ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទិញបបរស ឃើញ​​ទូរស័ព្ទ​ដៃ​​អ្នក​លក់​ទុក​ប្រហែស​លួច ចាប់បាន​វាយ​ទ្រម​ខ្លួន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ត្រូវ​​គេព្រួត​វាយ​យ៉ាង​ដំណំ​​ បន្ទាប់​ពី​គេ​​បន្លំ​លួច​យក​ទូរស័ព្ទ​ដៃម៉ាក​អាយហ្វូន​១គ្រឿង​របស់ម្ចាស់​អ្នក​លក់ ខណៈ​ដែល​រូបគេ​កុម៉ង់បបរស​ខ្ចប់​ តែ​ត្រូវ​ម្ចាស់​គេ​ទាន់ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​​កាលពីវេលាម៉ោង​១ និង​២០​នាទី​រំលង​អធ្រាត្រ​​ថ្ងៃទី​១៨ កញ្ញា ២០១៣ ស្ថិត​នៅ​ផ្ទះលេខ​៣៣៨ ក្នុងសង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន ។

​ជន​សង្ស័យ​ឈ្មោះ​​ប៊ុន ធី ភេទប្រុស ​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​មិនពិតប្រាកដ ។  មុន​ពេលកើតហេតុ ជន​រូបនេះ​បានជិះម៉ូតូ​​មួយ​គ្រឿង​​ម៉ាកស្ទេប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1U 8002 មកឈប់​កុម្ម៉ង់​បបរសនៅហាង​ «សូឈឿន»  ខណៈ​ដែល​អ្នក​លក់​​ខ្ទប់បបរ​ស​រួចហើយ គិត​លុយ​ទៅអស់​២ម៉ឺនរៀល រូបគេ​បាន​ឱ្យក្រដាស១០ដុល្លារទៅ​អ្នក​លក់ ។

​ដោយឡែក​​ខណៈ​​​ដែលអ្នកលក់​កំពុង​រវង់​អាប់​លុយ​ ជន​សង្ស័យ​​ឃើញទូរស័ព្ទ​ដៃម៉ាកអាយហ្វូន​ទុកចោល​ប្រហែស ក៏បន្លំ​​លួច​យក​ តែត្រូវ​ម្ចាស់​គេទាន់ស្រែឆោឡោ​ផ្អើល​ដល់​កម្ម​ករ​នៅក្នុង​ហាង នាំគ្នា​ចេញ​មកដេញ​ចាប់​ជនសង្ស័យ​ រួច​វាយយ៉ាងដំណំ​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​យកទៅសាកសួរនៅអធិការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ។