ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​តាំងពី​យប់​ដល់​ព្រឹក​វិញ​…​អ្នកដំណើរ​ម្នាក់​ៗ​និយាយ​លែង​ចេញ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ឺ​យ៉ា​ន់​ដាយ​ដឹក​ក្តារ​កុង​ប្លា​កេ​ធុន​ធំ​មួយ​គ្រឿង បើក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​រេ​ចង្កូត​បើក​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ទ្រូងផ្លូវ​ចំនួន​៦​កង់​ត្រូវ​រង​ការ​ខូចខាត​ដាច់​ចេញពី​គ្នា ចំណែក​រថយន្ត​ត្រូវ​ដាច់​កង់​ផ្នែក​កណ្តាល​មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​តាំង​យប់​រហូត​មក​ដល់​ព្រឹក​ថ្ងៃនេះ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​មួយ​ចំហៀង​ផ្លូវ​តែ​ម្តង ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​កើតឡើង​កាលពី​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ឺ​យ៉ា​ន់​ដាយ​ដឹក​ក្តារ​កុង​ប្លា​កេ​ធុន​ធំ​មួយ​គ្រឿង បើក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​រេ​ចង្កូត​បើក​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ទ្រូងផ្លូវ​ចំនួន​៦​កង់​ត្រូវ​រង​ការ​ខូចខាត​ដាច់​ចេញពី​គ្នា ចំណែក​រថយន្ត​ត្រូវ​ដាច់​កង់​ផ្នែក​កណ្តាល​មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​តាំង​យប់​រហូត​មក​ដល់​ព្រឹក​ថ្ងៃនេះ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​មួយ​ចំហៀង​ផ្លូវ​តែ​ម្តង ។

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​កើតឡើង​កាលពី​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។ រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ធុន​ធំ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2861 ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​សង្កេត​ឃើញ​រថយន្ត​បង្ក​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​២១៧​ខាងលើ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ខាងលើ រថយន្ត​បាន​រេ​ចង្កូត​បើក​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឱ្យ​របាំ​ថ្ម​៦​កង់​រង​ការ​ខូចខាត​ដាច់​ចេញពី​គ្នា រីឯ​រថយន្ត​ដាច់​កង់​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន ។ ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យ។

សូម​បញ្ជាក់​ថា តាំងពី​ពេល​កើតហេតុ រហូត​មក​ទល់​នឹង​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃខែ​ដដែល​នេះ នគរបាល​ជំនាញ​បាន​ចុះ​មក​វាស់វែង​អស់ហើយ ប៉ុន្តែ​នគរបាល​ពុំ​ព្រម​រក​វិធីសាស្ត្រ​ណាមួយ​ដើម្បី​យក​រថយន្ត​បង្ក​ខាងលើ​ចេញពី​កន្លែង​កើតហេតុ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​បណ្តោយ​ផ្លូវ​ខាងលើ (​មួយ​ចំហៀង​ផ្លូវ ) ត្រូវ​កកស្ទះ​ចរាចរណ៍​ណែនណាន់តាន់តាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ