រាជធានីភ្នំពេញ ៖ សំនួរសំខាន់មួយក្នុងចំណោមសំនួរសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការពត់ធ្មេញ ដើម្បីបង្កើនទំនុកចិត្តលោកអ្នកពេលញញឹមនោះ គឺតម្លៃនៃការពត់ធ្មេញ ថ្លៃ ឬអត់?
ជួបជាមួយទន្តបណ្ឌិតជំនាញលោក Dr. Navdeep Bhusri នៃមន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា បានឲ្យដឹងថា ការពត់តម្រង់ធ្មេញអាចនិយាយបានថាមានតម្លៃថ្លៃ ប៉ុន្តែសម្រាប់មន្ទីរព្យាបាលមាត់ធ្មេញសុខ ជា តែងផ្តល់ភាពងាយស្រួលដល់អ្នកជំងីតាមរយៈការបង់រំលោះក្នុងរយៈពេលច្រើនឆ្នាំជាដើម។ ពិតណាស់ ដែកលួសដែលយើងឃើញទាំងអស់នោះ មិនអាចទិញបានពីទីផ្សារធម្មតាទេ គឺត្រូវផលិតចេញពីសារធាតុដូចគ្នាដែលគេប្រើដើម្បីផលិតយន្តហោះចម្បាំង រឺរ៉ុកែតជាដើម។ មួយវិញទៀតដោយសាររយៈពេលនៃការពត់តម្រង់ធ្មេញមានរយៈពេលយូរ អាចពី១ឆ្នាំ ទៅ៣ឆ្នាំ តាមស្ថានភាពធ្មេញអ្នកជំងឺ ហេតុនេះហើយទើបអ្នកជំងឺត្រូវចំណាយច្រើនទៅតាមនោះដែរ។

ទន្តបណ្ឌិតជំនាញរូបនេះ ក៏បានផ្តាំផ្ញើថា «សូមកុំធ្វើការប្រៀបធៀបតម្លៃនៃសេវាកម្មពត់តម្រង់ធ្មេញអី ព្រោះការចំណាយវាឡើងចុះទៅតាមស្ថានភាពធ្មេញ និងគុណភាពសំភារៈប្រើប្រាស់នេះឯង»។ ជាក់ស្តែងដូចជានៅមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា ការពត់ធ្មេញ គឺប្រើប្រាស់តែសម្ភារៈពត់ធ្មេញ ផលិតនៅប្រទេសអាមេរិកដែលមានម៉ាក និងស្តង់ដាលំដាប់ពិភពលោកតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងសំនួររបស់បងប្អូនយើងថា តើការពត់ធ្មេញមានការឈឺចាប់ ដែរឬទេ? ទន្តបណ្ឌិតជំនាញលោក Dr. Navdeep Bhusri ពិតណាស់ ដោយសារតែពេលពត់ធ្មេញ មិនត្រឹមតែទាក់ទងនឹងធ្មេញប៉ុណ្ណោះទេ គឺវាផ្លាស់ទី ទាំងធ្មេញ និងឆ្អឹងក្នុងក្រអូមមាត់ ហេតុនេះហើយទើបបច្ចេកទេសពត់តម្រង់ធ្មេញអាចផ្តល់ការឈឺចាប់ខ្លះៗ តែវាក៏មិនឈឺខ្លាំងណាស់ណាដែរ។

ទន្តបណ្ឌិតជំនាញ Dr. Navdeep Bhusri នៃមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា បានឲ្យដឹងថា «បើថាការពត់ធ្មេញឈឺចាប់ក៏ម្យ៉ាង តែវាអាចជាអារម្មណ៍មិនទម្លាប់ ឬមិនស្រណុកច្រើនជាង ត្បិតការពិតទៅ នៅអំឡុងពេលពត់ធ្មេញ គឺយើងមានអារម្មណ៍ដូចគ្នាទៅនឹងកូនក្មេងដែលទើបតែដុះធ្មេញអីចឹងដែរ។ ពួកគេអាចរមាស់ធ្មេញ ចង់កកេររបស់ មិនចង់ញ៉ាំអាហារ ឬពេលខ្លះចង់យំ តែក៏មិនមានន័យថាឈឺខ្លាំងរហូតដល់ពិបាកទ្រាំពេកនោះទេ។ សំខាន់គឺត្រូវប្រាកដថា យើងបានជ្រើសរើសទន្តបណ្ឌិតជំនាញដែលអាចមើលថែមាត់ធ្មេញយើងបានត្រឹមត្រូវ មិនឲ្យវាដើរខុសផ្លូវ នោះវានឹងកាត់បន្ថយការឈឺចាប់បានច្រើន ជាងការទៅរកសេវាលកម្មដែលមិនមានជំនាញច្បាស់លាស់។ មួយវិញទៀតត្រូវចងចាំថា ការពត់ធ្មេញគឺវាទាក់ទងទៅនឹងទម្រង់មុខរបស់យើងទាំងមូល បើជ្រើសរើសទន្តបណ្ឌិតមិនបានត្រឹមត្រូវ អាចធ្វើឲ្យយើងស្តាយក្រោយបាន» ៕ ដោយសហការ





ចែករំលែកព័តមាននេះ