ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អី​អ​ញ្ចេះ​បានជា​សុខ​ៗ​ចិន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្អាក​ដំណើរការ Boeing 737 Max

5 ឆ្នាំ មុន

សៀង​ហៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Japan Times កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​បញ្ជា​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ឲ្យ​ផ្អាក​ដំណើរការ​យន្តហោះ 737 Max…

សៀង​ហៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Japan Times កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​បញ្ជា​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ឲ្យ​ផ្អាក​ដំណើរការ​យន្តហោះ 737 Max របស់​ក្រុមហ៊ុន Boeing Co បន្ទាប់​ពី​មានការ​ធ្លាក់​យន្តហោះ 737 Max 8 របស់​ក្រុមហ៊ុន Ehtiopian Airlines កាលពី​ថ្ងៃអាទិត្យ​ដែល​បង្ក​ឲ្យ​មនុស្ស ១៥៧​នាក់​បាត់បង់​ជីវិត​។

វា​ជា​ការ​ធ្លាក់​យន្តហោះ​សេរី 737 Max លើក​ទី​ពីរ​មក​ហើយ​តាំងពី​យន្តហោះ​សេរី​នេះ​ចាប់​មាន​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៧​។ កាលពី​ខែតុលា យន្តហោះ 737 Max របស់​ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូ​នេ​ស៊ី​ដែល​ហោះ​ចាក​ចេញពី​ហ្សា​ការ​តា​ក៏​បាន​ធ្លាក់​ប្រមាណ​១៣​នាទី​បន្ទាប់​ពី​ចាប់​ហោះហើរ​ដែរ​ដែល​ប​ង្ល​ឲ្យ​អ្នកដំណើរ និង​បុគ្គលិក​លើ​យន្តហោះ ១៨៩​នាក់​បាត់បង់​ជីវិត​។

រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ប្រចាំ​ប្រទេស​ចិន (CAAC) បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​គេ​នឹង​ផ្តល់​ដំណឹង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍​ទាក់ទិន​នឹង​ពេល​ដែល​ពួក​គេ​អាច​បន្ត​ប្រើប្រាស់​យន្តហោះ​នេះ​បាន​វិញ​បន្ទាប់​ពី​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន Boeing និង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អា​មេ​រិ​ក​ដើម្បី​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​ហោះហើរ​។

មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់​យន្តហោះ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​។ ប៉ុន្តែ​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ខែវិច្ឆិកា​បាន​ឲ្យ​ដឹង​ថា ការ​មើលថែ​យន្តហោះ និង​ការ​ហ្វឹកហាត់ ព្រមទាំង​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ប្រឆាំង​នឹង​ភាព​រអាក់រអួល​មិនមែន​ជា​មូលហេតុ​ទេ​។

រដ្ឋបាល​ខាងលើ​បាន​និយាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចិន​មាន​យន្តហោះ 737 Max សរុប ៩៦​គ្រឿង​ដែល​កំពុង​ដំណើរការ​។

មន្ត្រី​អា​មេ​រិ​កម្នា​ក់បាន​ប្រាប់​ដល់​សារព័ត៌មាន Reuters មក​ថា សហរដ្ឋអាមេរិក​មិន​មាន​គម្រោងការ​ឆ្លើយ​តប​នឹង​ហេតុការណ៍​នេះ​ទេ​ព្រោះ​យន្តហោះ​ទាំងនេះ​មាន​សុវត្ថិភាព​ណាស់​ក្នុង​សហរដ្ឋ អាមេរិក ហើយ​បច្ចុប្បន្ន​នេះ​នៅ​មាន​កង្វះ​ព័ត៌មាន​ទាក់ទិន​នឹង​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់​យន្តហោះ​នៅឡើយ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន Singapore Airlines Ltd បាន​និយាយ​ថា​ពួក​គេ​កំពុង​តែ​តាមដាន​ស្ថាន​ការ​យ៉ាង​ដិត​ដល់ ប៉ុន្តែ​ពួក​គេ​នឹង​បន្ត​ប្រើ​យន្តហោះ​ទាំងនេះ​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ