អាសូរ​ណាស់​បុរស​ម្នាក់​ជាន់​ហ្វ្រាំង​មិន​ជាប់​វាក់​អើ​កុងតឺន័រ​យ៉ាង​រន្ធត់


រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ជាប់​បុក​ជើង​ទូ​កុងតឺន័រ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​នឹង​៤០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​វត្ត​ជម្ពូ​វ័ន និង​ទល់មុខ​ច្រកចូល​ផែស្ងួត​អូ​លែរ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​កុងតឺន័រ​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A -០៥៧៤ ជា​រថយន្ត​របស់​ក្រុមហ៊ុន​ផែស្ងួត​អូ​លែរ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១F -៧២៤២ បើកបរ​ដោយ​ឈ្មោះ សែ​ម ដា​នី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ ទំនប់​ថ្មី ឃុំ​សណ្តែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​បើក​ចេញពី​ផែស្ងួត​អូ​លែរ ពេល​នោះ​ជន​រង​គ្រោះ​វាក់​អើ​ជាន់​ហ្វ្រាំង​ម៉ូតូ​មិន​ជាប់​ក៏​បុក​ជើង​ទូ​កុងតឺន័រ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ខាងលើ បាន រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ត​សា​មុ​យ​របស់​គ្លីនិក​ឯកជន​បាន​មក​ដល់​ដែរ តែ​ជន​រង​គ្រោះ​ខាងលើ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​មក​គេ​ឃើញ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ ដោយ​ឃើញ​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​កិន​ជាប់​ទទឹង​ផ្លូវ ហើយ​សមត្ថកិច្ច​បាន​បាញ់ថ្នាំ​សម្គាល់​នៅ​កន្លែង​កើតហេតុ និង​លើកសព ព្រមទាំង​យក​រថយន្ត​កុងតឺន័រ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​មក​ដាក់​អែប​ខាង ដើម្បី​សំរួល ចរាចរណ៍​កុំអោយ​កកស្ទះ ។

ក្រោយ​ពេល​កើតហេតុ​ជន​មាន​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរ​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​ដោយ​យក​រថយន្ត​បង្ក​ព្រមទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បានឱ្យ​រថយន្ត​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ