ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​តិច! អត្ថ​ប្រយោជន៍​របស់​អយ​ស្ទ័​រ​​មាន​អ្វី​ខ្លះ

5 ឆ្នាំ មុន

អយ​ស្ទ័​រ​ជា​ប្រភេទ​អាហារ​សមុទ្រ​ម្យ៉ាង​ដែល​កំពុង​ពេញ​និយម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជា​ច្រើន ហើយ​អាចយ​កមក​ទទួលទាន​ទាំង​ឆៅ ឬ​ចម្អិន​តាម​របៀប ផ្សេង​ៗ ។ ភាគច្រើន​ប្រាកដជា​ស្គាល់ និង​ធ្លាប់​ទទួលទាន​វា​រួច​មក​ហើយ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​អាហារ​សមុទ្រ​មួយ​នេះ​ចំពោះ​សុខភាព​ឡើយ ។ ផល​ល្អ​នៃ​ការ​ទទួលទាន​អយ​ស្ទ័​រ​៖…

អយ​ស្ទ័​រ​ជា​ប្រភេទ​អាហារ​សមុទ្រ​ម្យ៉ាង​ដែល​កំពុង​ពេញ​និយម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជា​ច្រើន ហើយ​អាចយ​កមក​ទទួលទាន​ទាំង​ឆៅ ឬ​ចម្អិន​តាម​របៀប ផ្សេង​ៗ ។ ភាគច្រើន​ប្រាកដជា​ស្គាល់ និង​ធ្លាប់​ទទួលទាន​វា​រួច​មក​ហើយ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​អាហារ​សមុទ្រ​មួយ​នេះ​ចំពោះ​សុខភាព​ឡើយ ។ ផល​ល្អ​នៃ​ការ​ទទួលទាន​អយ​ស្ទ័​រ​៖

១. ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ច្រើន​ជាង​អាហារ​សមុទ្រ​ដទៃ​ទៀត ។ ជាតិ​ស័ង្កសី គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​លូតលាស់​បាន​ត្រឹមត្រូវ​, ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ក៏​ដូច​ជា​ជួយ​ឱ្យ​របួស​ឆាប់​ជា​សះស្បើយ ។

២.​បង្កើន​សុខភាព​បេះដូង ៖ នោះ​ក៏​ព្រោះតែ​អយ​ស្ទ័​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣, ប៉ូ​តា​ស្យូ​ម និង​ម៉ា​ញ៉េ​ស្យូ​ម​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ ជំងឺ​គាំងបេះដូង​, ដាច់​សរសៃឈាម​ខួរក្បាល និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។

៣.​បង្កើន​សុខភាព​ផ្លូវភេទ ៖ បរិមាណ​នៃ​ជាតិ​ស័ង្កសី​ក្នុង​អយ​ស្ទ័​រ​ជួយ​រាង​កាយ​ផលិត​អ័​៊​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​មាន​តួនាទី​គ្រប់គ្រង​ពង្រឹង​ដំណើរការ​មុខងារ​ផ្លូវភេទ​របស់​បុរស និង​ស្ត្រី ។ ចំពោះ​បុរស​ការ​ទទួល​ទាន​អយ​ស្ទ័​រ​ជួយ​បង្កើន​ដល់​បរិមាណ​នៃ​មេជី​វិត​ឈ្មោល និង​សមត្ថភាព​នៃ​ការ​ហែល ។ រីឯ​ស្ត្រី​វិញ​ជាតិ​ស័ង្កសី​ជួយ​ដល់​អូវែ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​អ័​៊​រ​ម៉ូ​ន estrogen, progesterone និង testosterone​។

៤.​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់​ដទៃ​ទៀត ៖ រួម​បញ្ចូល​ទាំង​វីតាមីន A, E និង C, ជាតិ​ស័ង្កសី​, ជាតិ​ដែក​, កាល់ស្យូម​, សេ​លេ​ញ៉ូ​ម និង​វីតាមីន B12 ដែល​រាង​កាយ​ត្រូវការ​។

៥.​បង្កើន​ថាមពល ៖ អយ​ស្ទ័​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ជួយ​រាង​កាយ​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​រាល់​កោសិកា​ផ្ដល់​ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម ។

៦. កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖ ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន សហ​រដ្ឋអាមេរិក បាន​រក​ឃើញ​ថា ការ​ទទួលទាន​អយ​ស្ទ័​រអា​ច​ជួយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ហើយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ។

៧.​ធ្វើ​ឱ្យ​មុខងារ​ខួរក្បាល​កាន់តែ​ប្រសើរ​ឡើង ៖ អយ​ស្ទ័​រ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B12, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, ជាតិ​ស័ង្កសី និង​ជាតិ​ដែក​ដែល​សុទ្ធសឹងតែ​ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព ក៏​ដូច​ជា​មុខងារ​នៃ​ខួរក្បាល​បង្កើន​ការ​ចង​ចាំ ។

៨.​សុខភាព​ប្រព័ន្ធ​សរសៃឈាម និង​សរសៃឈាម​ល្អ ៖ អយ​ស្ទ័​រ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស​សៃ​ឈាម​បេះដូង​។ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា​៣, ប៉ូ​តា​ស្យូ​ម និង​ម៉ា​ញ៉េ​ស្យូ​ម ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​, ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​សម្ពាធ​ឈាម​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ