ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹមចាប់ខ្លួន​បុរស​៤​នាក់…!

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ បុរស​៤​នាក់​​ដែល​មានមុខ​របរ​ផ្សេង​ៗ​គ្នា​ គឺ​មាន​​កម្មករ​សំណង់, ជាងឈើ,ជាងចម្លាក់ និង មាន​ទាំង​អ្នកលក់​មាន់​​​ផង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១២ មីនា…

​ខេត្តបាត់ដំបង ​៖ បុរស​៤​នាក់​​ដែល​មានមុខ​របរ​ផ្សេង​ៗ​គ្នា​ គឺ​មាន​​កម្មករ​សំណង់, ជាងឈើ,ជាងចម្លាក់ និង មាន​ទាំង​អ្នកលក់​មាន់​​​ផង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១២ មីនា ស្ថិត​នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បន្ទាប់​ពី​ពួក​គេ​បាន​ផ្លាស់​ប្ដូរ​មុខរបរ​ខាងលើទៅ​ជួញដូរ​គ្រឿងញៀន​ដែលបានកម្រៃ​យ៉ាង​ខ្ពស់​នោះ ​។​

​ជនសង្ស័យ​ទាំង​៤​នាក់ ​​រួម​មាន ១-​ឈ្មោះ​ឡឹ​ក រ៉ុ​ម អាយុ​៣០​ឆ្នាំ ​ជាងចម្លាក់ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ២-​ឈ្មោះ​ហឿ​ង ទី ហៅប៉ូ អាយុ​៤០​ឆ្នាំ ជា​កម្មករ​សំណង់ នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ៣-​ឈ្មោះ​ហែម ភាព អាយុ​២៤​ឆ្នាំ ​​លក់​មាន់ នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ និង​៤-​ឈ្មោះ​វ៉ា​ន់ ចិ​ត្រា អាយុ​១៧​ឆ្នាំ ជា​​ជាងឈើ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។ ក្រុម​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ខណ​:​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្ដែង​នៅ​ចំណុច​ភូមិ-​​សង្កាត់​ខាងលើ ហើយ​ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​ ។​

​បើ​តាម​របាយ​ការ​ណ៍​​ឱ្យ​ដឹងទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​​​ខាងលើ​នេះ មន្ត្រី​ជំនាញ​
ដក​ហូ​ត​ បាន​វត្ថុ​តាង​​គ្រឿង​​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា (​ម៉ា​ទឹកកក​)​៥​កញ្ចប់ (​មាន​ទម្ងន់​៤,៧៧​ក្រាម)​, ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣ដើម និង​ព្រួញ​បាញ់​កណ្តុរ​ចំនួន៥​ដើម រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ​បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ក្រុម​នេះ ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​ត្រូវ​បាន​កម្លាំង​ជំនាញ​តាមដាន​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នេះ​យូរ​ដែរ​ហើយ ទម្រាំ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពួក​គេ ​។

អត្ថបទសរសេរ ដោយ