ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងពីការត្បាល់ត្រចៀក…ព្រោះអាចបង្ក​គ្រោះ​ថ្នាក់បាន

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ប្រកាច់ហើយ​សន្លប់ ក្រោយ​ពី​គាត់​ប្រើ​​សំឡី​ត្បាល់​ត្រចៀក ហើយ​របូត​សំឡី​ជាប់​ក្នុង​ត្រចៀក​យក​មិន​ចេញ​ ​។ បុរស​វ័យ​៣១​ឆ្នាំ បាន​កើត​ទៅ​ជាជំងឺ​រលាក​ងាប់​កោសិកា​ក្នុងរន្ធ​ត្រចៀក​ខាងក្រៅ (Necrotising Otitis…

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ប្រកាច់ហើយ​សន្លប់ ក្រោយ​ពី​គាត់​ប្រើ​​សំឡី​ត្បាល់​ត្រចៀក ហើយ​របូត​សំឡី​ជាប់​ក្នុង​ត្រចៀក​យក​មិន​ចេញ​ ​។ បុរស​វ័យ​៣១​ឆ្នាំ បាន​កើត​ទៅ​ជាជំងឺ​រលាក​ងាប់​កោសិកា​ក្នុងរន្ធ​ត្រចៀក​ខាងក្រៅ (Necrotising Otitis Externa) ដែល​បង្ក​ឡើង​ដោយ​បាក់តេរី ទៅ​វាយលុក​នៅ​ក្នុង​ភ្នាស​របស់​ឆ្អឹង​ក្បាល​ ។

គ្រូពេទ្យ​ថា សំឡី​មួយ​ដុំ​ដែល​ជាប់​នៅ​ក្នុង​នោះ ចាប់ផ្តើម​ធ្វើ​ឱ្យ​មានការ​បង្ក​រោគ​ នៅ​ក្នុង​ត្រចៀក មុន​
ពេល​ឡើង​ទៅ​ដល់​ក្បាល​។ វា​អាច​ឡើង​ដល់​ភ្នាស​រុំ​ខួរក្បាល ហើយ​បង្ក​ទៅ​ជា​ការ​ប្រកាច់​។ នេះ​គឺជា​ការ​លើក​ឡើង​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ត្រចៀក ច្រមុះ និង បំពង់ក នៃ​សាកលវិទ្យាល័យ​មន្ទីរពេទ្យ Coventry ​។

លោក​វេជ្ជបណ្ឌិត Alexander Charlton ដែល​ជា​អ្នក​ព្យាបាល​បុរស​ម្នាក់​នោះ បានឱ្យ​ថត​ស៊ី​ធី​ស្កេ​ន និងធ្វើការ​វះកាត់​ដើម្បី​យក​ដុំ​សំឡី​នោះ​ចេញពី​ក្នុង​រន្ធ​ត្រចៀក​។ ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល​មួ​យស​ប្តា​ហ៍ និង ញ៉ាំ​ថ្នាំ​ផ្សះ​អស់​២​ខែ អ្នកជំងឺ​​បាន​ធូរស្រាល ដោយ​គ្មាន​ផលវិបាក​ដល់​ការ​ខូចខាត​ការ​ស្តាប់ ឬ បញ្ហា​ខួរក្បាល​អ្វី​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សម្អាត​ត្រចៀក ដែល​ត្រឹមត្រូវ​ចេញ​ដោយ​សេវា​សុខភាព​ជាតិ​របស់​អង់គ្លេស គឺ​យើង​ត្រូវ​ប្រើ​ប្រេង​អូ​លីវ ឬ ប្រេង​អាល់​ម៉ុ​ន បន្តក់​ចូល​ក្នុង​រន្ធ​ត្រចៀក​ពីរ​បី​តំណក់ មួយ​ថ្ងៃ​ម្តង រយៈពេល​២​ស​ប្តា​ហ៍​។ គេ​នឹង​ឃើញ​ដុំ​អាចម៍ត្រចៀក​ធ្លាក់​មក​ពេល​យើង​គេង​យប់​៕

អត្ថបទសរសេរ ដោយ