ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជាំង​ព្រំដែន​លោក​ត្រាំ​នឹង​ស្នើ​ប្រាក់​៨,៦​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ះ លោក​LARRY KUDLOW​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ដូ​ណា​ល់​ត្រាំ គូសបញ្ជាក់​នា​ថ្ងៃ​ទី​១០​មីនា​ថា ប្រធានាធិបតី​គ្រោង​ស្នើ​ប្រាក់​៨,៦​ពាន់​លាន​ដុល្លារ ក្នុង​ថវិកា​ឆ្នាំ​២០២០ សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ដល់​ការ​សាងសង់ ជញ្ជាំង​ព្រំដែន​ជាមួយ​មិ​ុ​ក​សិ​ុ​ក​។ ពេល​ឆ្លើយ​សំនួរ​របស់​ទូរទស្សន៍​FOX…

សហរដ្ឋអាមេរិក ះ លោក​LARRY KUDLOW​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ដូ​ណា​ល់​ត្រាំ គូសបញ្ជាក់​នា​ថ្ងៃ​ទី​១០​មីនា​ថា ប្រធានាធិបតី​គ្រោង​ស្នើ​ប្រាក់​៨,៦​ពាន់​លាន​ដុល្លារ ក្នុង​ថវិកា​ឆ្នាំ​២០២០ សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ដល់​ការ​សាងសង់ ជញ្ជាំង​ព្រំដែន​ជាមួយ​មិ​ុ​ក​សិ​ុ​ក​។

ពេល​ឆ្លើយ​សំនួរ​របស់​ទូរទស្សន៍​FOX NEWS អំពី​ការ​ប្រឆាំង​ជំទាស់​របស់​សភា​ចំពោះ​សំណើ​ថវិកា​៨,៦​ពាន់​លាន​ដុល្លារ​នោះ លោក​LARRY KUDLOW​ឆ្លើយ​ថា ខ្ញុំ​សន្មត់​ថា​វា​បែប​នេះ​ទៅ​ចុះ​។ យោង​តាម​កាសែត​វ៉ា​សិ​ុ​ន​តោន​ប៉ុស្តិ៍​ថា ក្នុង​ថវិកា​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០២០ ដែល​ត្រូវ​បង្ហាញ​នា​ថ្ងៃ​ទី​១១​មីនា លោក​ត្រាំ​ចង់​ទាញ​យក​ថវិកា​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង ចំនួន​៥​ពាន់​លាន​ដុល្លារ​និង​៣,៦​ពាន់​លាន​ដុល្លារ ពី​ថវិកា​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន សម្រាប់​បម្រើ​គម្រោង​កសាង​ជញ្ជាំង​ព្រំដែន ដើម្បី​រារាំង​ពួក​អន្តោប្រវេសន៍​លួចលាក់​។

ទំហំ​ទឹកប្រាក់​នោះ​នឹង​ជា​កម្មវត្ថុ​នៃ​ការ​ចរចា​គ្នា​យា​៉​ង​តឹងតែង រវាង​សេត​វិមាន​និង​បណ្ដា​សមាជិក​សភា​។ មូលនិធិ​ទាំងនោះ​នឹង​យក​ទៅ​បន្ថែម​ហិរញ្ញវត្ថុ​បន្ទាន់​ចំនួន ៦,៧​ពាន់​លាន​ដុល្លារ ដែល​គ្រោង​យោង​ទៅ​តាម​ការ​ប្រកា​សភាព​អាសន្ន​ជាតិ ដែល​លោក​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ ជា​និ​តិ​វិធី​មួយ​ដែល​អាច​ចៀស​ពី​ការ​អនុម័ត​របស់​សភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ