ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ភ្លេច​កំណើត​បក្សពួក​និយម​រង​ការ​រិះគន់ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១៩​សមាគម​ទូរទស្សន៍​បាន​រៀបចំ​កម្មវិធី​សិល្បៈ​ច្រៀង​រាំ​សម្រាប់​ចាក់​ផ្សាយ​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ កម្មវិធី​នេះ​ទូរទស្សន៍​ភី​អិន​អិន ជា​អ្នក​ផ្តល់​ទីតាំង​ថត ។ គ្រានោះ​ជំនួយការ​កម្មវិធី​រង​ការ​ចោទប្រកាន់​ថា​មាន​ភាព​លម្អៀង​ឲ្យ​តែ​បក្សពួក​ខ្លួន​ឡើង​ឆាក។ លោក​ម៉ា​ដូ​ណា បាន​សរសេរ​រៀបរាប់​ទាំង​កំហឹង​តាម​ហ្វេ​ស​ប៊ុ​កថា…

រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១៩​សមាគម​ទូរទស្សន៍​បាន​រៀបចំ​កម្មវិធី​សិល្បៈ​ច្រៀង​រាំ​សម្រាប់​ចាក់​ផ្សាយ​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ កម្មវិធី​នេះ​ទូរទស្សន៍​ភី​អិន​អិន ជា​អ្នក​ផ្តល់​ទីតាំង​ថត ។ គ្រានោះ​ជំនួយការ​កម្មវិធី​រង​ការ​ចោទប្រកាន់​ថា​មាន​ភាព​លម្អៀង​ឲ្យ​តែ​បក្សពួក​ខ្លួន​ឡើង​ឆាក។

លោក​ម៉ា​ដូ​ណា បាន​សរសេរ​រៀបរាប់​ទាំង​កំហឹង​តាម​ហ្វេ​ស​ប៊ុ​កថា «​អញ និង​គ្រប់​គ្នា​ទៅ​ថត​ចូល​ឆ្នាំ​ឲ្យ​ទូរទស្សន៍ គឺ​គ្មាន​បាន​លុយ​មួយ​រៀល​ទេ​ណា តែ​អញ​ចង់បាន​មក​វិញ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក កុំមក​ធ្វើ​ឫក​ខ្ញឺ​ត​ដាក់​អញ​ណា​មី​ខ្ទើយ មី​បក្សពួក ឆ្ងាញ់​អញ​សួរ​បួន​ដង​មិន​ឆ្លើយ អញ​មិនមែន​តួ​អន់​ឯណា តួ​មានឈ្មោះ​ដូច​អញ​កាន់តែ​ល្បី​កាន់តែ​ឱនលំទោន មិនមែន​ដូច​មី​ខ្ទើយ​លាក់​មុខ​ដូច​យើង​បាន​ចេះ​រៀបចំ​ប៉ុណ្ណឹង​កុំ​ខ្ញឺ​ត​ណា ពេល​ជួប​មុខ​អញ​កន្លែង​ណា​ដើរ​ចេញ​ឲ្យ​ផុត​ពី​អញ​កុំ​ឲ្យ​អញ​ដៀល ហើយ​បើ​បាន​ស្គាល់​អ្នកធំ​ដោយសារ​បាន​រៀបចំ​អ៊ីចឹង​ហើយ​កុំ​អាង ប្រយ័ត្ន​បង្ហោះ​ឲ្យ​ល្បី​ឲ្យ​គេ​ស្គាល់​ពី​សន្តាន​ខ្ញឺ​តរបស់​យើង ! អី​ក៏​រៀប​ចរិត​អី​យ៉ាងហ្នឹង ! កុំ​ឃើញ​អញ​លេងសើច​សប្បាយ​លើក​ឆាក តែ​អញ​គុំ​ណាស់ អញ​ស្អប់​ពួក​អា​សិល្បៈ​បាន​លោត​តិចតួច​បែប​ហ្នឹង »​។

ចំពោះ​លោក​គន់ រៀម​រតនៈ ហៅ​ចែ​រ៉ូ​ហ្សា​ក៏​ខឹង​ណាស់​ដែរ ហើយ​សរសេរ​ថា​«​តាំងចិត្ត និង​ស្បថ​ជាមួយ​ខ្លួនឯង​ថា ចាប់ពី​ម៉េ​ា​ង​នេះ វិនាទី​នេះ ថ្ងៃនេះ ខែ​នេះ ឆ្នាំ​នេះ​តទៅ រាល់​កម្មវិធី​សិល្បៈ បើ​មាន​មី​ប៉ុន្មាន​ក្បាល​ឯង​ហ្នឹង​កាន់ អញ​សុខចិត្ត​ទៅ​ព្រៃវែង​ស្ទូងស្រូវ ធ្វើ​ស្រែ​វិញ វា​ថ្លៃថ្នូរ​ជាង ។

ពិតជា​សុំ​ទោ​ស ពុក​ម៉ែ​បងប្អូន ញាតិ​អ្នកស្រុក និង​បងប្អូន​រួម​ជាតិ​មួយ​ចំនួន​ដែល​តែងតែ​រង់ចាំ​តាមដាន​គាំទ្រ​មេ​ី​ល និង​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​ខ្ញុំ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ម្តង​ៗ បុណ្យ​ចូល​ឆ្មាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្មាំ​នេះ ក៏​ដូច​ជា​ឆ្នាំ​បន្តបន្ទាប់​ទៀត បងប្អូន​ទាំងអស់​គ្នា​អាច​នឹង​លែង​ឃើ​ញ​វត្តមាន​រូប​ខ្ញុំ​តាម​បណ្តា​កញ្ចក់​ទូរទស្សន៍ ក៏​ដូច​ជា​ផលិតកម្ម​មួយ​ចំនួន ឬ​ក៏​អាច​តិច​បំផុត​បើ​មាន​រាល់​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​ស៊ូ ខ្ញុំ​ទ្រាំ ធ្វើ់​ឆ្កែ ធ្វើឆ្មា ធ្វើ​គ ធ្វើ​ថ្លង់ ធ្វើ​ភ្លើ​ល្ងើ​ល្ងង់​មិនដឹង​អី ក៏​ព្រោះ​តែ​ម្យ៉ាង គឺ​ចង់​បម្រើ​អារម្មណ៍​បងប្អូន​ញាតិ​អ្នកស្រុក ក៏​ដូច​ជា​ជនរួមជាតិ​មួយ​ចំនួន​ដែល​តែង​គាំទ្រ​ខ្ញុំ ឲ្យ​បាន​សើច​សប្បាយ រសាយ​អារម្មណ៍​ពី​ទុក្ខ​កង្វល់​ទាំងឡាយ តែ​ភាព​អត់ធ្មត់ ស៊ូទ្រាំ​អាំង​អស់​នោះគង់​មាន​ដែន​កំណត់ ។

ចំណែក​តារា​សម្តែង​លោក​កា​វី​ន ហៅ​សុវណ្ណ​ណែ​ត សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា​៖ «​ខ្ពើម​ចរិត​តារា​ដែល​ទើបតែ​ល្បី​តិចតួច​ហ្នឹង​ណាស់​! មាននៅ​ចាំ​កំណើត​ដើម​អត់ ?​ធ្លាប់​ជា​តួ background ហើយ​សុំ​គេ​ថត ពូកែ​សម្តែង​ទាំង​ក្នុង​ទាំង​ក្រៅ​កុន និយាយ​សម្តី​មើលងាយ​គេ​មិន​ឲ្យ​តម្លៃ​គេ​ដើរ​លើ​វិ​ថី​តែ​មួយ​សោះ​! តែ​ចរិត​មិន​ច្រឡំ​នឹង​គេ កុំ​ភ្លេច​ថា​មុន​ក្លាយជា​មេអំបៅ​ដំបូង​ឡើយ​ក៏​កើត​ចេញពី​សត្វ​ដង្កូវ​ដែរ បាន​ថត​តួឯក តួរង អី​ក៏​កាន់តែ​ខ្ញឺ​ត​ខ្លាំង​ម្ល៉េះ ធ្វើ​ខ្លួនឯង​ហ្នឹង​ស្អាត​ខ្លាំង មាន​តែ​មួយ​ក្នុង​លោក ? ជាង​ពី Supper Star ថៃ​ទៅ​ទៀត​លោក​ម្ចាស់​ថ្លៃ សួរ​ថា​បាន​អី​មក​វិញ ពី​ដំបូង​គ្រាន់​ចូល​ចិត្ត​ខ្លះ យូរ​ៗ​ទៅ​កាន់តែ​ខ្ពើម​…​តារា​ស្រុក​ខ្ញុំ​មួយ​ចំនួន​»​។

តារា​ថ្មី​ស៊ួ រតនៈ ដែល​បាន​ចូលរួម​សម្តែង​កម្មវិធី​នោះ​ដែរ​និយាយ​ថា​លោក​ឮ​លោក​ម៉ា​ដូ​ណា​ស្រែក​មួយ​ប្រាវ​រឿង​ដាក់​តួ ដដែល​ៗ​ឡើង​រាំច្រៀង​ស្រប​ពេល​តួ​ថ្មី ឬ​ចាស់​ខ្លះ​អង្គុយ​សំកុក​កក​ម្សៅ​មិនសូវ​បាន​រាំ ឬ​ខ្លះ​អត់​បាន​រាំ ។ រញ៉េរញ៉ៃ ខុស​លិច​ខុស​កើត ។ ដោយសារ​នៅ​ទុក​មុខមាត់​ឲ្យ គេ​មិន​បញ្ចេញ​ឈ្មោះ​តារា​ភ្លេច​កំណើត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ