ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បំពាក់​ឋានន្តរស័ក្តិ​ជូននាយទាហាន នាយទាហានរង​ជា​យោធិន​​ពិការ​ដែលត្រូវផ្ទេរទៅ​ក្រសួងសង្គម​កិច្ច​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់​ដំបង ៖ ពិធី​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​នាយទាហាន នាយទាហានរង ជា​យោធិន​របួស​ពិការ​១២៦​នាក់​ដែល​ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​សង្គមកិច្ច ​បាន​ធ្វើឡើង​កាលពី​ព្រឹកថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតី​លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន…

ខេត្តបាត់​ដំបង ៖ ពិធី​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​នាយទាហាន នាយទាហានរង ជា​យោធិន​របួស​ពិការ​១២៦​នាក់​ដែល​ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​សង្គមកិច្ច ​បាន​ធ្វើឡើង​កាលពី​ព្រឹកថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតី​លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន សេង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

ក្នុងពិធីនោះដែរ​​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ឯក ផា​ន់ សាម​ន្ថា នាយសេនាធិការរង​ចម្រុះ អគ្គបញ្ជាការ អនុប្រធាន​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​អគ្គបញ្ជាការ មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​រង នាយសេនាធិការរង នាយការិយាល័យ មេបញ្ជាការ​កងពលតូច​ទាំង​៣ តំបន់​ប្រតិបត្តិការ​សឹក​រង​ទាំង​៤ កងការពារ​ព្រំដែន​ទាំង​៤ ព្រមទាំង​នាយទាហាន​សរុប​រួម​២៨៣​នាក់​នៅ​សាល​ប្រជុំ​ធំ​យោធភូមិ​ភាគ​ទី​៥​។​

លោក​ឧត្តមសេនីយ៍ទោ សុខ ប៊ុ​ន​ថន នាយករង​នាយកដ្ឋាន​បុគ្គលិក ក្រសួងការពារជាតិ អាន​ព្រះរាជក្រឹត្យ អនុក្រឹត្យ​និង​ប្រកាស ស្តី​ពី​ការ​ដំឡើង​ឋានន្តរស័ក្តិ​ជូន​យោធិន​របួស និង​ពិការ​។​

លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន សេង បាន​ផ្តល់​កិត្តិយស​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​នាយទាហាន នាយទាហានរង​ជា​យោធិន​របួស​ពិការ​ចំនួន​១២៦​នាក់​ក្នុង​នោះ​មាន (​ឧត្តមសេនីយ៍ឯក ១ ឧត្តមសេនីយ៍ទោ ៤ ឧត្តមសេនីយ៍ត្រី១៣ ​វរសេនីយ៍ឯក ២៩ វរសេនីយ៍ទោ ២២ វរសេនីយ៍ត្រី​១១ អនុសេនីយ៍ឯក ៦ អនុសេនីយ៍ទោ៧ អនុសេនីយ៍ត្រី​៨ នាយចំណង់២០ ព្រិ​ន្ទ​បាល​ឯក២ ព្រិ​ន្ទ​បាល​ទោ​៣ ។​

លោកនាយ​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តល់​គោលនយោបាយ​ជូន​យោធិន​ចេញពី​ជួរ​កង​យោធពលខេមរភូមិន្ទ​ឡើង​មួយ​ស័ក្តិ​មុន​ពេល​ផ្ទេរ​ទៅ​ក្រសួង​សង្គមកិច្ច​។​

​សូម​ជូនពរ​បងប្អូន​មាន​សុខភាព​ល្អ រក​ទទួលទាន​មានបាន​ក្រោយ​ពេល​បងប្អូន​ចេញពី​ជួរ​ ។​ គុណ​បំណាច់​បងប្អូន​របួស​ពិការ​បាន​ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​ជា​ច្រើន​រហូត​ធ្លាក់ខ្លួន​ពិការ​នេះ​ហើយ​ក៏​ដោយសារ​ប្រទេស​យើង​មាន​សង្គ្រាម​អស់​៣​ទសវត្ស​សូម​ទប់ស្កាត់​កុំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​រក​សង្គ្រាម​សា​ជា​ថ្មី​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក​នាយ​ឧត្តមសេនីយ៍​សូម​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ​​ជួយ​គិតគូរ​ដល់​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត​ដើម្បី​ឲ្យ​បងប្អូន​បាន​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ផង​។​

ការ​បំពាក់​ឋានន្តរស័ក្តិ​នា​ពេល​នេះ​ស្រប​ពេល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ឆ្នាំ​ទី​១​ធ្វើការ​កែទម្រង់​ដើម្បី​ព​ន្លឿ​ន​ប្រសិទ្ធភាព​ការងារ ពង្រឹង​នីតិរដ្ឋ ពិសេស​អនុវត្ត​ទិស​ដៅ​កែទម្រង់​សី​ុ​ជម្រៅ​តាម​អភិក្រម​៥​យ៉ាង​( ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់​) ឈរ​លើ​ស្មារតី​ស្រឡាញ់​ជាតិ ប្រជាពលរដ្ឋ​។​

ការ​ចូលរួម​ក្នុង​ការ​កែទម្រង់​ត្រូវ​ឈរ​លើ​ទស្សន​:​ធានា​បាន​ប្រសិទ្ធភាព​ការងារ​ដោយ​រក្សា​ចាស់ ពង្រីក​ថ្មី សម្រាប់​បន្តវេន​។​

សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​បាន​ចេញពី​ជួរ​កង​យោធពលខេមរភូមិន្ទ​ផ្ទេរ​ទៅ​ក្រសួង​សង្គមកិច្ច​នឹង​ក្លាយជា​សមាជិក​អតីត​យុទ្ធ​ជន​​កម្ពុជា សូម​រក្សា​នូវ​ឆន្ទៈ ស្មោះត្រង់ ធ្វើ​ជា​គំរូ​ល្អ​ ​ដល់​សង្គម​ឲ្យ​សក្តិ​សមជា​អតីត​កងទ័ព​មាន​វិន័យ​ថ្លៃថ្នូរ​ហើយ​ក៏​មាន​បងប្អូន​មួយ​ចំនួន​ក្លាយជា​សមាជិក​ ​ក្រុមប្រឹក្សា​ខេត្ត ស្រុក ឃុំ ហើយ​ត្រូវ​ជួយ​ការងារ​នៅ​មូលដ្ឋាន យើង​នៅ​តែ​បន្ត​ការ​សហការ​កសាង​អភិវឌ្ឍន៍​ប្រទេស​យើង​ក្នុង​សុខ​សន្តិភាព​ជា​បន្ត​ទៅ​ទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ