ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​បើក​ច្រក​ឲ្យ​អតីត​បក្ស​ប្រឆាំង​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បើកផ្លូវ​ដល់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ឲ្យ​បាន​ឆាប់ ដោយ​កុំ​ដាក់​លក្ខខណ្ឌ​អ្វី​ឲ្យ​សោះ ។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​សំណង់​ផ្សេង​ៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បើកផ្លូវ​ដល់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ឲ្យ​បាន​ឆាប់ ដោយ​កុំ​ដាក់​លក្ខខណ្ឌ​អ្វី​ឲ្យ​សោះ ។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​សំណង់​ផ្សេង​ៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើក​ឡើង​ថា បើសិន​អ្នក​នៅ​តែ​ប្រ​ងើយ​កណ្តើយ ហើយ​ចង់​ទាមទារ​នេះ ទាមទា រ​នោះ អ្នក​ក៏​ត្រូវ​ដឹង​ថា រង់ចាំ​ដល់​ថ្ងៃខែ​វិច្ឆិកា ឆ្នាំ​២០២២ ទើប​ទទួល​បាន ។

សម្តេច​បញ្ជាក់​ថា «​អ្នក​ត្រូវ​ចាំ​កុំ​រង់ចាំ​អ្វី​ទាំងអស់ ! ត្រូវ​ចាំ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ប្រទេស​ឯករាជ្យ​អធិបតេយ្យ និង​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ រាជរដ្ឋាភិបាល​បាន​ខិតខំ​បើកទ្វារ​សម្រាប់​អស់លោក​អ្នក ប៉ុន្តែ​រឿង​អស់លោក អ្នក​ចូល ឬ​មិន​ចូល​ជា​រឿង​របស់​អស់លោក​អ្នក ។ ប៉ុន្តែ​អស់លោក​អ្នក​កុំ​សង្ឃឹមថា នឹង​មានការ​លើកទោស ឬ​ការ​លើកលែង​ការ​ចោទប្រកាន់​ចំពោះ​អ្នក​ណា​នោះ​ទេ សុំ​ផ្តាំ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា មាន​អតីត​ប្រឆាំង​មួយ​ចំនួន​បាន​លើក​ឡើង​ថា ចាំ​ក្រោយ​ថ្ងៃ​៣​មីនា ខ្ញុំ​សូម​ឲ្យ​លោក​ឯង​រង់ចាំ​មើល​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ឯណោះ លោក​ឯង​ចូល ឬ​មិន​ចូល​ជា​សិទ្ធិ​របស់​អ្នកឯង ប៉ុន្តែ​ប្រសិនបើ​លោក​ឯង​ធ្វើ​នយោបាយ និង​វៃ​ខ្នោះ ។

សម្តេច​គូសបញ្ជាក់​ថា « រឿង​នេះ​វា​តែ​ប៉ុណ្ណេះ​ទ្វារ​បើក​ហើយ បើ​អ្នកឯង​មិន​ចូល​ជា​រឿង​របស់​អ្នកឯង ហើយ​កុំ​រង់ចាំ​ថា និង​មានការ​សម្របសម្រួល​នយោបាយ​ណាមួយ ។ នេះ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ តែ​ជា​រឿង​ផ្លូវច្បាប់ ។ តុលាការ​ត្រូវ​កាត់ទោស​ជន​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ពី​សំណាក់​តុលាការ​ជា​បន្ត​នៅ​ពេល​គេ​បិទ​ការ​ស៊ើបអង្កេត គេ​នឹង​ដំណើរការ​ក្តី តាម​អំណាច​របស់​តុលាការ ។ ខ្ញុំ​គ្រាន់តែ​ឲ្យ​សារ​ចុង​ក្រោយ​ទៅ​ឲ្យ​អ្នក ហើយ​អ្នក​ប្រងើយ​កណ្តើយ​ទ្វារ​នឹង​ត្រូវ​បិទ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដាក់​លិខិត​សុំ​យ៉ាងណា​ក្តី​ក៏​សម្តេច​មិន​អនុញ្ញាត​ឲ្យ​ដែរ រឿង​តែ​ប៉ុណ្ណឹង ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ឲ្យ​អ្នកឯង​បានដឹង ហើយ​បញ្ជាក់​នៅ​មុខ​ទូត​ជប៉ុន​ទៀត​ផង ។ ព្រោះ​ខ្ញុំ​ដឹង​អ្នកខ្លះ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត ប៉ុន្មាន​អាទិត្យ​ទៀត ប៉ុន្តែ​អ្នក​ត្រូវ​រង់ចាំ​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ ដូច្នេះ​អ្នក​គ្មាន​លទ្ធផល​ភាព​ចូលរួម​បោះ​ឆ្នោត ឃុំ​សង្កាត់ ឆ្នាំ​២០២២​នោះ​ទេ ។

សម្តេច​បាន​បញ្ជាក់​ទៀត​ថា «​បើ​អ្នក​នៅ​បន្ត​ឈ្លើយ​ប្រើ​សំដី​ឈ្លើយ​ទ្វារ​នឹង​ត្រូវ​បិទ នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩​នេះ ព្រោះ​ភាព​ប្រហើ​ន គឺ​មិន​អាច ឬ​វា​នឹង​ទៅ​តាម​ច្បាប់ គឺ​ច្បាប់ ប៉ុន្តែ​គេ​អាច​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​បដិសេធ ហើយ​ស្នើ​មក​នាយក​រដ្ឋមន្ត្រី​តែ​វា​ឈ្លើយ​ពេក​ទុក​ឲ្យ​នៅ​នឹង​ទៅ ។ ខ្ញុំ​ដឹង​តាស់​មាន​អ្នក​កំពុង​រត់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​ក៏​មាន​អ្នក​ស្ទាក់ស្ទើ ហើយ​ជា​ពិសេស​អ្នក​ដែល​ស្ទាក់ស្ទើរ​នោះ​បាន​ទទួល​អនុសាសន៍​ពី​អ្នកវិភាគ​មួយ​ដែល​ថា រង់ចាំ​មើល​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​អាទិត្យ ។ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​ថា រង់ចាំ​ដល់​ឆ្នាំ​២០២២ ដែល​កំណត់​ដោយ​អំណាចតុលាការ​កំពូល​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថាស​ម្តេច​ក៏​បាន​ប្រាប់​ទៅ​កាន់​តំណាង​គណ​ប្ស​នយោបាយ​ចំនួន​១៦ ដែល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់​យោបល់​ថា មាន​ជម្រើស​ពីរ​សម្រាប់​អតីត​ប្រឆាំង​គឺ​ទី​១- សុំ​សិទ្ធិ​ធ្វើ​នីតិសម្បទា ហើយ​រៀបចំ​បក្សនយោបាយ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ទី​២-​រង់ចាំ​ឲ្យ​ផុត​សាលដីកា​តុលាការ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ។ សម្តេច​ថា នៅ​កម្ពុជា​មាន​គណបក្ស​នយោបាយ​ច្រើន ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា សម្តេច​បាន​ក្តាប់​បាន​ថា មាន​មន្ត្រី​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ប្រជុំ​គ្នា ដោយ​អ្នកខ្លះ​ប្រជុំ​នៅ​សៀមរាប អ្នកខ្លះ​នៅ​បាងកក ដែល​ភាគច្រើន​មានគំនិត​ចង់​សុំ​សិទ្ធិ​នយោបាយ ក្នុង​ចំណោម​អ្នក​១១៥​នាក់ ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ធ្វើ​សិទ្ធិ​នយោបាយ ចំនួន​៥​ឆ្នាំ ។ សូម​ជម្រាប​ថា អតីតមន្ត្រី​គណបក្សប្រឆាំង​ចំនួន​៣​រូប​ហើយ ត្រូវ​បាន​ព្រះ​មហា​ក្ស​ព្រះ​រាជទាន​ផ្តល់​នីតិសម្បទា​នយោបាយ​តាម​សំណើរ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ