ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​រោគ​គ្រុនក្តៅ​លើ​កុមារ

5 ឆ្នាំ មុន

ការ​ព្យាបាល​រោគ​គ្រុនក្តៅ គឺ​អាស្រ័យ​លើ​កម្រិត​នៃ​ការ​មិន​ស្រួល ។ ប្រសិនបើ​កូន​របស់​អ្នក​មិន​ស្រួល ឬ​មិន​សម្រាក យុទ្ធសាស្ត្រ​ថែទាំ​នៅផ្ទះ​ទាំងនេះ​អាច​ជួយ​អ្នក​បាន ៖ ១- លើកទឹកចិត្ត​ឲ្យ​កូន​អ្នក​ផឹកទឹក​ឲ្យ​បាន​ច្រើន ស្លៀកពាក់​ឲ្យ​កូន​របស់​អ្នក…

ការ​ព្យាបាល​រោគ​គ្រុនក្តៅ គឺ​អាស្រ័យ​លើ​កម្រិត​នៃ​ការ​មិន​ស្រួល ។ ប្រសិនបើ​កូន​របស់​អ្នក​មិន​ស្រួល ឬ​មិន​សម្រាក យុទ្ធសាស្ត្រ​ថែទាំ​នៅផ្ទះ​ទាំងនេះ​អាច​ជួយ​អ្នក​បាន ៖

១- លើកទឹកចិត្ត​ឲ្យ​កូន​អ្នក​ផឹកទឹក​ឲ្យ​បាន​ច្រើន ស្លៀកពាក់​ឲ្យ​កូន​របស់​អ្នក ស្រាល​ៗ

២-ឲ្យ​កូន​សម្រាក​ឲ្យ​បាន​ច្រើន

៣-​ប្រើ​ភួយ​ស្រាល ប្រសិនបើ​កូន​របស់​អ្នកមាន​អារម្មណ៍​ញាក់ ។

ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក៏​អាច​ជួយ ប៉ុន្តែ​សូម​កត់សម្គាល់​នូវ​ការ​ប្រុង​ប្រយ័ត្ន​ទាំងនេះ ៖ • កុំ​ឲ្យ​ថ្នាំ​អាស្ពីរីន​ដល់​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ •​មិន​ត្រូវ​ឲ្យ​ទារក​តូច​នូវ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប្រភេទ​ណាមួយ​ទេ លុះត្រាតែ​អ្នក​បាន​ទាក់ទង​គ្រូពេទ្យ ឬ​កូន​របស់​អ្នក​ត្រូវ​បាន​គេ​វាយតម្លៃ ។ • កុមារ​អាយុ​ក្រោម​៦ ខែ​អាច​ត្រូវ​បាន​គេ​ឲ្យ​ថ្នាំ acetaminophen ដូចដែល​បាន​ណែនាំ​លើ​ស្លាក ។ • កុមារ​ដែល​មាន​អាយុ ៦ ខែ​ឡើង​ទៅ​អាច​ត្រូវ​បាន​គេ​អោយ​ថ្នាំ acetaminophen ឬ ibuprofen​។ អនុវត្ត​តាម​ការ​ណែនាំ​នៅ​លើ​ស្លាក • មិន​ត្រូវ​ឲ្យ ibuprofen ដល់​កុមារ​អាយុ​ក្រោម​៦​ខែ

សូម​ណែនាំ​អ្នក​នូវ​ពួក​ថ្នាំ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​គ្រុនក្តៅ​នេះ នោះ​គឺ Rhinex​។ Rhinex ជា​ប្រភេទ​ថ្នាំ​បំបាត់​អាការ​ផ្តាសាយ និង​គ្រុនក្តៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រមទាំង​មិន​ធ្វើ​ឲ្យ​ងងុយគេង​ទៀត​ផង ។ Rhinix មាន​លក់​តាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ