ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញម៉ូតូលិច​ក្នុងទឹកគួរ​ឱ្យសង្ស័យ ប្អូនថ្លៃមករកនៅផ្ទះ​…​នាំគ្នាភ្ញាក់​ផ្អើល​គួរ​ឱ្យ​រន្ធត់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ទឹកស្ទឹង​បណ្តាល​ឱ្យ​លង់​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​វេលា​ម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ទ្វារ​ទឹកស្ទឹង​អង្គរ​ជ័យ ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ទឹកស្ទឹង​បណ្តាល​ឱ្យ​លង់​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​វេលា​ម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ទ្វារ​ទឹកស្ទឹង​អង្គរ​ជ័យ ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ប៉ែន ម៉ាច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្អូនថ្លៃ​របស់​ជន​រង​គ្រោះ​ឈ្មោះ តាំង ស៊ី​មាន ភេទ​ប្រុស រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៩ គាត់​បាន​ដើរ​នេសាទ​ត្រី​តាម​បណ្តា​យ​មាត់​ស្ទឹង​ក្នុងភូមិ​អង្គរ​ជ័យ រហូត​ដល់​វេលា​ម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃ​ដដែល បាន​មក​ដល់​មុខទ្វារ​ទឹកស្ទឹង​ទល់មុខ​វត្ត​អង្គរ​ជ័យ ក៏​ប្រទះ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AR-៥៣៤១ ( ម៉ូតូ​គ្មាន​ភ្លើង​បំភ្លឺ )​លិច​នៅ​ក្នុង​ទឹក ធ្វើ​ឱ្យ​គាត់​មានការ​សង្ស័យ​ថា​ជា​ម៉ូតូ​របស់​បងថ្លៃ​គាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា គាត់​ក៏​បានមក​ផ្ទះដើម្បី​​រក​មើល និង​សួរ​ប្រពន្ធ​ជន​រង​គ្រោះ តែ​ប្រពន្ធ​និយាយ​ថា មិន​ទាន់​ឃើញ​ជន​រង​គ្រោះ​មក​ផ្ទះ​នៅឡើយ​ទេ ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​មើល​កន្លែង​ម៉ូតូ​ធ្លាក់​ទឺ​ក ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​នៅ​ពីក្រោម​ម៉ូតូ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ស្រង់​សព​ជន​រង​គ្រោះ​ឡើង​មក​លើគោក និង​ឃើញ​ស្នាម​ដាច់​មុខ​នៅ​ផ្នែក​ខាងលើ ចន្លោះ​ច​ញ្ចើ​ម​សងខាង​ជម្រៅ​ដល់​លលាដ៍ក្បាល និង​ក្រោម​ថ្ពាល់​ខាងឆ្វេង​ដាច់​ប្រវែង​៦,៥​សង្ទីម៉ែត្រ ជម្រៅ​១​សង្ទីម៉ែត្រ ស្នាម​របួស​ប៉ះ​ត្រូវ​និង​វត្ថុ​រឹង ហើយ​ក៏​យក​សព​ជន​រង​គ្រោះ​មក​ផ្ទះ និង​រាយការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ ស្រុក ក្រុមប្រឹក្សា​ឃុំ​មេ​ភូមិ​ពេទ្យ​ឃុំ​បន្ទាយដែក ចុះ​ពិនិត្យ​សព និង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់ទឹក បណ្តាល​ឱ្យ​លង់​ស្លាប់ ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ