ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​​ដឹក​ឈើ​​ចេញ​ពីស្នាក់​ការ​​ទៅ​ដាក់​នៅ​សិប្បកម្ម​យួន…

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក​អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​១៩ ខែមីនា បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ខេត្ត ទៅ​ធ្វើការ​ត្រួតពិនិត្យ​ដល់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល ស្ថិត​នៅ​តាម​ផ្លូវជាតិលេខ​៩ ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ លោក​អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​១៩ ខែមីនា បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ខេត្ត ទៅ​ធ្វើការ​ត្រួតពិនិត្យ​ដល់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល ស្ថិត​នៅ​តាម​ផ្លូវជាតិលេខ​៩ ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខណៈលេចឮ​ថា មាន​ករណី​ចរាចរណ៍​ឈើ​ចេញពី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល​ចំនួន​៣​រថ​យន្ត​សាំ​យ៉ុ​ង ពី​ថ្ងៃ​ទី​១៦ ដល់ទី​១៨ ខែមីនា យក​ទៅ​ដាក់​នៅ​រោង​សិប្បកម្ម​របស់​ជនជាតិ​វៀតណាម ។

ក្នុង​ប្រតិបត្តិការ​នេះ លោក​វរសេនីយ៍ឯក ទេព សា​មិត ស្នងការ​រង​នគរបាល​ខេត្ត ទទួលបញ្ជា​បេសកកម្ម​ពី​អភិបាលខេត្ត បាន​ប្រាប់​ថា លោក​អភិបាលខេត្ត ទទួល​បាន​ព័ត៌មាន​ថា​មាន​ករណី​ដឹកឈើ​ចេញពី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រះរំកិល​នេះ​ រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ។

ដោយមិនដឹង​ថា ​ដឹក​ចេញ​យក​ទៅ​ធ្វើ​អ្វី បានជា​លោក​អភិបាលខេត្ត​បញ្ជា​ឱ្យ​កម្លាំង​នគរបាល ទៅ​ធ្វើ
ការ​ត្រួតពិនិត្យ​ឃើញ​ថា មាន​ករណី​ដឹកឈើ​ចេញពី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល​នេះ យ៉ាង​ជាក់ស្ដែង តាម​រថយន្ត​សាំ​យ៉ុ​ង​ចំនួន​៣​រថយន្ត បើកបរ​ដោយ​ឈ្មោះ យ៉េន នៅ​វាល​ដេញ ហើយ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ជុំវិញ​ករណី​នេះ ។ លោក វ៉ា សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ បាន​ប្រាប់​សមត្ថ​កិច្ច​ថា ឈើ​ទាំងនេះ​​គឺ​ដឹក​ទៅ​ដាក់​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ធ្វើ​ជា​គ្រឿង​បំពាក់​ប្រើប្រាស់​ក្នុង​មន្ទីរ ។

ដោយឡែក​ លោក អឿ គឹ​ម​ហេង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល បានឱ្យ​ដឹង​ថា ឈើ​ទាំងនេះ​គឺ​ប្រធាន​មន្ទីរ​កសិកម្ម​បាន​ដើរសុំ​ពី​ប្រជាពលរដ្ឋ​យក​មក​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​នេះ ហើយ​លោក​គ្រាន់តែ​ជា​អ្នក​មើលថែ និង​ដឹក​ជញ្ជូន​ប៉ុណ្ណោះ ឯ​រឿង​អ្វី​ផ្សេង​ទៀត​លោក​អត់​ដឹង​ទេ ។

ចំណែក​ឈ្មោះ យ៉េន ជា​ម្ចាស់​រថយន្ត​សាំ​យ៉ុ​ងដឹកឈើ​នោះ​និយាយ​ថា ខ្លួន​គ្រាន់តែ​ដឹកឈើ តាម​បទបញ្ជា​របស់​រដ្ឋបាល​ព្រៃឈើ ឲ្យ​ដឹក​ចេញពី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល ដែល​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៩ ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ចំនួន​៣​រថយន្ត រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៦ ដល់ទី​១៨ ខែមីនា ។ ឈើ​ទាំង​អស់នោះ បាន​ដឹក​យក​ទៅ​ទុក​នៅ​ឃ្លាំង​សិប្បកម្ម របស់​ឈ្មោះ ហ្វឿ​ង ស្ថិត​នៅ​ខាងក្រោយ​ព្រះរាជ​ដំណាក់​ចាស់ ក្រុង​ស្ទឹង​ត្រែង អត់​បាន​ដឹក​ទៅ​ទុក​នៅ​មន្ទីរ​កសិកម្ម​ទេ គឺ​សង្ស័យ​ដឹក​យក​ទៅ​លក់​ឱ្យ​យួន​ម្ចាស់​សិប្បកម្ម​ឈើ ។

ករណី​ចរាចរណ៍​ឈើ​នេះ​គេ​មន្ទិល​ថា ពិតជាដឹក​យក​ទៅ​លក់​ឱ្យ​សិប្បកម្ម​នោះ​យ៉ាង​ជាក់ស្ដែង ព្រោះ​ការ​ដឹកឈើ​ទាំងនោះ​មិន​បាន​ធ្វើ​កំណត់ហេតុ​កំណត់​បរិមាណ​ឈើ និង​មិន​បាន​រាយការណ៍​ដល់​ថ្នាក់ដឹកនាំ​ទេ ដូច​លួចលាក់​ដឹក​តាម​ចិត្ត ។ ចំណែក​មធ្យោបាយ​ដឹកឈើ និង​ម្ចាស់​មធ្យោបាយ​នោះ​ទៀត​សោត គឺជា​មុខសញ្ញា​ដឹកឈើ​ជា​ប្រចាំ ដូចនេះ​លោក អឿ គឹ​ម​ហេង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល លោក វ៉ា សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវ​គេ​សង្ស័យ​ថា​ឃុបឃិត​ជាមួយ​ជនល្មើស​ដឹកឈើ​ចេញពី​សង្កាត់​រដ្ឋបាល​ព្រៃឈើ ចូល​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ ដែល​សង្ស័យ​លក់​ឱ្យ​ឈ្មួញ តែ​ប្រកែក​យករួចខ្លួន មិន​ខុស​ពី​តាម​ទាន់​ជាន់កែង​ហើយ​ខំ​រើបម្រះ​នោះ​ទេ ។

ដល់​អុ​ី​ចឹ​ង​ទៅ ពេល​ណា​ចាប់​ឈើ​បាន ហើយយក​ទៅ​ប្រគល់​ឱ្យ​មេព្រៃ សង្ស័យ​ដូច​យក​ពងមាន់​ទៅ​ផ្ញើ​ក្អែក៕

អត្ថបទសរសេរ ដោយ