ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ដែល​ហៅ​ថា​ឧបបាតិកៈកំណើត?

5 ឆ្នាំ មុន

ព្រះ​អដ្ឋកថាចារ្យ​បាន​សម្តែង​ថា ឧបបាតិកៈកំណើត គឺ​សំដៅ​ដល់​សត្វ​ទាំងឡាយ​ដែល​កើតឡើង​ដោយ​ពុំ​អាស្រ័យ​ហេតុ​ដូច​កំណើត​សត្វ​ដទៃ​ទៀត​ឡើយ ។ ពួក​សត្វ​ដែល​អាស្រ័យ​នឹង​ឧបបាតិកៈកំណើត វេលា​កើត​ក៏​កើតឡើង​ឯង​ៗ មាន​រូប​កាយ​ធំ​ឡើង​ភ្លាម​ៗ បើ​ធៀប​ទៅ​នឹង​មនុស្ស ប្រហែល​មនុស្ស​មាន​វ័យ​១៦​ឆ្នាំ​ ។…

ព្រះ​អដ្ឋកថាចារ្យ​បាន​សម្តែង​ថា ឧបបាតិកៈកំណើត គឺ​សំដៅ​ដល់​សត្វ​ទាំងឡាយ​ដែល​កើតឡើង​ដោយ​ពុំ​អាស្រ័យ​ហេតុ​ដូច​កំណើត​សត្វ​ដទៃ​ទៀត​ឡើយ ។

ពួក​សត្វ​ដែល​អាស្រ័យ​នឹង​ឧបបាតិកៈកំណើត វេលា​កើត​ក៏​កើតឡើង​ឯង​ៗ មាន​រូប​កាយ​ធំ​ឡើង​ភ្លាម​ៗ បើ​ធៀប​ទៅ​នឹង​មនុស្ស ប្រហែល​មនុស្ស​មាន​វ័យ​១៦​ឆ្នាំ​ ។

ឧបបាតិកៈកំណើត គឺជា​កំណើត​សត្វ​មួយ​ប្រភេទ ដែល​កើតឡើង​ដោយ​មិន​ចាំបាច់​មេបា​ឲ្យ​កំណើត​ឡើយ ដូច​មាន​ពុទ្ធភាសិត​ស្តែង​ថា ពួក​ទេវតា និង​ពួក​នរក ប្រេត សុទ្ធតែ​ជា​ឧបបាតិកៈកំណើត ។

ពួក​ទេវតា​ជា​ឧបបាតិកៈកំណើត​នេះ បាន​ដល់​ទេវតា​ចា​តុ​ម្មហា​រា​ជិ​ការ​ហូត​ដល់​ទេវតា​ជាន់ខ្ពស់​ៗ​ឡើង​ទៅ​ជា​លំដាប់ ។ ចំណែក​ភុម្មទេវតា គឺ​ទេវតា​ដែល​ស្ថិត​នៅ​លើ​ផែនដី​នេះ​ក៏​រមែង​ប្រព្រឹត្ត​ទៅ​ដោយ​ឧបបាតិកៈកំណើត​ផង និង​កំណើត​ដទៃ​ទៀត​ផង ពោល​គឺ​ប្រព្រឹត្ត​ទៅ​ទាំង​៤ កំណើត ។