ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រក​កូនប្រុស​ប៊ី​ន​ឡា​ដេ​ន​ឲ្យ​រង្វាន់​១​លាន​ដុល្លារ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ ប្រកាស​ផ្ដល់​រង្វាន់​ចំនួន​១​លាន​ដុល្លារ សម្រាប់​ព័ត៌មាន​ដែល​អាច​នាំ​ទៅ​រក​ឃើញ​បុរស ឈ្មោះ​ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន ចាត់ទុកជា​មេដឹកនាំ​គន្លឹះ​ម្នាក់​របស់​អាល់​កៃ​ដា​។ ចាត់ទុកជា​កូនប្រុស​សំណ​ប់​ចិត្ត​រហូត​ដល់​ជា​អ្នក​បន្តវេន របស់​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ស្ថាបនិក​អង្គការ​ភេរវកម្ម​ជា​ប្រភព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ហាម​ហ្សា​មានឈ្មោះ​រួច​ហើយ…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ ប្រកាស​ផ្ដល់​រង្វាន់​ចំនួន​១​លាន​ដុល្លារ សម្រាប់​ព័ត៌មាន​ដែល​អាច​នាំ​ទៅ​រក​ឃើញ​បុរស ឈ្មោះ​ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន ចាត់ទុកជា​មេដឹកនាំ​គន្លឹះ​ម្នាក់​របស់​អាល់​កៃ​ដា​។

ចាត់ទុកជា​កូនប្រុស​សំណ​ប់​ចិត្ត​រហូត​ដល់​ជា​អ្នក​បន្តវេន របស់​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ស្ថាបនិក​អង្គការ​ភេរវកម្ម​ជា​ប្រភព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ហាម​ហ្សា​មានឈ្មោះ​រួច​ហើយ ក្នុង​ប​ញ្ចី​ខ្មៅ​អា​មេ​រិ​ក បណ្ដា​មនុស្ស​ដែល​ជាប់​ការ​ចោទប្រកាន់​ភេរវកម្ម​។

យោង​តាម​ក្រសួងការបរទេស​អា​មេ​រិ​ក​ដែល​សន្យា​ពី​ការ​ផ្ដល់​ប្រាក់​នោះ ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ព័ត៌មាន​ដែល​អាច​កំណត់​មុខសញ្ញា​ឬ​រក​ឃើញ​ជន​នោះ​នៅ​ប្រទេស​ណា​ក៏​ដោយ​ថា ហាម​ហ្សា​ជា​មេដឹកនាំ​លេចធ្លោ​ម្នាក់​របស់​អាល់​កៃ​ដា​។

ក្រសួងការបរទេស​អា​មេ​រិ​ក ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ចាប់​តាំង​យ៉ាងតិច​ពី​ខែសីហា​ឆ្នាំ​២០១៥​មក ជន​នេះ​បាន​ចេញផ្សាយ​សារ​ឬ​វេ​ដេ​អូ​តាម​អីុ​ន​ធើ​រ​ណេ​ត ដោយ​អំពាវនាវ​ឲ្យ​ធ្វើការ​វាយប្រហារ​នានា ប្រឆាំង​សហរ​ដ្ខ​អា​មេ​រិ​ក​និង​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាងលិច ហើយ​បាន​គំរាម​វាយប្រហារ​ប្រឆាំង​សហរដ្ឋអាមេរិក ដើម្បី​ជា​ការ​សងសឹក ចំពោះ​ការ​សម្លាប់​ឪពុក​របស់​គេ កាលពី​ខែឧសភា​ឆ្នាំ​២០១១ ដោយ​ពួក​ទាហាន​អា​មេ​រិ​ក​នៅ​ប៉ា​គី​ស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ