ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទះ និង​សាលារៀន​អស់​ជា​ច្រើន​ខ្នង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា កាល​យប់​ថ្ងៃ​ទី​១៥ ខែ មីនា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា កាល​យប់​ថ្ងៃ​ទី​១៥ ខែ មីនា ឆ្នាំ​២០១៩ នៅ​ស្ទើរតែ​ទូ​ទាំង​ខេត្ត គឺ​មាន​ភ្លៀង​ធ្លាក់​តិច និង​ច្រើន និង​មាន​បាតុភូត​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣០​ខ្នង ក្នុង​នោះ​សាលារៀន​ចំនួន​២​ខ្នង រង​នូវ​ការ​ខូចខាត រួម​ទាំង​ដើមឈើ ដំណាំ​ហូប​ផ្លែ ក៏​រង​នូវ​ការ​ដួល​រលំ​ផង​ដែរ​។

លោក​ឧត្តម សេនីយ៍ ស្នងការ​បាន​បញ្ជាក់​ថា ស្រុក​ថ្មពួក​រង​ការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង និង​សាលារៀន​២​ខ្នង ក្នុង​នោះ​លើ​ឃុំ​គោក​រមៀត​រង​ការ​ខូចខាត​ផ្ទះ​ចំនួន​៤​ខ្នង សាលារៀន​១ ខ្នង , ឃុំ​គំរូ​រង​ការ​ខូចខាត​ផ្ទះ​៣​ខ្នង​, ឃុំ​ថ្មពួក​រង​ការ​ខូចខាត​សាលារៀន​១​ខ្នង ។

ស្រុក​ម៉ា​ឡៃ​បាន​រង​ការ​ខូចខាត​ផ្ទះ​ចំនួន​១២​ខ្នង នៅ​ក្នុង​ឃុំ​តា​គង់​, ស្រុក​ព្រះនេត្រព្រះ​រង​ការ​ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង នៅ​ក្នុង​ឃុំ​ទាន​កម្ម , ក្រុង​ប៉ោយ​ប៉ែ​តរង​ការ​ខូចខាត​ផ្ទះ​ចំនួន​២​ខ្នង នៅ​ក្នុង​សង្កាត់​និមិត្ត​, ស្រុក​ស្វាយចេក​រង​ការ​ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង នៅ​ក្នុង​ឃុំ​ស្ល​ក្រាម និង​មាន ដើមឈើ ដំណាំ​របស់​ប្រជាពលរដ្ឋ ដួល​រលំ​ផង​ដែរ ។ នេះ​គឺ​គ្រាន់តែ​តួលេខ​បឋម ។

លោក ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា​៖ ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​នេះ គឺ​ពុំ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ ។ នៅ​ថ្ងៃ​ទី​១៦ មីនា នេះ កងក​ម្លាំ​នគរបាល ក៏​ដូច​ជា​កម្លាំង​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ក៏​បាន​ចុះ​ជួយ​ជុល​ផ្ទះ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សាលារៀន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ