ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​អ​ញ្ចឹ​ង​ខ្លះទៅ ចំណាត់ការ​ក្តៅ​គគុក​ទប់ស្កាត់​ជ្រូក​ឈឺ​វៀតណាម​នាំ​ចូល​ខ្មែរ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​ចេញ​វិធាន​ការណ៍​ជា​បន្ទាន់​ក្នុង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ខណៈ​វៀតណាម​កំពុង​តែ​មានការ​ផ្ទុះ​ជំងឺ​នេះ ។ លោក ម៉ែ​ន…

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​ចេញ​វិធាន​ការណ៍​ជា​បន្ទាន់​ក្នុង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ខណៈ​វៀតណាម​កំពុង​តែ​មានការ​ផ្ទុះ​ជំងឺ​នេះ ។

លោក ម៉ែ​ន វិបុល នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា «​ត្រូវ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​គ្រប់​ប្រភេទ​តាម​គ្រប់​រូបភាព​មធ្យោបាយ​ដឹក​ជញ្ជូន​ពី​វៀតណាម​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ជា​ពិសេស​ដែល​ពុំ​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​សុខភាព​សត្វ​» ។

សូម​បញ្ជាក់​ថា ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ជា​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ ពិបាក​លុប​បំបាត់​បំផុត និង​បន្ត​ឲ្យ​សត្វ​ឈឺ និង​ងាប់​ក្នុង​អត្រា​ខ្ពស់ ហើយ​មេរោគ​បង្ក​ជម្ងឺ​ជា​វិ​រុស​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ។ ដោយឡែក​នៅ​ចិន​បាន​នឹង​កំពុង​ផ្ទុះ​រាលដាល​ចំនួន​២៥​ខេត្ត និង​ថ្មី​ៗ​នេះ​វៀតណាម​បាន​ផ្ទុះ​ជម្ងឺ​ផង​ដែរ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ចំនួន​៣​កន្លែង​ក្នុង​ខេត្ត​២​គឺ​ខេត្ត​ហ៊ុ​ង​យេ​ន និង​ខេត្ត​បៃ​ប៊ិ​ញ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ ។

ដើ​ម្បើ​ទប់ស្កាត់ និង​បង្ការ​នូវ​ការ​ឆ្លង​ជម្ងឺ​ប៉េ​ស​ជ្រូក​នេះ​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណ​អភិ​បាល​ខេត្តស្វាយរៀង​បាន​ចេញ​សេចក្តីណែនាំ​នូវ​វិធា​ការ​បន្ទាន់​ឲ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​ឈរជើង​តាម​ច្រករបៀង​ច្រក​តំបន់ និង​ច្រក​ទ្វេភាគី​ទប់ស្កាត់ និង​បង្ក្រាប​បញ្ឈប់​ឲ្យ​នាំ​ចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​គ្រប់​ប្រភេទ​តាម​គ្រប់​រូបភាព​ដឹក​ជញ្ជូន​ពី​ប្រទេស​វៀត​ណាម​ចូល​មក​កម្ពុជា​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ និង​មិន​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​សុខភាព​សត្វ ។ ក្នុង​នោះ​ផង​ដែរ​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​បាន​អបអរសាទរ​និង​គាំទ្រ​នូវ​ចំណាត់ការ​នេះ​ជា​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ