ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​អេ​ត្យូ​ពី​ធ្លាក់​រក​ឃើញ​ប្រអប់​ខ្មៅ​ទាំង​២

5 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ះ ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី ETHIOPIAN AIRLINES​រាយការណ៍​នា​ថ្ងៃ​ទី​១១​មីនា​ថា ពួក​អ្នក​សើ​ុ​ប​អង្កេត​បាន​រក​ឃើញ​ហើយ​ប្រអប់​ខៅ្ម​ទាំង​២ របស់​យន្តហោះ​ដឹក​អ្នកដំណើរ ក្រុមហ៊ុន​នេះ​ធុន​ប៊ូ​អី​ុ​ង​737MAX8 ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​១០​មីនា ក្រោយ​ហោះ​ចេញ​បន្តិច​ពី​ក្រុង​អា​ឌី​សអា​បេ​បា…

ប្រទេស​អេ​ត្យូ​ពី ះ ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី ETHIOPIAN AIRLINES​រាយការណ៍​នា​ថ្ងៃ​ទី​១១​មីនា​ថា ពួក​អ្នក​សើ​ុ​ប​អង្កេត​បាន​រក​ឃើញ​ហើយ​ប្រអប់​ខៅ្ម​ទាំង​២ របស់​យន្តហោះ​ដឹក​អ្នកដំណើរ ក្រុមហ៊ុន​នេះ​ធុន​ប៊ូ​អី​ុ​ង​737MAX8 ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​១០​មីនា ក្រោយ​ហោះ​ចេញ​បន្តិច​ពី​ក្រុង​អា​ឌី​សអា​បេ​បា ទៅ​កាន់​ទីក្រុង​ណៃ​រ៉ូ​ប៊ី​កេ​ន​យ៉ា​។

ប្រអប់​ខ្មៅ​ទាំង​២​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​យន្តហោះ​ធ្លាក់​។ គ្រោះ​មហន្តរាយ​ធ្លាក់​យន្តហោះ​ធុន​នេះ ដែល​ពេញ​និយម​បំផុត​លើ​ពិភពលោក នាំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ ដូច​ជា​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី ចិន ឥណ្ឌូ​ណេ​សី​ុ កូរ៉េ​ខាងត្បូង ឥណ្ឌូ​ណេ​សី​ុ ម៉ុង​ហ្គោ​លី សិង្ហ​បុរី អូស្ត្រាលី​។​ល​។​ផ្អាក​មិន​ឲ្យ​យន្តហោះ​ប៊ូ​អី​ុ​ង​737MAX8​ហោះហើរ​។ ក្រុមហ៊ុន​អាកាសចរណ៍​CAYMAN AIRWAYS ក៏​សម្រេច​រក្សា​ទុក​នៅ​លើ​ដី​បណ្ដា​យន្តហោះ​ប្រភេទ​នេះ​ដែរ រួច​ឥណ្ឌា​ប្រកាស​ពី​ការ​ត្រួតពិនិត្យ​សន្តិសុខ​។

ចំណែក​ពួក​អ្នក​បើក​យន្តហោះ​ក្រុមហ៊ុន​អា​ហ្ស​ង់​ទី​ន AEROLINERS ARGENTINAS ប្រកាស​ថា ពួក​គេ​បដិសេធ​មិន​បើក​យន្តហោះ​ប៊ូ​អី​ុ​ង​737MAX រហូត​ទទួល​បាន​ព័ត៌មាន​និង​ការ​ធានា​គ្រប់គ្រាន់​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប៊ូ​អី​ុ​ង នា​ថ្ងៃ​ទី​១១​មីនា​បាន​ធ្លាក់​ថ្លៃ​១០% មុន​ពេល​ងើប​បន្តិច​ឡើង​វិញ​។
ការ​ធ្លាក់​យន្តហោះ​អេ​ត្យូ​ពី​នោះ បណ្ដាល​ឲ្យ​អ្នក​ជិះ​ទាំង​១៥៧​នាក់​ស្លាប់​ទាំងអស់​។ ជន​រង​គ្រោះ​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​ដល់​ទៅ​ជាង​៣០​សញ្ជាតិ ក្នុង​នោះ​មាន​និយោជិត​អង្គការសហប្រជាជាតិ​២២​នាក់​។ សាក្សី​ម្នាក់​ជា​ម្ចាស់​កសិដ្ឋាន​មួយ ដែល​បានឃើញ​ទិដ្ឋភាព​នា​ឱកាស​យន្តហោះ​ធ្លាក់​រៀបរាប់​ថា ខ្ញុំ​ឃើញ​យន្តហោះ​នោះ​ប៉ុនប៉ង​ហោះ​ឡើង​ទៅ​លើ​វិញ ហើយ​ឃើញ​ផ្សែង​ស​ហុយ​ចេញ ព្រមទាំង​សម្លៀក​បំពាក់​និង​របស់របរ​នានា​ធ្លាក់​ចុះ រួច​យន្តហោះ​ក៏​ធ្លាក់​។

នៅ​កន្លែង​យន្តហោះ​ធ្លាក់​បណ្ដា​មនុស្ស​របស់​កាកបាទក្រហម នា​ថ្ងៃ​ទី​១១​មីនា​ខិតខំ​ដើរ​ប្រមូល​បណ្ដា​សាកសព​មនុស្ស​ព្រមទាំង​របស់របរ​ជន​រង​គ្រោះ​។ ក្រៅពី​នេះ​នៅ​ទីតាំង​នោះ​មាន​បណ្ដា​ពលករ​មនុស្សធម៌ ក្រុម​គ្រូពេទ្យ​និង​បណ្ដា​សាស្ត្រាចារ្យ​។ ក្រុមហ៊ុន​ETHIOPIAN AIRLINES​បញ្ជាក់​ថា អ្នក​បើក​សំខាន់​របស់​យន្តហោះ​នោះ​លោក​YARED GETACHEW ជា​អ្នកមាន​សញ្ជាតិ​២​អេ​ត្យូ​ពី​និង​កេ​ន​យ៉ា ជា​អ្នក​បើក​យន្តហោះ​មានបទពិសោធន៍​ច្រើន ធ្លាប់​បើក​យន្តហោះ​អស់​ពេល​ដល់​ជាង​៨០០០​ម៉ោង​។

សហរដ្ឋអាមេរិក​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប៊ូ​អី​ុ​ង​ធ្វើការ​កែប្រែ​នានា ចំពោះ​យន្តហោះ​ប៊ូ​អី​ុ​ង​737MAX8​និង​737MAX9 តែ​ពុំ​តម្រូវ​ឲ្យ​យន្តហោះ​ទាំងនោះ​ផ្អាក​ការ​ហោះហើរ​ឡើយ​។ ទីភ្នាក់ងារ​អាកាសចរណ៍​សហព័ន្ធ​FAA កាលពី​ថ្ងៃ​ទី​១១​មីនា បាន​ស្នើ​ដល់​ប៊ូ​អី​ុ​ង​ធ្វើការ​កែប្រែ​នានា​យ៉ាង​យូរ​បំផុត​ក្នុង​ខែមេសា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ