ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​មក​ដល់​កម្ពុជា

5 ឆ្នាំ មុន

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា…

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ដល់​ថ្ងៃ​ទី​១៦ មីនា ។ បើ​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន មេដឹកនាំ​ទាំង​ពីរ​នឹង​ពិសា​អាហា រ​ជាមួយ​គ្នា​នៅ​ល្ងាច​នេះ ។

លោក មូ​ន ចេ​អ៊ី​ន ក៏​នឹង​ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ។ គេ​រំពឹង​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ចាប់ផ្តើម​ពិភាក្សា​ការងារ​ជាមួយ​គ្នា និង​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ផង​ដែរ ។ ក្រៅពី​នេះ​សម្តេច​តេ​ជោ​ក៏​នឹង​ព្យាយាម​រក​ការ​គាំទ្រ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ