ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​១​រូប​ភ័យ​ខ្លាច​ពេក​ដល់​ថ្នាក់​ទូរស័ព្ទ​ហៅ​ប៉ូលិស​អន្តរាគមន៍

5 ឆ្នាំ មុន

នាង​ Kylie Minogue តារាចម្រៀង​ជនជាតិ​អូស្ត្រាលី បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ជួយ​អន្តរាគមន៍ ព្រោះ​ភ័យ​ខ្លាច​ចំពោះ​បុរស​អនាមិក​ម្នាក់​ដែល​តាមដាន​លើ​រូប​នាង ។ ហេតុការណ៍​បាន​កើតឡើង​ខណៈ​ពេល​តារាចម្រៀង​អាយុ​៥០​ឆ្នាំ​ Kylie Minogue…

នាង​ Kylie Minogue តារាចម្រៀង​ជនជាតិ​អូស្ត្រាលី បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ជួយ​អន្តរាគមន៍ ព្រោះ​ភ័យ​ខ្លាច​ចំពោះ​បុរស​អនាមិក​ម្នាក់​ដែល​តាមដាន​លើ​រូប​នាង ។

ហេតុការណ៍​បាន​កើតឡើង​ខណៈ​ពេល​តារាចម្រៀង​អាយុ​៥០​ឆ្នាំ​ Kylie Minogue កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​មួយ​នៅ​ក្រុង​ឆេ​ល​សុី ប្រទេស​អង់គ្លេស ហើយ​មាន​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​មក​ឈរ​ចុច​កណ្ដឹង​នៅ​មុខ​ផ្ទះ​រយៈពេល​យូរ រួម​ទាំង​បដិសេធ​មិន​ព្រម​ដើរ​ចេញ តម្រូវ​ឲ្យ​នាង​ហៅ​ប៉ូលិស ។

ប៉ូលិស​បាន​សាកសួរ​ជន​នោះ​ពី​បទ​ប្រព្រឹត្ត​បទល្មើស​លើក​ដំបូង ប៉ុន្តែ​គ្មាន​ការ​ចាប់ខ្លួន​ទេ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​មាន​អ្នកស្រុក​ម្នាក់​បាន​បញ្ជាក់​ប្រាប់​ The Sun ថា​រឿងរ៉ាវ​បាន​កើតឡើង​នៅ​ពេល​បុរស​រូប​នោះ​ចុច​កណ្តឹង​ទាក់ទង​ខាងក្នុង​ជា​ច្រើន​លើក កាលពី​ស​ប្ដា​ហ៍​មុន និង​មិន​ព្រម​ចាកចេញ​ទៅ​ណា ធ្វើ​ឲ្យ​នាង Kylie Minogue ភ័យ​ក៏​ប្ដឹង​ប៉ូលិស ។

តំណាង​របស់​ប៉ូលិស​និយាយ​ថា ពួក​គេ​ទាំង​២​បាន​ពិគ្រោះគ្នា ដោយ​ខាង​បុរស​ទទួល​ការ​ព្រមាន​ពី​បទល្មើស​ជា​លើក​ដំបូង ខណៈ​ពេល​នារី​រង​គ្រោះ​ក៏​បាន​បង្កើន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​នៅផ្ទះ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ