ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​គណបក្ស​ស្និទ្ធ​ស៊ីណា​វ៉ា​ត្រា​លើកគ្នា​ធ្វើ​បាតុកម្ម

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បណ្ដា​គណបក្ស​នយោបាយ​ថៃ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ត្រកូល​ខ្លាំង​ស៊ី​ណា​វ៉ា​ត្រា បាន​រៀបចំ​ធ្វើ​កាលពី​ចុង​ស​ប្ដា​ហ៍ នូវ​ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម មុន​ការ​សម្រេច​របស់​តុលាការ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​បោះ​ឆ្នោត​សភា​ថៃ ដែល​គ្រោង​ធ្វើ​នា​ខែមីនា​នេះ​។ ការ​ប្រមូលផ្ដុំ​មនុស្ស​ពិសេស​របៀប​ជា​អង្គ​មី​ទ្ទីង…

ប្រទេស​ថៃ ៖ បណ្ដា​គណបក្ស​នយោបាយ​ថៃ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ត្រកូល​ខ្លាំង​ស៊ី​ណា​វ៉ា​ត្រា បាន​រៀបចំ​ធ្វើ​កាលពី​ចុង​ស​ប្ដា​ហ៍ នូវ​ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម មុន​ការ​សម្រេច​របស់​តុលាការ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​បោះ​ឆ្នោត​សភា​ថៃ ដែល​គ្រោង​ធ្វើ​នា​ខែមីនា​នេះ​។

ការ​ប្រមូលផ្ដុំ​មនុស្ស​ពិសេស​របៀប​ជា​អង្គ​មី​ទ្ទីង ប្រព្រឹត្ត​ទៅ​នៅ​តាម​កន្លែង​ជា​ច្រើន​របស់​ប្រទេស ពិសេស​នៅ​ទីក្រុង​ឈៀង​ម៉ៃ ដែល​លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​មាន​ប្រភព​ចេញពី​ទីនោះ​។ បណ្ដា​សកម្មជន​របស់​គណបក្ស​ភឿ​ថៃ បាន​សន្យា​នៅ​មុខ​មហាជន​ដែល​ប្រមូលផ្ដុំ​គ្នា នៅ​ស្ដា​ត​មួយ​ពី​ការ​អភិ​វ​ឌ្ឃ​ន៍​សេដ្ឋកិច្ច ហើយ​ជួយ​លើកទឹកចិត្ត​ដល់​បណ្ដា​សហគ្រិន​។

មនុស្ស​ជា​ច្រើន​ពាន់​នាក់​ក៏​ប្រមូលផ្ដុំ​គ្នា​ដែរ​នៅ​កណ្ដាល​ក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២​មីនា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​យុទ្ធនា​ឃោសនាបោះឆ្នោត របស់​គណបក្ស​ថៃ​រក្សា​ជាតិ ដែល​ជា​គណបក្ស​មួយ ក្នុង​ចំណោម​គណ​បក្ស​មាន​ទំនាក់ទំនង​ជាមួយ​ត្រកូល​ស៊ី​ណា​វ៉ា​ត្រា​។ គណបក្ស​នោះ​អាច​ត្រូវ​រំលាយ​ចោល​ដោយ​តុលាការ​ធម្មនុញ្ញ​នា​ថ្ងៃ​ទី​៧​មីនា ក្រោយ​ពី​ការ​ប៉ុនប៉ង​របស់​ខ្លួន លើក​ម្ចាស់​ក្ស​ត្រី​មួយ​អង្គជា​ព្រះ​រៀម​ព្រះមហាក្សត្រ ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​។

ពួក​អ្នកគាំទ្រ​ត្រកូល​សី​ុ​ណា​ត្រា​វាយតម្លៃ​ថា តុលាការ​ក្ដាប់​ក្នុង​ដៃ អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ ខណៈ​ដែល​របប​យោធា​ប្ដេជ្ញា​វិល​មក​កាន់​អំណាច ក្រោម​រូបភាព​នៃ​រដ្ឋាភិបាល​ស៊ី​វិល​មួយ ដែល​រដ្ឋាភិបាល​នោះ​នឹង​ដឹកនាំ​ដោយ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។

លោក​UMESH PANDEY​ជា​បេក្ខជន​ម្នាក់​របស់​គណបក្ស​និយាយ​ថា ភាព​តានតឹង​កើន​ខ្ពស់​ក្នុង​ផ្ទៃ​គណបក្ស​ថៃ​រក្សា​ជាតិ​របស់​លោក ខណៈ​ជិត​ដល់​ការ​សម្រេច​របស់​តុលាការ ប៉ុន្តែ​គណបក្ស​នោះ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ ប្រសិនបើ​គណបក្ស​ត្រូវ​រំលាយ នោះ​នឹង​នាំ​ឲ្យ​ក្ដី​សង្ឃឹម​របស់​យើង លើ​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បាត់បង់​ធ្ងន់ធ្ងរ​។

ទោះបី​អនាគត​របស់​គណបក្ស​ថៃ​រក្សា​ជាតិ​មាន​ភាព​មិន​ច្បាស់លាស់ តែ​គណបក្សប្រឆាំង​មួយទៀត​ចំពោះ​របប​យោធា បាន​បង្ហាញខ្លួន ក្នុង​នាម នៃ​កម្លាំង​នយោបាយ​ដ៏​សំខាន់​មួយ នោះ​គឺ​គណបក្ស​FUTURE FORWARD ដឹកនាំ​ដោយ​លោក​THANATHORN JUANGROONGRUANGKIT អាយុ​៤០​ឆ្នាំ ជា​សេដ្ឋី​មួយ​រូប​ទទួល​មរតក ពី​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ដ៏​ធំ​បំផុត​របស់​ប្រទេស ហើយ​ដែល​ទទួល​ការ​គាំទ្រ​ខ្លាំង​ជា​ពិសេស​ពី​ពួក​យុវជន​មាន​អាយុ​ពី​១៨​ទៅ​២៥​ឆ្នាំ​។

ការ​ប្រមូលផ្ដុំ​មនុស្ស​ដទៃ​ៗ​ទៀត​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៣​កុម្ភៈ​។ រដ្ឋធម្មនុញ្ញ​ថៃ​រៀបរៀង​ដោយ​របប​យោធា អាច​ឲ្យ​ពួក​យោធា​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដល់​ទៅ​២៥០​រូប ដែល​ព្រឹទ្ធសភា​នោះ​នឹង​ជា​អ្នក​សម្រេច​លើ​ការ​ជ្រើសរើស​នាយករ​ដ្ខ​មន្ត្រី​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ