉ោង​១​និង​៥៥​នាទី​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​​បន្ត​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ទៀត​ដែល​ស្នាក់​នៅ​បន្ទប់​លេខ​៥​ដែល​មានឈ្មោះ​ ខាន់​ ស៊ី​នាថ​ ភេទប្រុស ​អាយុ​៣៤​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​មានស្រុក​កំណើត​នៅ​ភូមិ​គ្រោះ ឃុំ​ព្រៃ​ឃ្នាស់​ ស្រុក​មេ​សាង ខេត្តព្រៃវែង​ ដែល​ជួល​បន្ទប់​លេខ​៥​ស្នាក់​នៅ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់​(​ធំ​៨​កញ្ចប់​)​ និង​សម្ភា​រវេច​ខ្ចប់​មួយ​ចំនួន​ទៀត ​។

​សរុប​គឺ​ចាប់ខ្លួន​ជនសង្ស័យ​០៣​នាក់​ដកហូត​សម្ភារ​រួម​មាន​ ម្សៅ​ក្រាម​ពណ​៌ស​ថ្លា(​ម៉ា​ទឹកកក​)​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់​(​ធំ​៨​កញ្ចប់​) ​ទូរស័ព្ទ​ដៃ​០៣​គ្រឿង ​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ ។ ​បច្ចុប្បន្ន​ជនសង្ស័យ​នឹង​វត្ថុ​តាង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នី​តិ​វិធី​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ