ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ទៅ​មួយ​ថ្ងៃ​ៗ​កាន់តែ​មាន​ច្រើន​ណាស់ សូម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សម្តី​របស់​លោក​វរសេនីយឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា…

ខេត្តសៀមរាប ៖ តាម​សម្តី​របស់​លោក​វរសេនីយឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក នៅ​លើ​កំណាត់​ផ្លូវជាតិ​ជាតិ​៦ ត្រង់​ចំណុច​មុខ​សាលារៀន ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត​ស្រុក​ពួក ខេត្តសៀមរាប ។

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ផលិត​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ 1I- 46 43 បើកបរ​ដោយ​ឈ្មោះ យឺន ចាន់​ថ្លា ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប (​របួសធ្ងន់​) បើកបរ​ផ្លូវត្រង់​ទិស​ដៅ​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ក្លិ​ច ផលិត​ឆ្នាំ​២០១៦ ពណ៌​ស ពាក់​ផ្លា​ក​លេខ​សៀម រាប​1A D16 42 អ្នកបើកបរ​ដោយ ឈ្មោះ ហូ ហាច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ត្រូវជា​ប្តី​ស្លាប់​) រស់នៅ​ភូមិ​បឹង​ខ្នារ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ដឹក​ប្រពន្ធ​ឈ្មោះ សោម សុផល អាយុ​៣១​ឆ្នាំ និង​កូន​ឈ្មោះ ហូ វិច​ទ័​រ ភេទ​ប្រុស អាយុ​៧​ឆ្នាំ បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ឆ្វេង ច្រាស់ទិស​គ្នា​បណ្តាល​ឱ្យ​២​នាក់​ម្តាយ និង​កូន​របួសស្រាល ។

បុក និង​ម៉ូតូ​កើតហេតុ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​មុខ​សាលារៀន​បឋម​សិក្សា​នរោត្តម​រា​ណា​រឹទ្ធិ ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត​ស្រុក​ពួក ខេត្តសៀមរាប បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​០២​គ្រឿង ស្រាល​ទាំង​សងខាង ។ លោក​បាន​បញ្ជាក់​ថា មូលហេតុ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ម៉ា​ហុងដា​ក្លិ​ច​បត់​ឆ្វេង​មិន​ប្រយ័ត្ន ។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​ធ្វើការ​វាស់វែង និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួរ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នក​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ