ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​លោក កឹ​ម សុខា ទទួលស្គាល់​ថា កូនក្តី​ខ្លួន​ត្រូវ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​គ្មាន​សេរីភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​គ្មាន​សេរីភាព ។ នេះ​បើ​តាម​ប្រកាស​ទទួលស្គាល់​របស់​មេធាវី​មួយ​រូប​របស់​លោក…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​គ្មាន​សេរីភាព ។ នេះ​បើ​តាម​ប្រកាស​ទទួលស្គាល់​របស់​មេធាវី​មួយ​រូប​របស់​លោក កឹ​ម សុខា ។

លោកស្រី ម៉េ​ង សុធា​រី មេធាវី​មួយ​រូប ការពារ​ក្តី​ឲ្យ​ដឹង​ថា កឹ​ម សុខា បាន​អះអាង​ថា កូនក្តី​លោកស្រី (​កឹ​ម សុខា​) បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែកុម្ភៈ បាន​បាត់​សេរីភាព​លើស​ពី​៥០០​ថ្ងៃ​ហើយ​!​បើ​ទោះបីជា​តុលាការ​បាន​សម្រេច​ដោះ​លែង​លោក កឹ​ម សុខា កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ក៏​ដោយ ។

លោកស្រី​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ដោយ​បាន​បង្ហោះ​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​លោក​កឹ​ម សុខា ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​ចំនួន​មួយ​ចំនួន ។ លោកស្រី​បាន​លើក​ឡើង​ថា ដីកា​នេះ​ត្រូវ បាន​មុន​ពេល​ចាប់ផ្តើម​ការ​ភ្នាល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ រវាង​លោក សម រ​ង្ស៊ី ជាមួយ​ស ម្តេច​តេ​ជោ ហ៊ុន សែន ។ លោកស្រី​បញ្ជាក់​ថា «​ពិតមែន​លោក កឹ​ម សុខា នៅ​មិន​មាន​សេរីភាព​ពេញលេញ​ដដែល​ពីព្រោះ​ជំនួស​ឲ្យ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ចៅក្រម​ស៊ើប​បាន​សម្រេច​ដាក់​លោក កឹ​ម សុខា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​វិញ » ។

លោកស្រី​បាន​គូសបញ្ជាក់​ទៀត​ថា វិធានការ​ផ្លូវច្បាប់​ថ្មី​នេះ​ថ្វី​ត្បិត​តែ​លោក កឹ​ម សុខា អាច​ត្រឡប់​មក​រស់នៅ​ផ្ទះ​បាន ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​បំរាម​របស់​តុលាការ​ដោយ​លោក កឹ​ម សុខា ១-​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ដើរហើរ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់​ឡើយ ។ ២- មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ និង​បុគ្គល​ដែល​អាច​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ។ ៣-​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជនបរទេស ។ ៤- មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​…​។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​មេធាវី​ក៏​បាន​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៨ ឆ្លើយ តប​ទៅ​នឹង​សំនួរ​របស់​វិទ្យុ​អាស៊ី​សេរី​ទាក់ទង និង​ការ​ភ្នាល់​លោក សម រ​ង្ស៊ី បាន​មាន​ប្រ សាសន៍​ថា ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​របស់​ប្រទេស​កម្ពុជា​ការ​ឃុំខ្លួន គឺ​យ៉ាង​យូរ​មិន​អាច​លើស​ពី​១៨​ខែ​ទេ លោក កឹ​ម សុខា នឹង​ត្រូវ​ដោះ​លែង​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ។ លោក​ក៏​បាន​បញ្ជាក់​ថា «​នេះ គឺជា​ការ​យល់​ច្រឡំ ហើយ​រហូត​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​មាន​អ្នក​យល់​ច្រឡំ​លើ​នីតិវិធី​នេះ ។

ដូច្នេះ​ការ​ភ្នាល់​ដោយ​លើក​មូលដ្ឋាន​ច្បាប់​នេះ គឺជា​ការ​ភ្នាល់​យក​ចាញ់​ទេ ។ បច្ចុប្បន្ន​លោក កឹ​ម សុខា មិន​បាន​ជាប់​ឃុំ​ទេ ប៉ុន្តែ​លោក កឹ​ម សុខា កំពុង​តែ​បាត់​សេរីភាព​ព្រោះ​ជាប់​បំរាម​តុលាការ​ដូច​រៀបរាប់​ខាងលើ ។ ហេតុនេះ​បើ​ចង់​ឲ្យ​លោក កឹ​ម សុខា មាន​សេរីភាព​ពេញលេញ យើង​មិន​ទាមទារ​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៀត​ទេ ព្រោះ​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ រួច​ហើយ​ផ្ទុយ​ទៅ​វិញ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មានការ​ដក​បំរាម ឬ​ទាមទារ​ឲ្យ​មានការ​លើកលែង​បទ​ចោទ​វិញ​នោះ​លោក កឹ​ម សុខា នឹង​មាន​សេរីភាព​ដើរហើរ​អាច​ធ្វើ​នយោបាយ អាច​ជួប​ប្រាស្រ័យ​ទាក់ទង​សាធារណៈជន​បាន​» ។

មេធាវី​ដដែល​ក៏​បាន​លើក​ឡើង​ថា ពេល​នេះ​ទោះជា​លោក កឹ​ម សុខា មិន​មាន​សេរីភាព​ពេញលេញ​មែន ប៉ុន្តែ​ការ​សម្តែង​ឆន្ទៈ​របស់​គាត់​អាច​ធ្វើ​ឡើង​តាម​រយៈ​មេធាវី​របស់​គាត់​ដែល​គាត់​ទុកចិត្ត ហើយ​គាត់​ចង់​បញ្ឈប់​បេស​កម្ម​មេធាវី​នោះ ម៉ោង​ណា​ក៏​បាន​ដែរ បើ​មេធាវី​នោះ​សម្តែង​មតិផ្ទុយ​ពី​ឆន្ទៈ​របស់​គាត់ ។ លោកស្រី​បាន​បញ្ជាក់ «​ខ្ញុំ​មិន​ចង់​បកស្រាយ​ចំណុច​ខាងលើ​ទេ​ចាប់តាំងពី​ឮ​លោក សម រ​ង្ស៊ី ភ្នាល់​មក ព្រោះ​ពេល​បកស្រាយ​ទៅ​ប៉ះពាល់​ដល់​ប្រយោជន៍​លោក​សម រ​ង្ស៊ី ប៉ះពាល់​ដល់​ភាព​អំនួត​របស់​គាត់ និង​កូនចៅ​ផ្កាប់មុខ​របស់​គាត់ ខ្ញុំ​ព្យាយាម​ស៊ូ ទ្រាំ​ការ​មើលងាយ​របស់​លោក​អ្នក​ដែរ តែ​លោក​អ្នក​ផ្កាប់មុខ​នៅ​តែ​ផ្គើន​មើលងាយ​ទៀត ហើយ​បើ​នៅ​តែ​មួលបង្កាច់ លាប​ពណ៌​ទៀត និង​មានការ​បរិយាយ​ច្រើន​ទៀត » ។

បើ​តាម​ការ​ការ​បង្ហាញ​របស់​មេធាវី​លោក កឹ​ម សុខា បាន​បញ្ជាក់​ថា លោក​សម រ​ង្ស៊ី បាន​នឹង​ចាញ់​ក្នុង​ការ​ភ្នាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន​សែន រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ