ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃរឹត​បន្តឹង​ទំនិញ​ខ្មែរ​ដឹក​ចូល​តាម​ច្រក​​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​បង្ក​ការ​កក​ស្ទះ​

10 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ២០១៣​នេះ​ មានការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ឱ្យ​អាជីវ​ករ​ខ្មែរ​ដែល​ចេញ​ចូល​រក​ស៊ី​នៅ​ទី​នោះ​​​ដឹក​ទំនិញចូល​ទៅ​​បាន។

មូលហេតុ​នៃការ​កក​ស្ទះ​នេះ​ដោយ​សារ​កន្លង​មក​មាន​ជន​ខិល​ខូច​មួយ​ចំនួន​លួចបន្លំ​ម៉ាក​យីហោ​ដែល​ជា​កម្ម​សិទ្ធិបញ្ញា​របស់​សហ​រដ្ឋ​អាមេរិក​​(លីកាស៊ីត)ចូល​មក​លក់​នៅ​ក្នុង​ទឹក​ដី​ថៃ​ច្រើន​ពេក ទើប​ខាង​ភាគី​ថៃ​បាន​ធ្វើ​ការ​រឹត​បន្តឹង​ និង​ត្រួត​ពិនិត្យ​លើ​ទំនិញ​ខ្មែរ​ដែល​ដឹក​ចូល​ទៅ​លក់​ក្នុង​ទឹក​ដី​ថៃ ​​បើ​ទំនិញ​ណា​មាន​ម៉ាកយី​ហោ​ត្រឹម​ត្រូវ​ និង​មិន​ជាន់​លើ​ម៉ាក​យី​ហោ​របស់​គេ​ទើប​អនុញ្ញាត​ឱ្យ​ដឹក​ចូល​បាន។

ទាក់​ទិន​បញ្ហា​នេះ​ខាង​ភាគី​ថៃ​បាន​និយាយ​ថា ពួកគេ​បាន​ជូន​ដំណឹង​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​ហើយពីការ​រឹត​បន្តឹង​ចំពោះ​ការដឹក​ចូលនូវ​​​ទំនិញ​ដែលអត់​មាន​ម៉ាកយីហោ​ត្រឹម​ត្រូវ​ និង​​រំលោភ​លើ​កម្ម​សិទ្ធិ​បញ្ញា​។

រហូត​មក​ដល់​ពេល​នេះ​ការ​កក​ស្ទះ​នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយទេ​៕