ភាគច្រើនសុទ្ធតែធ្លាប់ដឹងថា ការធ្វើលំហាត់ប្រាណជាប្រចាំសំខាន់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីបញ្ហាផ្សេងៗ ។ ប៉ុន្តែថាតើនឹងមានអ្វីកើតឡើងទៅ ប្រសិនបើអ្នកឈប់ធ្វើលំហាត់ប្រាណ? សូមបង្ហាញឱ្យដឹងពីអ្វីដែលនឹងកើតឡើង ប្រសិនបើអ្នកឈប់ធ្វើលំហាត់ប្រាណដែលធ្លាប់តែអនុវត្តជាប្រចាំនោះ ៖
១. សម្ពាធឈាមនឹងឡើងខ្ពស់
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សរសៃឈាមនៃអត្តពលិក និងអ្នកធ្វើលំហាត់ប្រាណដែលបោះបង់ ឬឈប់ហ្វឹកហាត់នឹងប្រែជារឹងដែលធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល ។ ហើយបញ្ហាសម្ពាធឈាមឡើងខ្ពស់នេះជាកត្តាចម្បងបំផុតមួយនៃជំងឺបេះដូង។ ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយរក្សាសម្ពាធឈាមមិនឱ្យឡើងខ្ពស់ ។ នេះហើយជាមូលហេតុដែលវេជ្ជបណ្ឌិតជាច្រើនណែនាំឱ្យអ្នកជំងឺលើសឈាមព្យាយាមធ្វើលំហាត់ប្រាណ ។
២. រឹងសន្លាក់
ការធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់ ឬការធ្វើលំហាត់ប្រាណត្រូវបានណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសន្លាក់ដើម្បីកាត់បន្ថយការឈឺចាប់, ការរលាក និងឡើងរឹង។ ដូច្នេះវាច្បាស់ណាស់ថា ការឈប់ធ្វើលំហាត់ប្រាណនឹងបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាឈឺសន្លាក់ ក៏ដូចជារលាកគួរឱ្យព្រួយបារម្ភ។ ហើយមិនត្រឹមតែសន្លាក់ប៉ុណ្ណោះទេដែលទទួលបានអត្ថប្រយោជន៍ពីការធ្វើលំហាត់ប្រាណ ប៉ុន្តែឆ្អឹងក៏ដូចគ្នា គឺចៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង ។
៣. កម្រិតជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់
អ្នកជំងឺទឹកនោមផ្អែមតែងទទួលបានការណែនាំឱ្យធ្វើលំហាត់ប្រាណជាប្រចាំ និងប្រយ័ត្នចំពោះអ្វីដែលពួកគេទទួលទាន ដើម្បីរក្សាកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាម ។ ជាពិសេសចំពោះអ្នកធាត់ជ្រុល និងមានបញ្ហាសម្ពាធ ការធ្វើលំហាត់ប្រាណ គឺសំខាន់ណាស់ដោយវាជួយកាត់បន្ថយហានិភ័យនៃជំងឺ ។
៤. កើនទម្ងន់
ការធ្វើលំហាត់ប្រាណជួយឱ្យអ្នកស្រកទម្ងន់ ហើយក៏អាចធ្វើឱ្យអ្នកឡើងទម្ងន់ដូចគ្នា! កង្វះនៃការធ្វើលំហាត់ប្រាណ រួមជាមួយទម្លាប់នៃការទទួលទានមិនត្រឹមត្រូវ និងភាពតានតឹងក្នុងអារម្មណ៍អ្នកនឹងកើនទម្ងន់យ៉ាងឆាប់រហ័ស។ ហើយភាពធាត់ជ្រុល ឬលើសទម្ងន់ក៏អាចបង្កហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ។
៥. ពិបាកក្នុងការគេង
គ្រប់គ្នាសុទ្ធតែដឹងហើយថា ការគេងឱ្យបានពី ៧ទៅ ៩ម៉ោង ក្នុងមួយយប់ គឺចាំបាច់ណាស់សម្រាប់សុខភាព ។ ប្រសិនបើអ្នកឈប់ធ្វើលំហាត់ប្រាណទៀងទាត់ អ្នកនឹងពិបាកគេងបានស្កប់ហើយ ។ លើសពីនេះទៅទៀត ការធ្វើលំហាត់ប្រាណជាប្រចាំជួយបំបាត់ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ដែលជាមូលហេតុចម្បងមួយនៃការគេងមិនលក់ ។
៦. មានអារម្មណ៍បាក់ទឹកចិត្ត
អ្នកឯកទេសខាងសុខភាពផ្លូវចិត្តជាច្រើនបានបញ្ជាក់ថា ការធ្វើលំហាត់ប្រាណទៀងទាត់ជួយធ្វើឱ្យកម្រិតនៃអ័៊រម៉ូនរីករាយក្នុងខួរក្បាលកើនឡើង ។ ជាពិសេសប្រសិនបើអ្នកធ្វើលំហាត់ប្រាណនៅខាងក្រៅក្រោមព្រះអាទិត្យ ដោយរាងកាយនឹងត្រូវទទួលបាននូវវីតាមីន Dគ្រប់គ្រាន់ ។ ហើយវីតាមីន D ជាសារធាតុចិញ្ចឹមដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ។ នោះហើយជាមូលហេតុដែលធ្វើឱ្យអ្នកអាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត ប្រសិនបើអ្នកឈប់ធ្វើលំហាត់ប្រាណ (ស្រង់ពីគេហទំព័រសុខភាព) ៕
កាលពីសប្ដាហ៍មុនជារយៈពេលនៃការធ្វើដំណើរទៅស្រុករបស់ជនជាតិចិន ដើម្បីបានជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែអ្វីដែលចម្លែកនោះគឺមានរថយន្ត...
ការសុំរៀបការគឺជារឿងដ៏រំភើបមួយសម្រាប់ស្ត្រីគ្រប់រូបដែលធ្វើឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត ប៉ុន្តែមានពេលខ្លះក៏បានធ្វើឲ្យក្ដីស្រមៃនេះក្លាយជា...
គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិនបានបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ២០ ខែឧសភា ដែលជារឿយៗត្រូវបានគេហៅថា «ថ្ងៃបុណ្យនៃក្តីស្រឡាញ់ចិន» (Chinese...
វិទ្យាល័យមួយកន្លែងនៅតៃវ៉ាន់កំពុងអនុវត្តន៍នូវកូដសម្លៀកបំពាក់ឯកសណ្ឋានដែលអនុញ្ញាតឱ្យសិស្សស្រី និងសិស្សប្រុសស្លៀកសំពត់ ។ នោះគឺវិទ្យាល័យ Banqiao Senior ដែលមានទីតាំងនៅ...
ទីភ្នាក់ងារ «Shanghaiist» ផ្សាយថា មានហេតុការណ៍ដ៏សន្ធត់នៅលើដងផ្លូវមួយ ក្នុងទីក្រុងណានជីងប្រទេសចិន ស្ត្រីម្នាក់បានលោតឡើងលើកាប៉ូរថយន្តកំពុងបើកបរយឺតៗ និងវាយ...
ថ្នាំគ្រាប់ពន្យាកំណើតគឺជាវិធីសាស្ត្រពន្យាកំណើតដ៏ពេញនិយមបំផុតដែលស្ត្រីទូទាំងពិភពលោកកំពុងតែប្រើប្រាស់។ វាក៏ត្រូវបានគេប្រើដើម្បីព្យាបាលការមករដូវមិន...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនដោយចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនខេទឹកកក៦ថង់តូចត្រូវបានបញ្ជូនទៅ...
រាជធានីភ្នំពេញ ៖ ទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលគ្រោងចំណាយប្រមាណ៨,២ ប៊ីលានដុល្លារអាមេរិក ត្រូវបានសមាជិក...
បង់ក្លាដេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេទូរស័ព្ទមករំខានរហូតជារៀងរាល់ថ្ងៃដោយសារតែរឿងល្បីមួយបានបង្ហាញលេខទូរស័ព្ទរបស់លោកធ្វើ...
ជំងឺរលាកសួតគឺជាការបង្ករោគលើសួត ហើយអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការបង្ករោគនៅផ្លូវដង្ហើមស្រួចស្រាវដែលប៉ះពាល់លើសួតអាចបង្កឡើងដោយរឿងមួយចំនួន...
ប្រទេសថៃ៖ តាមការឱ្យដឹងពីសហព័ន្ធកីឡាប្រណាំងម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា កីឡាករ សាលី អ៊ូម៉ើតដណ្ដើមបានមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក...
វ័យវឌ្ឍនាការរបស់សត្វលោករមែងចម្រើនលូតលាស់ឡើងជាកំលោះ ក្រមុំ មានរូបសម្រស់ស្រស់ស្អាត សម្បុរស្រស់ថ្លា ហើយមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះក៏ចាប់ផ្តើម...
នៅដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយដុល្លារអាមេរិក អឺរ៉ូ និងប្រាក់បណ្តាប្រទេសអាស៊ីមួយចំនួន ។ ធនាគារ អេស៊ីលីដា ភីអិល...
រាជធានីភ្នំពេញ ៖ បើតាមគម្រោងរបស់សាលាសិល្បៈហ្វូណន នឹងដាក់គម្រោងថា នាខែវិច្ឆិកា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ សាលានឹងក្រុមការងារត្រៀមកញ្ចប់ថវិកាដ៏ច្រើន ដើម្បីឈុត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀន១កញ្ចប់តូច កាលពីវេលា...
ខេត្តសៀមរាប ៖ កីឡាករជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ជាមួយភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រមាណជាង១២០០០នាក់ ...
អ្នកទស្សនវិជ្ជាព្រះពុទ្ធសាសនាបានទាញយកហេតុដែលនាំឱ្យកើតមានសេចក្តីទុក្ខមកអាងយ៉ាងនេះថា សេចក្តីទុក្ខរបស់សត្វលោកកើតមកអំពីយើងនៅមានឧបាទាន គឺសេចក្តីប្រកាន់មាំ...
ការហាត់ប្រាណដើរតួនាទីដ៏សំខាន់មួយទៅលើសុខភាពទូទៅ។ ការសិក្សាអាចបន្ថយការប្រឈមនឹងជំងឺជាច្រើនទៀតដែរដូចជា ការធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខ្សែបម្រើជើងចាស់ប្រេស៊ីល Ronaldinho បានសម្តែងការគាំទ្រ Neymar តារាឆ្នើម Paris Saint-Germain ត្រលប់ទៅអតីតក្លិប FC Barcelona វិញ។អនាគតរបស់ Neymar ជាមួយនឹងក្លិប...
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand ចំណាត់ថ្នាក់លេខ៣ នៃប្រទេសថៃ បានមកដល់ប្រទេសកម្ពុជាយើង កាលពីព្រឹកថ្ងៃទី៨ ខេធ្នូ ឆ្នាំ២០១៩។ ដោយមានការភ្ញាក់ផ្អើលជាច្រើន...