ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ទៅពន្លត់​ភ្លើង​ឆេះព្រៃ​ចម្ការ ស្រាប់​តែផ្ទុះលាន់​កក្រើក​ដី​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​រង​អំបែង​គ្រាប់​យុទ្ធភណ្ឌ​ដែល​ផ្ទុះ​លាន់​កក្រើក​ដី នៅ​ពេល​ជន​រង​គ្រោះ​បាន​ដើរទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ចម្ការ ហើយ​ភ្លើង​​បាន​ឆេះ​ពីលើ​ក្បាល​គ្រាប់​​បណ្តាល​ឱ្យផ្ទុះ​ត្រូវជនរងគ្រោះ ។ ​ហេតុការណ៍​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​បាន​កើតឡើង​នា​ថៃ្ង​ទី​១៨ មីនា នៅ​ចំណុច​ក្បែរ​ព្រះ​វិហារ​ឥ​ស្លា​ម ក្នុង​ឃុំ​គ្រញូង​សែន​ជ័យ…

ខេត្តក្រចេះ ៖ បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​រង​អំបែង​គ្រាប់​យុទ្ធភណ្ឌ​ដែល​ផ្ទុះ​លាន់​កក្រើក​ដី នៅ​ពេល​ជន​រង​គ្រោះ​បាន​ដើរទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ចម្ការ ហើយ​ភ្លើង​​បាន​ឆេះ​ពីលើ​ក្បាល​គ្រាប់​​បណ្តាល​ឱ្យផ្ទុះ​ត្រូវជនរងគ្រោះ ។ ​ហេតុការណ៍​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​បាន​កើតឡើង​នា​ថៃ្ង​ទី​១៨ មីនា នៅ​ចំណុច​ក្បែរ​ព្រះ​វិហារ​ឥ​ស្លា​ម ក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល​។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ឈ្មោះ សុខ កំ​រី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ។

នគរបាល​នៅ​មិន​ទាន់​បញ្ជាក់​ពី​ប្រភេទ​គ្រាប់​យុទ្ធភណ្ឌ​ដែល​ផ្ទុះ​មួយ​គ្រាប់​នេះ​ថា​ជា​ប្រភេទ​អ្វី​នោះ​ទេ ដោយសារ​តែ​គ្រាប់​មួយ​គ្រាប់​នេះ​បាន​ផ្ទុះ​សុស​រក​មិនឃើញ​បំណែក​គ្រាប់​។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​គឺ​មាន​ភ្លើង​ឆេះ​ព្រៃ​ចម្ការ ហើយ​ជន​រង​គ្រោះជា​ម្ចាស់​ចម្ការ​បាន​ដើរទៅ​មើល​ក្នុង​គោលបំណង​ពន្លត់​ភ្លើងឆេះ​ព្រៃ នៅ​ពេល​ទៅ​ដល់ ស្រាប់តែ​គ្រាប់​យុទ្ធភណ្ឌ​ដែល​កប់​ក្នុង​ដី និង​ត្រូវ​ភ្លើង​ឆេះ​នោះ ក៏​បាន​ផ្ទុះ​ឡើង​លាន់​កក្រើក​ដី បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​សន្លប់​ស្តូក​នៅ​នឹង​កន្លែង​កើតហេតុ​ក្បែរ​ភ្នក់ភ្លើង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល​ភ្លាម​ៗ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​គ្រាប់​យុ​ទ្ឋ​ភ័​ណ ត្រូវ​គេ​មើលឃើញ​ថា​បាន​កើត​មាន​ជា​ញឹកញាប់ នា​ពេល​ថ្មី​ៗ​នេះ និង​បង្ក​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជា​ច្រើន​នាក់​ខ្លះ​ស្លាប់ ខ្លះ​រង​របួស និង​ពិការ ដោយសារ​តែ​រង​ការ​ផ្ទុះ ខណៈ​ដែល​ស្រុក​នៅ​តំបន់​ប៉ែក​ឦ​សាន្ត​មួយ​នេះ​ក៏​ប្រឈម​នឹង​របប​សង្គ្រាម​ធ្ងន់ធ្ងរ​កាលសម័យ​របប​ខ្មែរក្រហម​ផង​ដែរ ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ការ​ផ្ទុះ​គ្រាប់​យុ​ទ្ឋ​ភ័​ណ​គឺ​នៅ​តែ​គំរាមកំហែង​អាយុជីវិត​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជា​ហូរហែរ បើ​ទោះបីជា​មាន​ការ​រុករក​ពី​ក្រុម​មន្ត្រី​ជំនាញ តែ​ការ​រុករក​ក៏​នៅ​មិន​ទាន់​អស់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ