ប្រទេសកូរ៉េខាងជើង ៖ ប្រទេសវៀតណាមកំពុងរៀបចំទទួលមេដឹងនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ដែលមកជួបគ្នាកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនាសប្ដាហ៍ខាងមុខនេះ នៅក្រុងហាណូយ។ ប្រភពសន្តិសុខ២របស់កូរ៉េខាងជើងរាយការណ៍នាថ្ងៃទី២០កុម្ភៈថា លោកគីមជុងអ៊ុននឹងមកកាន់ក្រុងហាណូយដោយពុំជិះយន្តហោះ តែជិះរថភ្លើងពីក្រុងព្យុងយ៉ាងមក។
ការធ្វើដំណើរបែបនេះត្រូវចំណាយពេលយូរព្រោះផ្លូវឆ្ងាយច្រើនពាន់គីឡូម៉ែត្រ និងអាចប្រើពេល២ថ្ងៃកន្លះ ជាមួយការឆ្លងកាត់ប្រទេសចិនពីខាងជើងមកខាងត្បូង ដើម្បីមកដល់រដ្ឋធានីវៀតណាមនាថ្ងៃទី២៥កុម្ភៈ។
ប្រភពដដែលនោះបញ្ជាក់ថា រថភ្លើងដឹកលោកគីមជុងអ៊ុននឹងមកឈប់នៅដុងដាង ជាទីក្រុងនៅព្រំដែនរបស់វៀតណាម ហើយនៅទីនោះមេដឹកនាំកូរ៉េខាងជើងនឹងចុះ រួចនឹងធ្វើដំណើរតាមរថយន្តមកកាន់ក្រុងហាណូយ ក្នុងចម្ងាយផ្លូវ១៧០គីឡូម៉ែត្រ។ ចំណែកទីកន្លែងនៃការជួបគ្នាជាមួយលោកត្រាំ តាមប្រភពច្បាស់ការណ៍៣ថា ប្រហែលជានៅវិមានប្រធានាធិបតីនាកណ្ដាលក្រុងហាណូយ៕
ចែករំលែកព័តមាននេះ