ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៥​ប្រវែង​១៥០០​ម៉ែត្រ​កំពុង​រៀង​ចំ​ក្រាល​កៅស៊ូ​ស្អាត​ភ្លឹង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវជាតិ​លេខ​៥​ចាប់ពី​ចំណុច​មុខ​សាលាក្រុង​កំពង់ឆ្នាំង រហូត​ដល់​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រិ​ត នៅ​ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន​ប្រវែង​១៥០០​ម៉ែត្រ​ដែល​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកភ្លៀង រយៈកាល​កន្លង​មក ត្រូវ​បាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ការ​ខេត្ត…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវជាតិ​លេខ​៥​ចាប់ពី​ចំណុច​មុខ​សាលាក្រុង​កំពង់ឆ្នាំង រហូត​ដល់​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រិ​ត នៅ​ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន​ប្រវែង​១៥០០​ម៉ែត្រ​ដែល​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកភ្លៀង រយៈកាល​កន្លង​មក ត្រូវ​បាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ការ​ខេត្ត ចាប់ផ្តើម​ជួសជុល​ឡើង​វិញ ហើយ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព និង​ក៏​ដើម្បី​អបអរ ការ​រៀប​បុណ្យ​ទន្លេ​នៅ​ពាក់កណ្តាល​ខែមីនា ខាង​មុខ​នេះ​ផង​ដែរ ។

លោក កែវ ពៅ ប្រធាន​មន្ទី​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បានអោយ​ដឹង​ថា ការ​កសាង​ផ្លូវ​ខាងលើ​នេះ​ថវិកាជាតិ​តាម​រយៈ​ក្រសួង​សាធារណការ អនុវត្តន៍​គំរោង​ជួសជុល ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ដែល​កំពុង​កសាង​យ៉ាង​មមាញឹក គិត​មក​ដល់​ថ្ងៃនេះ កសាង​បាន​ប្រមាណ​៦០%​ហើយ ដោយនៅ​ក្នុង​ការ​កសាង​នេះ ក៏​មានការ​សហការ ជាមួយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ជួ​យស​មក​រួល​ចរាចរណ៍​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​អ្នក​ធ្វើ​ដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​​សូមមេត្តា​មានការ​យោគយល់ និង​អធ្យាស្រ័យ នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ដូច​ជា ត្រូវ​បើកបរ​តាម​ផ្លូវ​វាង ការ​កកស្ទះ​ចរាចរណ៍​ខ្លះ​ៗ​ពេល​មាន​រថយន្ត​ឆ្លងកាត់​ច្រើន នៅ​ក្នុង​ពេល​កំពុង​កសាង​កំណាត់​ផ្លូវ​នេះ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ