ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឆាំង​ការ​កាត់ទោស​ពួក​ឯករាជ្យ​និយម​កា​តា​ឡូញ

5 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ពួក​អ្នកគាំទ្រ​ឯករាជ្យ​នៅ​តំបន់​កា​តា​ឡូញ​អេ​ស្ប្ក៉ា​ញ កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​និង​កូដកម្ម​ព្រមទាំង​រាំង​ខ្ទប់​ផ្លូវថ្នល់​និង​ផ្លូវដែក នៅ​កា​តា​ឡូញ នា​ឱកាស​កូដកម្ម​រយៈពេល​១​ថ្ងៃ ប្រឆាំង​ការ​កាត់ទោស​បណ្ដា​មេដឹកនាំ​ឯករាជ្យ​និយម​របស់​ពួក​គេ ពី​បទ​ប៉ុនប៉ង​ពុះ​បំបែក​អេ​ស្ប៉ា​ញ​កាលពី​ខែតុលា​ឆ្នាំ​២០១៧​។ កូដកម្ម​នោះ​រៀបចំ​ធ្វើ​ឡើង​ដោយ​សហជីព​ឯករាជ្យ​និយម…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ពួក​អ្នកគាំទ្រ​ឯករាជ្យ​នៅ​តំបន់​កា​តា​ឡូញ​អេ​ស្ប្ក៉ា​ញ កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​និង​កូដកម្ម​ព្រមទាំង​រាំង​ខ្ទប់​ផ្លូវថ្នល់​និង​ផ្លូវដែក នៅ​កា​តា​ឡូញ នា​ឱកាស​កូដកម្ម​រយៈពេល​១​ថ្ងៃ ប្រឆាំង​ការ​កាត់ទោស​បណ្ដា​មេដឹកនាំ​ឯករាជ្យ​និយម​របស់​ពួក​គេ ពី​បទ​ប៉ុនប៉ង​ពុះ​បំបែក​អេ​ស្ប៉ា​ញ​កាលពី​ខែតុលា​ឆ្នាំ​២០១៧​។

កូដកម្ម​នោះ​រៀបចំ​ធ្វើ​ឡើង​ដោយ​សហជីព​ឯករាជ្យ​និយម នាំ​ឲ្យ​ប៉ះពាល់​ជា​ពិសេស​ដល់​ការ​ដឹក​ជញ្ជូន​។ នា​ព្រឹក​ព្រលឹម​ពួក​បាតុករ​នៃ​បណ្ដា​ក្រុម​រ៉ា​ឌី​កាល់ បាន​ខ្ទប់​ផ្លូវថ្នល់​ដល់​ទៅ​ប្រមាណ​ជា​២០ ក្នុង​នោះ​មាន​ផ្លូវថ្នល់​ដែល​ភ្ជាប់​កា​តា​ឡូញ​ជាមួយ​ប្រទេស​បារាំង ព្រមទាំង​ខ្ទប់​ផ្លូវ​រថភ្លើង​២​។ នា​វេលា​ថ្ងៃត្រង់​ពួក​បាតុករ​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​នានា ដើម្បី​រាំង​ខ្ទប់​ចរាចរណ៍ ក្នុង​ស្ថានីយ​រថភ្លើង​នៃ​ទីក្រុង​បា​សឺ​ឡោ​ន​។ មនុស្ស​៤​នាក់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​ការ​ប៉ះទង្គិច​គ្នា​នានា បណ្ដាល​ឲ្យ​មនុស្ស​៣៧​នាក់​រង​របួស ក្នុង​នោះ​មាន​ប៉ូលិស​៦​នាក់​។

នា​វេលា​ល្ងាច យោង​តាម​ប៉ូលិស​ថា មនុស្ស​ប្រមាណ​ជា​៤០.០០០​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ PASEO DE GRACIA នៃ​ទីក្រុង​បា​សឺ​ឡោ​ន ដោយ​លើក​ទង់ជាតិ​ឯករាជ្យ​និយម​កា​តា​ឡូ្ព​ញ​ពណ៌​លឿង​ក្រហម​និង​ខៀវ​។ មុន​នេះ​បាតុករ​ជាង​១០០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​សាកលវិទ្យាល័យ​ក្រុង​បា​សឺ​ឡោ​ន​។ ពួក​បាតុករ​ស្រែ​កថា​ពួក​យើង​លើកគ្នា​មកនេះ ដើម្បី​បរិហារ​ឆាកល្ខោន​នោះ​របស់​តុលាការ​។ យើង​នឹង​មិន​យល់​ស្រប​តាម​អ្វី​ទាំងអស់ ក្រៅពី​លុប​ចោលការ​ចោទប្រកាន់​ប្រឆាំង​បណ្ដា​មេដឹកនាំ​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ