ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​កា​ហ្គោ​ប៊ូ​អីុង​៧៦៧​មួយ​គ្រឿង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហព័ន្ធ​រដ្ឋបាល​អាកាសចរណ៍​អា​មេ​រិ​ក ​FAA បាន​រាយការណ៍​ថា យន្តហោះ​កា​ហ្គោ​ធុន​ប៊ូ​អីុ​ង ​767-300 ​មួយ​គ្រឿង របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក ​ATLAS…

សហរដ្ឋអាមេរិក ៖ សហព័ន្ធ​រដ្ឋបាល​អាកាសចរណ៍​អា​មេ​រិ​ក ​FAA បាន​រាយការណ៍​ថា យន្តហោះ​កា​ហ្គោ​ធុន​ប៊ូ​អីុ​ង ​767-300 ​មួយ​គ្រឿង របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក ​ATLAS AIR ដែល​មាន​មនុស្ស​ជិះ​​៣​នាក់ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៣ ​កុម្ភៈ នា​វេលា​ម៉ោង​១២​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង ANAHUAC ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ក្រុង​ហ៊ូ​​ស្តុ​ន ភាគ​ខាងត្បូង​នៃ​រដ្ឋ​តិច​សាស់​។

យន្តហោះ​នោះ​ដែល​ហោះហើរ​រវាង​ក្រុង​ម៉ៃ​អា​មី​ និង​ក្រុង​ហ៊ូ​ស្តុ​ន បាន​បាត់​ពី​អេ​ក្រង់​រ៉ា​ដា ក្រោយ​ពី​វា​ស្ថិត​នៅ​ពីលើ​ឆកសមុទ្រ TRINITY ចម្ងាយ​៤៨​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហ៊ូ​ស្តុ​ន​។ សម្រាប់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ព័ត៌មាន ទាក់ទិន​នឹង​ជន​រង​គ្រោះ​នៅឡើយ​។

យន្តហោះ​នោះ​ហោះ​ចេញពី​ទីក្រុង​ម៉ៃ​អា​មី នា​វេលា​ម៉ោង​១១​និង​៣៥​នាទី​ហើយ​ត្រូវ​ទៅ​ចុះ​នៅ​ក្រុង​ហ៊ូ​ស្តុ​ន នា​វេលា​ម៉ោង​១២​និង​៥៣​នាទី​ម៉ោង​ក្នុងស្រុក​។ យន្តហោះ​ប៊ូ​អីុង​៧៦៧​នោះ​អាច​ដឹក​ទំនិញ​បាន​ដល់​ទៅ​៥២,៩​តោន​។​ក្រុមហ៊ុន​ATLAS AIR​ធ្វើ​អាជីវកម្ម​យន្តហោះ​នេះ ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៦​មក​។

កាលពី​ឆ្នាំ​២០១៨ យន្តហោះ​កា​ហ្គោ​មួយ បាន​ធ្លាក់​ជិត​ទីក្រុង SAVANNAH រដ្ឋ​ច​ច​ជៀ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ