តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ការផ្ទុះអាវុធនៅព្រំដែនកម្ពុជានិងថៃ បានកើតឡើងតាមពេលវេលាដូចខាងក្រោម៖

-ម៉ោង ៦ និង ៣០នាទី កងទ័ពថៃលបចូលរាយបន្លាលួសតាមជើងប្រាសាទតាមាន់
-ម៉ោង ៧ និង ០៤ នាទី ថៃបង្ហោះដ្រូនរយ:ពេល ២ នាទី
-ម៉ោង ៨ និង ៣០ នាទី កងទ័ពថៃបានបាញ់ឡើងលើ
-ម៉ោង ៨ និង ៤៦ នាទី កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុន មកលើកងទ័ពកម្ពុជា
នៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ម៉ោង៨ និង៤៧នាទី កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
ចែករំលែកព័តមាននេះ