វៀតណាមជំរុញឲ្យមានការសិក្សាពីវិធានក្រោម CPTPP
ប្រទេសវៀតណាម ៖ យោងតាមភ្នាក់ងារសារពត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃទី ២៨ មកថា ក្រុមហ៊ុនវៀតណាមត្រូវតែដឹងពីវិធីទាញអត្ថប្រយោជន៍…
ប្រទេសវៀតណាម ៖ យោងតាមភ្នាក់ងារសារពត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃទី ២៨ មកថា ក្រុមហ៊ុនវៀតណាមត្រូវតែដឹងពីវិធីទាញអត្ថប្រយោជន៍…
ប្រទេសវៀតណាម ៖ យោងតាមភ្នាក់ងារសារពត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃទី ២៨ មកថា ក្រុមហ៊ុនវៀតណាមត្រូវតែដឹងពីវិធីទាញអត្ថប្រយោជន៍ និងជៀសវាងឥទ្ធិពលអវិជ្ជមាននៃកិច្ចព្រមព្រៀងស៊ីជម្រៅ និងដំណើរការទៅមុខសម្រាប់ភាពជាដៃគូពាណិជ្ជកម្មឆ្លងសមុទ្រប៉ាស៊ីហ្វិក (CPTPP)។
លោក Pham Binh An ដែលជាប្រធានមជ្ឈមណ្ឌលសមាហរណកម្មអន្តរជាតិប្រចាំទីក្រុងហូជីមិញបាននិយាយក្នុងសិក្ខាសាលាមួយនៅថ្ងៃពុធថា “ប័ណ្ណបញ្ជាក់ពីប្រភពដើម (C/O) គឺសំខាន់ណាស់សម្រាប់ការទទួលបានអត្ថប្រយោជន៍ពន្ធពីសមាជិក CPTPP ហើយ C/O សម្រាប់ CPTPP មានភាពស្មុគស្មាញ និងខុសប្លែកពីអ្វីដែលវៀតណាមធ្លាប់តែធ្វើពីមុនមក។
លោកស្រី Trinh Thi Thu Hien ដែលជាប្រធានអនុនាយកដ្ឋានប័ណ្ណបញ្ជាក់ប្រភពដើមផលិតផលក្រោមនាយកដ្ឋាននាំចេញនិងនាំចូលរបស់ក្រសួងពាណិជ្ជកម្មបាននិយាយថា “វាជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនវៀតណាមក្នុងការពង្រីកទីផ្សារនិងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងខ្សែសង្វាក់ផលិតកម្មបន្ថែមប្រសិនបើពួកគេជួបនឹងលក្ខខណ្ឌក្រោមវិធាន C/O”។
គួរបញ្ជាក់ផងដែរថា CPTPP មានការអនុគ្រោះពន្ធដល់ខ្សែសង្វាក់ផលិតកម្មនិងជំរុញដល់សមាជិកក្នុង CPTPP ឲ្យបង្កើនការវិនិយោគក្នុងប្រទេសជាសមាជិកដទៃទៀត។ អ្នកស្រីបានបញ្ជាក់ទៀតថា វិធានថ្មីក្រោម CPTPP អនុញ្ញាតឲ្យក្រុមហ៊ុននាំចេញចេញប័ណ្ណបញ្ជាក់ប្រភពខ្លួនឯងដោយយោងតាមពត៌មានដែលចែងក្នុងកិច្ចព្រមព្រៀង។ លោក An ក៏បានបន្ថែមថា “ប្រសិនបើក្រុមហ៊ុនវៀតណាមត្រៀមខ្លួនចំណាយពេលវេលាក្នុងការសិក្សានិងរៀបចំសម្រាប់ការចេញប័ណ្ណបញ្ជាក់ប្រភពខ្លួនឯងនោះ ពួកគេអាចទាញបានអត្ថប្រយោជន៍ជាច្រើនដូចជាចំណេញពេលវេលា និងការចំណាយជាដើម”។ “ប៉ុន្តែប្រសិនបើពួកគេមិនធ្វើតាមសេចក្តី ណែនាំឲ្យបានម៉ត់ចត់ទេនោះ ផលិតផលរបស់ពួកគេអាចនឹងជួបពន្ធខ្ពស់ ឬត្រូវបានបញ្ជូនមកវិញនិងហាមមិនឲ្យនាំចេញថែមទៀត”។
យោងទៅតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា CPTPP ផ្តល់អត្ថប្រយោជន៍ចាច្រើនដល់ការវិនិយោគនិងការធ្វើពាណិជ្ជកម្មរបស់វៀតណាម ដោយមានវិស័យសម្លៀកបំពាក់ ស្បែកជើង និងអាហារនិងភេសជ្ជៈជាវិស័យដែលទទួលបានអត្ថប្រយោជន៍ច្រើនជាងគេព្រោះការនាំចេញផលិតផលទាំងនេះនឹងមិនត្រូវមានការបង់ពន្ធទៀតទេ ៕
ចែករំលែកព័តមាននេះ