ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បុរស​វ័យ​ចំណាស់​ម្នាក់ ត​ខ្សែ​ម៉ូ​ទ័​រ​បូមទឹក​ស្រះ បែរជា​ឆក់​យក​ជីវិត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​បាន​ត​ខ្សែភ្លើង​ទៅ​នឹង​ម៉ូ​ទ័​រ​ប៉ូ​ម​ទឹកស្រះ​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​បុស្ស​ធំ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​បាន​ត​ខ្សែភ្លើង​ទៅ​នឹង​ម៉ូ​ទ័​រ​ប៉ូ​ម​ទឹកស្រះ​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​បុស្ស​ធំ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ឈ្មោះ អួ​ង លន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ នៅ​ភូមិ​បុស្ស​ធំ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង​ដាក់​ម៉ូ​ទ័​រ ដើម្បី​បូមទឹក​ស្រះ​ខាងក្រោយ​ផ្ទះ​យក​ទឹក​មក​ប្រើប្រាស់ តែ​មិនដឹង​ថា​ខ្សែភ្លើង​ដាច់​នោះ​ទេ ពេល​ជន​រង​គ្រោះ​ចាប់​ចំ​កន្លែង​ខ្សែភ្លើង​ដាច់​នោះ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆក់​ស្លាប់​តែ​ម្តង​។

​លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​បាន​ចាត់​កម្លាំង​កំ​ជ​នា​ញ​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​សព រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ដែល​ទាក់ទង​នឹង​ករណី​ឃាតកម្ម​នោះ​ឡើយ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ប្រាកដ​មែន ក្រោយ​ពី​និត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ