ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ប្រញាប់​ពេក​ទេ​ ក្នុង​ការ​រំសាយ​នុយក្លេ​អ៊ែរ​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ​អះអាង​ថា លោក​ប្ដេជ្ញា​ឲ្យ​ទទួល​បានការ​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ប៉ុន្តែ​លោក​បន្ត​ថា​លោក​មិន​ប្រញាប់ប្រញាល់​ពេក​ទេ ហើយ​ក៏​គ្មាន​កាលបរិច្ឆេទ​កំណត់​ណាមួយ​ដែរ​។ ប្រធានាធិបតី​អា​មេ​រិ​ក​ត្រូវ​ជួប​ជា​លើក​ទី​២ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ​អះអាង​ថា លោក​ប្ដេជ្ញា​ឲ្យ​ទទួល​បានការ​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ប៉ុន្តែ​លោក​បន្ត​ថា​លោក​មិន​ប្រញាប់ប្រញាល់​ពេក​ទេ ហើយ​ក៏​គ្មាន​កាលបរិច្ឆេទ​កំណត់​ណាមួយ​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក​ត្រូវ​ជួប​ជា​លើក​ទី​២ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន ពី​ថ្ងៃ​ទី​២៧​ទៅ​២៨​កុម្ភៈ នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ កាល​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង របស់​មេដឹកនាំ​ទាំង​២​នៅ​សិង្ហ​បុរី លោក​គី​ម​ជុង​អ៊ុ​ន​បាន​សន្យា​រំសាយ​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក​។

លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​មិន​ប្រញាប់ប្រញាល់​ពេក​ទេ ព្រោះ​ពុំ​មានការ​សាកល្បង​នុយក្លេអ៊ែរ​ឡើយ​។ បើ​ដរាបណា​ពុំ​មានការ​សាកល្បង​នោះ​ខ្ញុំ​ក៏​មិន​ប្រញាប់ប្រញាល់​ពេក​ដែរ​។ បើ​មានការ​សាកល្បង​នោះ​វា​ជា​រឿង​មួយទៀត​។ លោក​បន្ត​ថា​បណ្ដា​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​នឹង​នៅ​ជា​ធរមាន រហូត​ដល់​សម្រេច​ទិស​ដៅ​។

លោក​ត្រាំ​ដែល​ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ឯ​សេត​វិមាន មុន​នេះ​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN​ដែល​បាន​ស្នើ​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​ជំរុញ​ការ​គោរព​កិច្ចសន្យា​របស់​លោក ឲ្យ​បាន​ឆាប់រហ័ស​។ លោក​បាន​លើក​ជា​ពិសេស​ពី​ការ​ស្ដារ​ឡើង​វិញខ្សែ​រថភ្លើង​និង​ផ្លូវថ្នល់​ភ្ជាប់​កូរ៉េ​ទាំង​២ ជា​សម្បទាន​មួយ​ដែល​តាម​លោក​ថា ជំរុញ​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​គោរព​ដោយ​ឆាប់រហ័ស បណ្ដា​ការ​សន្យា​របស់​ខ្លួន​។ លោក​បន្ត​ថា​យើង​ត្រៀម​ដើរតួ​នាទី​នោះ ប្រសិនបើ​ប្រធានាធិបតី​អា​មេ​រិ​ក​ស្នើ​ដល់​លោក ដើម្បី​ជួយ​សម្រាលអម្រែក​របស់​សហរដ្ឋអាមេរិក​។

លោក​STEPHEN BIGUN​អ្នកការទូត​អា​មេ​រិ​ក ទទួល​បន្ទុក​សំណុំរឿង​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ បាន​ធ្វើ​ដំណើរ​មក​កាន់​ក្រុង​ហាណូយ ដើម្បី​រៀបចំ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​រវាង​លោក​ត្រាំ​និង​លោក​គី​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ