ធ្លាក់​ដែក​ពី​ឡាន​​សង្កត់​​លើមនុស្ស…​​​​ធ្ងន់​ពេកមិនអាចសង្គ្រោះជីវិតបាន​


ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តី​រាយការណ៍បឋមឱ្យដឹងថា ​ពលករ​ខ្មែរ​ម្នាក់ បាន​​រង​របួសធ្ងន់ ហើយបាន​ដាច់ខ្យល់​​​ស្លាប់ ​​ពេល​បញ្ជូន​ដល់​​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សាមុទ្រ​ប្រា​កាន ​ប្រទេស​ថៃ​ ដោយសាររបួស​មាន​សភាពធ្ងន់ធ្ងរពេក បន្ទាប់ពីគាត់​​ត្រូវ​​រថយន្ត​ដឹក​ដែក​មួយគ្រឿង បាន​របូត​ជញ្ជាំង​គ្រីប​ធ្លាក់​លើ​ដែក​សង្កត់​លើយ៉ាងរន្ធត់ ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​១២ មីនា ។​

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ខាងលើ មាន​ឈ្មោះ​ឌុ​យ ​តឿ​ ហៅ​ឡា ​ភេទ​ប្រុស ​អាយុ​២៣ឆ្នាំ ​ជា​កម្មករ​រោងចក្រ​ដែក​ នៅ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ​ និង​មាន​ទីលំនៅ​ក្នុងភូមិ​ចម្លាក់ ​ឃុំ​ចក​ ស្រុក​អូរ​រាំង​ឪ​ខេត្ត​ត្បូងឃ្មុំ ​មានឪពុក​ឈ្មោះ​ឌុ​យ​ឌឿ​ក ​អាយុ​៥២​ឆ្នាំ ។

បើ​​ឪ​ពុក​ជន​រង​គ្រោះ​ប្រាប់​តាម​ទូរស័ព្ទ​ថា ​កូនប្រុស​គាត់​ពិតជា​ស្លាប់​ ដោយសារ​ធ្លាក់​ដែក​ពី​រថយន្ត​សង្កត់​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មីនា ​មែន​។ ហើយ​ពេល​នេះ ​គាត់​និង​សាច់ញាតិ​កំពុង​រង​់ចាំ​ទទួល​សព​កូនប្រុស​​ដែល​គេ​បាន​បញ្ជូន​មក​ពី​ប្រទេស​ថៃ​វិញ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ តែមិនទាន់ដល់។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ