ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បញ្ចប់​ការ​ប្រកាស​អាសន្ន​របស់​ត្រាំ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ គ្រោង​ដាក់​នា​ថ្ងៃ​ទី​២២​កុម្ភៈ ក​ម្រោ​ង​ច្បាប់​មួយ ដែល​សំដៅ​លុប​ចោលការ​ប្រកាស​អាសន្ន​ជាតិ របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​គោលបំណង​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក​។ ប្រធាន​សភា​អ្នក​ប្រជាធិបតេយ្យ លោកស្រី​NANCY…

សហរដ្ឋអាមេរិក ៖ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ គ្រោង​ដាក់​នា​ថ្ងៃ​ទី​២២​កុម្ភៈ ក​ម្រោ​ង​ច្បាប់​មួយ ដែល​សំដៅ​លុប​ចោលការ​ប្រកាស​អាសន្ន​ជាតិ របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​គោលបំណង​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក​។

ប្រធាន​សភា​អ្នក​ប្រជាធិបតេយ្យ លោកស្រី​NANCY POLOSI កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ បាន​ផ្ញើ​សារលិខិត ជូន​ដល់​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​នៃ​គណបក្ស​សាធារណរដ្ឋ ឲ្យ​ជួយ​គាំទ្រ​គម្រោង​ច្បាប់​នោះ ដែល​រៀបរៀង​ដោយ​សមាជិក​សភា លោក​JOAQUIN CASTRO​។ សម្រាប់​ពេល​នេះ​មាន​សមាជិក​សភា​៩២​រូប​ហើយ​គាំទ្រ រួច​គម្រោង​ច្បាប់​អាច​អនុម័ត​ដោយ​ស្រូល​ក្នុង​សភា រួច​នា​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ នឹង​ត្រូវ​ពិនិត្យ​ដោយ​ព្រឹទ្ធសភា ដែល​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​។

ទោះបី​យ៉ាងណា​បើ​គម្រោង​ច្បាប់​នេះ​ត្រូវ​បាន​សភា​ទាំង​២​អនុម័ត តែ​នៅ​ត្រូវ​ឆ្លងកាត់​ការ​ចុះហត្ថលេខា​របស់​ប្រធានាធិបតី ដែល​មាន​សិទ្ធិ​វេតូ រួច​ប្រាកដ​ណាស់​លោក​នឹង​ប្រើ​សិទ្ធិ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ