ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​ការ​ស្ទះ​ក្នុង​ត្រចៀក​ដោយ​ខ្លួនឯង

5 ឆ្នាំ មុន

មាន​ករណី​ខ្លះ​នៅ​ពេល​ដែល​ត្រចៀក​ស្ទះ គឺ​បង្ក​ការ​ឈឺចាប់​, ពិបាក​ស្ដាប់​លឺ និង​អាច​ដល់​ថ្នាក់​អ​តុល្យភាព​នៅ​ពេល​ដើរ ឬ​ឈរ​ថែម​ទៀត​ផង ។ ការ​ស្ទះ​ក្នុង​រន្ធ​ត្រចៀក​ផ្តល់​ផល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ជា​ពិសេស គឺ​កុមារ​នៅ​ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​បញ្ហា​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹងច្រមុះ ឬ​រលាក…

មាន​ករណី​ខ្លះ​នៅ​ពេល​ដែល​ត្រចៀក​ស្ទះ គឺ​បង្ក​ការ​ឈឺចាប់​, ពិបាក​ស្ដាប់​លឺ និង​អាច​ដល់​ថ្នាក់​អ​តុល្យភាព​នៅ​ពេល​ដើរ ឬ​ឈរ​ថែម​ទៀត​ផង ។ ការ​ស្ទះ​ក្នុង​រន្ធ​ត្រចៀក​ផ្តល់​ផល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ជា​ពិសេស គឺ​កុមារ​នៅ​ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​បញ្ហា​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹងច្រមុះ ឬ​រលាក ស៊ីនុស និង​តឹង​ច្រមុះ ។

កត្តា​ដទៃ​ទៀត​ដែល​អាច​បង្ក​បញ្ហា​ស្ទះ​ក្នុង​ត្រចៀក រួម​បញ្ចូល​ទាំង​អាចម៍ត្រចៀក​ឡើង​ច្រើន​, ជំងឺ​ផ្ដាសាយ​, ប្រតិកម្ម​អា​លែ​ក​ស៊ី ឬ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹងច្រមុះ និង​ការ​ដុះ​ដុំ​សាច់​ស្លូត (Benign) ក្នុង​ត្រចៀក ។​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ស្ដាប់​មិនសូវ​លឺ ឬ​ឈឺ​ខ្ទោ​ក​ៗ​ក្នុង​ត្រចៀក នោះ​អ្នក​ប្រហែលជា​កំពុង​ជួប​ប្រទះ​បញ្ហា​ស្ទះ​ក្នុង​ត្រចៀក​ហើយ ។ ប៉ុន្តែ​កុំ​បារម្ភ មាន​រូបមន្ត ងាយ​ៗ​បែប​ធម្មជាតិ ដោះស្រាយ​បញ្ហា​ស្ទះ​ក្នុង​ត្រចៀក ៖

១. ប្រេង​ដើម​តែ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ប្រេង​ដើម​តែ​ពី​២​ទៅ​៣​តំណក់​ក្នុង​ទឹក​ដាំ​ពុះ រួច​កូរ​ឱ្យ​សព្វ ។ ផ្អៀង​ក្បាល​ឆ្ពុង​ត្រចៀក​របស់​អ្នក​ជាមួយ​ចំហាយ​ចាន​ល្បាយ​ទឹក​ប្រេង​ដើម​តែ ។ ចំហាយ​ទឹក​ពុះ​លាយ​ប្រេង​ដើម​តែ​ជួយ​បន្ធូរ​ការ​ស្ទះ​ក្នុង​ត្រចៀក​បាន​យ៉ាង​ប្រសើរ ។ ប្រេង​ដើម​តែ​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ដូច្នេះ​វា​មាន​ប្រយោជន៍​ណាស់​ក្នុង​ស្ថានភាព​បែប​នេះ ។

២. ប្រេង​អូ​លីវ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេង​អូ​លីវ​ប្រមាណ​ពី ២ ទៅ​៣​ស្លាបព្រា​បាយ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ក្ដៅ​ពេក ។ បន្តក់​សាក​លើ​-​កដៃ​បន្តិច​ជា​មុន​សិន​នឹង​អនុវត្ត​ក្នុង​ត្រចៀក ដើម្បី​ប្រាកដ​ថា​មិន​ក្ដៅ​ពេក​រហូត​ដល់​រលាក​ស្បែក ។ បន្ទាប់​មក​បន្តក់​ប្រេង​អូ​លីវ​១​ទៅ​២​តំណក់​ចូល​ក្នុង​ត្រចៀក និង​ផ្អៀង​ក្បាល​ស្ងៀម​សម្រាប់​រយៈពេល​ពី​១០​ទៅ​១៥​វិនាទី​សិន ។ អនុវត្ត​រូបមន្ត​នេះ​ឱ្យ​បាន​ពី ២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល ៥ ថ្ងៃ​ជាប់​គ្នា រហូត​ដល់​ទទួល​បាន​លទ្ធផល​ប្រសើរ​ឡើង ។

៣. ស្អំ​កម្ដៅ ឬ​ឆ្ពុង​ចំហាយ​ទឹក ៖ សាកល្បង​ស្អំ​កម្ដៅ​លើ​ត្រចៀក​របស់​អ្នក ឬ​ងូតទឹក​ក្ដៅ​ក៏​បាន ។ ការ​ងូតទឹក​ក្ដៅ​អាច​ជួយ​ឆ្ពុង​រន្ធ​ត្រចៀក​បាន​យ៉ាង​ប្រសើរ ។ គ្រាន់តែ​ប្រាកដ​ថា​អ្នក​ងូតទឹក​ក្ដៅ​បាន​យ៉ាង​ហោច​ណាស់​រយៈពេល​ពី ៥​ទៅ​១០​នាទី (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ