ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​អស់​ជា​យូរពេលនេះ Fan Bingbing បង្ហាញមុខ​វិញ​ផ្អើល

5 ឆ្នាំ មុន

ស្ថានការណ៍​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ក្រោយ​ពី​នាង ​ហ្វា​ន់ ភីង​ភីង (Fan Bingbing) បង្ហាញមុខ​នៅ​ក្នុង​អុី​ន​ស្ដា​ក្រាម (Instagram) បន្ទាប់​ពី​ចំណាយ​ប្រាក់​ប្រហែល​១២៩​លាន​ដុល្លារ​លុបលាង​ការ​គេចពន្ធ ។ តារា​សំដែង​ដ៏​ល្បី​ជនជាតិ​ចិន​ហ្វា​ន់…

ស្ថានការណ៍​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ក្រោយ​ពី​នាង ​ហ្វា​ន់ ភីង​ភីង (Fan Bingbing) បង្ហាញមុខ​នៅ​ក្នុង​អុី​ន​ស្ដា​ក្រាម (Instagram) បន្ទាប់​ពី​ចំណាយ​ប្រាក់​ប្រហែល​១២៩​លាន​ដុល្លារ​លុបលាង​ការ​គេចពន្ធ ។

តារា​សំដែង​ដ៏​ល្បី​ជនជាតិ​ចិន​ហ្វា​ន់ ភីង​ភីង បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្រោយ​ពី​បាត់​មុខ​រយៈពេល​យូរ​លើ​ករណី​មានរឿង​អាស្រូវ ត្រូវ​រដ្ឋាភិបាល​ចិន​ចាប់ខ្លួន និង​ដាក់ទោស​ឲ្យ​បង់ពន្ធ​ប្រហែល​១២៩​លាន​ដុល្លារ ពី​ការ​កេង​បន្លំ​លើ​ប្រាក់​ចំណូល ។

តារា​ដ៏​ស្រស់​ស្អាត​រូប​នេះ​បាន​ថតរូប​ប្រកបដោយ​ទឹកមុខ​ស្រស់ស្រាយ​នៅ​ក្នុង​Instagram រួម​ទាំង​បាន​បង្ហាញ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​សួស្ដី​ឆ្នាំ​ថ្មី សុំ​ឲ្យ​ពលរដ្ឋ​គ្រប់​រួប​មាន​សុខភាព​ល្អ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី និង​មាន​សិរី​សួស្ដី​» ។

នៅ​ក្នុង ​Instagram​ នេះ​ក៏​បាន​ទទួល​ការ​សាទរ​ពី​សំណាក់​ពលរដ្ឋ​រួម​ទាំង​បាន​សំដែង​ការ​ត្រេកអរ និង​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​នាង​នៅ​គ្រប់​ទិស​ទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ