ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​មួយ​នៅ​ព្រៃវែង ត្រឈឹងត្រឈៃដោយ​ដើមឈើ​រាប់​ពាន់​ដើមយ៉ាង​ត្រជាក់​ភ្នែក

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​៖ វត្ត​អារាម​មួយ​ស្ថិត​នៅ​ខេត្តព្រៃវែង​ទាក់ទាញ​មហាជន​ទៅ​លេង​កម្សាន្ត​ព្រោះតែ​ការ​រៀបចំ​រចនា​ប្រណីត ប្លែក​ៗ ពិសេស​មាន​ដើមឈើ​រាប់​ពាន់​ដើម​ចោល​ម្លប់​ត្រ​ឈឺ​ង​ត្រឈៃ ។ ទី​អារាម​មួយ​នេះ​ក្លាយជា​គំរូ​សម្រាប់​វត្ត​នានា​នៅ​ខេត្តព្រៃវែង ។ ប្រសិនបើ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ទី​វត្ត​អារាម​មួយ​នោះ​ដែល​មានឈ្មោះ​ថា «​សិរិ​សាគរ​ដូន​ស្តើង​» គឺ​មាន​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១…

ខេត្តព្រៃវែង​៖ វត្ត​អារាម​មួយ​ស្ថិត​នៅ​ខេត្តព្រៃវែង​ទាក់ទាញ​មហាជន​ទៅ​លេង​កម្សាន្ត​ព្រោះតែ​ការ​រៀបចំ​រចនា​ប្រណីត ប្លែក​ៗ ពិសេស​មាន​ដើមឈើ​រាប់​ពាន់​ដើម​ចោល​ម្លប់​ត្រ​ឈឺ​ង​ត្រឈៃ ។ ទី​អារាម​មួយ​នេះ​ក្លាយជា​គំរូ​សម្រាប់​វត្ត​នានា​នៅ​ខេត្តព្រៃវែង ។ ប្រសិនបើ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ទី​វត្ត​អារាម​មួយ​នោះ​ដែល​មានឈ្មោះ​ថា «​សិរិ​សាគរ​ដូន​ស្តើង​» គឺ​មាន​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ។

វត្ត​«​សិរិ​សាគរ​ដូន​ស្តើង​»​ស្ថិត​នៅ​ក្នុងភូមិ​ស្នាយ​ព្រឹម ឃុំ សេនា​រាជ​ឧត្តម ស្រុក​ព្រះស្តេច ។ ចំណុច​ដែល​ធ្វើ​ឲ្យ​វត្ត​អារាម​មួយ​នោះ​ប្រែ​ក្លាយជា​ទីកន្លែង​ធ្វើបុណ្យ​ឈានមុខ​គេ និង​ក្លាយ​ជាទី​ទេសចរណ៍​របស់​អ្នក​ខេត្ត​ព្រៃវែង និង​ទី​ផ្សេង​ទៀត ដោយសារ​តែ​វត្ត​នោះ​ត្រូវ​ព្រះ​គ្រូ​អធិការ​វត្ត និង​លោក​តាជី​យាយជី​ព្រមទាំង​ព្រះ​សង្ឃ​សហការ​គ្នា​ដាំ​ដើមឈើ​រហូត​ដល់​ទៅ​៣​ពាន់​ដើម ។ ដើមឈើ​ទាំងនោះ​ធ្វើ​ឲ្យ​ក្នុង​បរិវេណ​វត្ត​ទាំងមូល​ពោរពេញ​ទៅ​ដោយ​សម្រស់​ខៀវស្រងាត់ ចូល​ទៅ​ត្រជាក់​កាយ​ជាមួយ​សំឡេង​សត្វ​បក្សាបក្សី​យំ​ឆ្លង​ឆ្លើយ​គ្នា ។

ក្រៅពី​មាន​ដើមឈើ ខ្ពស់​ៗ​រាប់​ពាន់​ដើម​វត្ត​ទាំងមូល​ក៏​រៀបចំ​រចនា​តំបន់ ផ្សេង​ៗ​ដូច​ជា​កន្លែង​អង្គុយ​លេង​ក្បែរ​ស្រះ​ទឹក​ដ៏​ធំ មាន​សួន​បន្លែ ផ្លែ​ឈើ ផ្លូវ​ដើរ​ចាក់​បេតុង​…​។ អ្នក​បាន​ទៅ​ដល់​ធ្វើ​ស្ទើរតែ​មិន​នឹក​ស្មាន​សោះ​ថា​វត្ត​នោះ​បាន​រៀបចំ​រចនា​ប្រណីត មាន​រៀបរយ ។ មិនតែប៉ុណ្ណោះ​ក្រឡេក​មើលទៅ​គ្មាន​កន្លែង​ណា​ចោល​ផ្តេសផ្តាស​ឡើយ ។

ទី​អារាម​នោះ​មាន​បណ្តោយ​២៥០​ម៉ែត្រ និង​ទទឹង​១៧០​ម៉ែត្រ ក្នុង​នោះ​មានការ​បែងចែក​ដោយ​ចំ​កណ្តាល​ជា​សាលារៀន និង​បណ្ណាល័យ​មាន​កុដិ​ចំនួន​៤ ព្រះ​វិហារ​សាងសង់​ថ្មី​នៅ​ឆ្នាំ​២០០៦ មាន​ខឿន​ក្រោម​២៤​ម៉ែត្រ​គុណ​និង​១៦​ម៉ែត្រ ។ បច្ច័យ​សាងសង់​ទី​អារាម​បរិស្ថាន​ធម្មជាតិ​នេះ​បាន​មក​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ។

វត្ត «​សិរិ​សាគរ​ដូន​ស្តើង​»​កកើត​ក្នុង​គ​.​ស​១៨៧៤ ដោយ​ឆ្លងកាត់​ព្រះ​ចៅអធិការ​មក​ទល់​ឆ្នាំ​២០១៩​ចំនួន​១៩​អង្គ ។ ពី​មុន​វត្ត​នោះ​សុ​ទ្ឋ​តែ​ជា​របស់ ចាស់​ៗ​ពុក​ផុយ តែ​ព្រះ​ចៅអធិការ​វត្ត​បច្ចុប្បន្ន​ដែល​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០០៨​មក​បាន​កែប្រែ​រក​ជំនួយ ហើយ​ដាំ​កូន​ឈើ​បន្តបន្ទាប់​រហូត​បែកមែក​សាខា​ត្រជាក់​ពេញ​វត្ត ។ មិនវត្ត​តែងតែ​មានការ​ស្នើ​សុំ​រៀបចំ​ជា​សិក្ខាសាលា ផ្សេង​ៗ​នៅ​ក្រោម​ដើមឈើ​ក្បែរ​ស្រះ​ទឹក ។ ចំណែក​កូនកំលោះ​ក្រមុំ​រៀប​ការ​តែងតែ​ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ៍ ។

ព្រះ​គ្រូ​ចៅអធិការ​អឹុម ទៀង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មាន​សង្ឃដីកា​រថា​៖«​បានជា​អាត្មា​ចូល​ចិត្ត​ដាំ​ដើមឈើ​ព្រោះ​អាត្មា​ជា​ពុ​ទ្ឋ​សាសនិកជន ណាមួយ​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​រស់​ក្រោម​ដើមឈើ ប្រសូត​ក៏​ក្រោម​ដើមឈើ ត្រាស់​ដឹង​ក៏​ក្រោម​ដើមឈើ បរិនិព្វាន​ក៏​ក្រោម​ដើមឈើ ព្រមទាំង​ហាម​ដល់​សា​វ័​គ​ទាំងឡាយ​កុំ​កាប់​ដើមឈើ ព្រោះ​ផ្តល់​ម្លប់​ដល់​មនុស្ស​សត្វ ។ អីុ​ចឹ​ង​ហើយ​ទើប​អាត្មា​ខំ​ដាំ​ដើមឈើ​បន្ត​គ្នា​រហូត​បាន​៣​ពាន់​ដើម គឺ​លូតលាស់​មានជីវិត​ស្ទើរ​១០០%​។

ម្លប់ឈើ​ប្រៀប​បាន​នឹង​ចិត្ត​ប្រកបដោយ​មេត្តា អ្នក​ដែល​មាន​មេត្តា ហេតុនេះ​ហើយ​បាន​ដាំ​ដើមឈើ​ជា​ច្រើន​ដើម្បី​បន្ត​ភាព​សុខដុមរមនា​។ មនុស្ស​រោលរាល​ដោយ​កាម​កេស​លេស​ពេល​នោះ​គេ​តែងតែ​រក​ភាព​ត្រជាក់​ត្រជុំ​មាន​ដើមឈើ​នៅ​ទីណា​មនុស្សរ​ត់ទៅ​រក​ទៅ​ជ្រក ហើយ​ត្រជាក់​កាយ​សប្បាយចិត្ត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ