ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ចិន​ចង់​ធ្វើ​កំណែទម្រង់​វិធាន​ស្តី​ពី​ការ​ផ្ទេរ​បច្ចេកវិទ្យា

5 ឆ្នាំ មុន

បេ​កាំ​ង ៖ ភ្នាក់ងារ​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៤​ខែ​មិ​នាម​កថា សភាជាតិ​ក្នុង​ប្រទេស​ចិន​នឹង​គាំទ្រ​ច្បាប់​ដែល​អាច​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​ដោយ​ទប់ស្កាត់​មន្ត្រី​មិន​ឲ្យ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បរទេស​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​។ វិធាន​ស្តី​ពី​ការ​ផ្ទេរ​បច្ចេកវិទ្យា​នេះ​គឺជា​ផ្នែក​មួយ​នៃ​សេចក្តីព្រៀងច្បាប់​ស្តី​ពី​ការ​វិនិយោគ​បរទេស​ដែល​មាន​គោលដៅ​ដោះស្រាយ​បណ្តឹង​អា​មេ​រិ​ក អ៊ឺ​រ៉ុ​ប និង​ដៃគូ​ពាណិជ្ជកម្ម​ដទៃ​ទៀត​ថា​ប្រព័ន្ធ​ក្នុង​ប្រទេស​ចិន​មិន​យុត្តិធម៌​សម្រាប់​ក្រុមហ៊ុន​បរទេស​ឡើយ​។…

បេ​កាំ​ង ៖ ភ្នាក់ងារ​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៤​ខែ​មិ​នាម​កថា សភាជាតិ​ក្នុង​ប្រទេស​ចិន​នឹង​គាំទ្រ​ច្បាប់​ដែល​អាច​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​ដោយ​ទប់ស្កាត់​មន្ត្រី​មិន​ឲ្យ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បរទេស​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​។

វិធាន​ស្តី​ពី​ការ​ផ្ទេរ​បច្ចេកវិទ្យា​នេះ​គឺជា​ផ្នែក​មួយ​នៃ​សេចក្តីព្រៀងច្បាប់​ស្តី​ពី​ការ​វិនិយោគ​បរទេស​ដែល​មាន​គោលដៅ​ដោះស្រាយ​បណ្តឹង​អា​មេ​រិ​ក អ៊ឺ​រ៉ុ​ប និង​ដៃគូ​ពាណិជ្ជកម្ម​ដទៃ​ទៀត​ថា​ប្រព័ន្ធ​ក្នុង​ប្រទេស​ចិន​មិន​យុត្តិធម៌​សម្រាប់​ក្រុមហ៊ុន​បរទេស​ឡើយ​។ ពេល​ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ២៥០​ប៊ី​លាន​ដុល្លារ​កាលពី​ខែកក្កដា លោក​បាន​លើក​ឡើង​ពី​បណ្តឹង​ថា​ប្រទេស​ចិន​លួច ឬ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​។ អ៊ឺ​រ៉ុ​ប ជប៉ុន និង​ដៃគូ​ពាណិជ្ជកម្ម​ដទៃ​មិន​គាំទ្រ​ដល់​កំណើន​ពន្ធ​នេះ​ទេ តែ​យល់​ស្រប​នឹង​បណ្តឹង​អា​មេ​រិ​ក​។

ប្រទេស​ចិន​បាន​ខិតខំ​កែទម្រង់​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែល​មន្ត្រី​អា​មេ​រិ​ក​គិត​ថា​អាច​ដាក់​សម្ពាធ​លើ​ភាព​នាំមុខ​របស់​អា​មេ​រិ​ក​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ប៉ុន្តែ​អ្នកដឹកនាំ​ក្នុង​រដ្ឋាភិបាល​ចិន​ជួបនឹង​សម្ពាធ​បន្ទាប់​ពី​ការ​លូតលាស់​សេដ្ឋកិច្ច​មានការ​អន់​ថយ​មក​ស្មើ​ត្រឹម ៦.៦%​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​មុន​។ មន្ត្រី​ចិន​បាន​បដិសេធ​នឹង​បណ្តឹង​ថា​ប្រទេស​ចិន​លួច ឬ​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​ឲ្យ​ផ្ទេរ​រឿង​សម្ងាត់​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា ប៉ុន្តែ​ពួក​គេ​នៅ​តែ​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយនឹង​លោក​ប្រធានាធិបតី​ត្រាំ និងរ​ដ្ឋា ភិ​បាល​ដទៃ​ដោយ​សន្យា​ថា​នឹង​មានការ​ការពារ​ផ្នែក​ច្បាប់​ប្រសើរ​ជាង​មុន​។

ក្រោម​សេចក្តីព្រៀងច្បាប់​ថ្មី មន្ត្រី​ចិន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រើ​មធ្យោបាយ​រដ្ឋបាល​ក្នុង​ការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​ឡើយ​។ លោក Tim Stranford ដែល​ជា​ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ រិ​ក​ក្នុង​ប្រទេស​ចិន​បាន​និយាយ​ថា​វិធានការ​នេះ​គឺជា​ជំហាន​ទៅ​មុខ​មួយ ប៉ុន្តែ​ក្រុម​អាជីវករ​បាន​និយាយ​ថា​ពួក​គេ​នៅ​រង​ចាំ​មើល​ការ​អនុម័ត្ត​ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ