ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​ចិន​គ្រោង​រៀបចំ​ធ្វើ​សម​យុ​ទ្ឋ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុន​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន​នឹង​រៀបចំ​ធ្វើ​សម​យុ​ទ្ឋ​ហ្វឹកហ្វឺន​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុន​ៗ លើ​ប្រធានបទ​ស្តី​ពី​សមយុទ្ធ​រួម​គ្នា​ប្រឆាំង ភារ​វ​កម្ម​និង​ការងារ​មនុស្សធម៌ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ក្នុង​បេសកកម្ម​ការងារ​រួម​គ្នា ។ ក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ឧត្តម​សេនី​យ៍​ទោ…

រាជធានី​ភ្នំពេញ​៖ កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន​នឹង​រៀបចំ​ធ្វើ​សម​យុ​ទ្ឋ​ហ្វឹកហ្វឺន​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុន​ៗ លើ​ប្រធានបទ​ស្តី​ពី​សមយុទ្ធ​រួម​គ្នា​ប្រឆាំង ភារ​វ​កម្ម​និង​ការងារ​មនុស្សធម៌ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ក្នុង​បេសកកម្ម​ការងារ​រួម​គ្នា ។

ក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ឧត្តម​សេនី​យ៍​ទោ ប៉ែន សុ​ក្រិ​ត្យ​វិទ្យា នាយករង​ទីចាត់ការ​ហ្វឹកហ្វឺន​អគ្គមេបញ្ជាការ ដែល​ជា​ក្រុមការងារ​ទីបញ្ជាការ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ រវាង​កង​យោធពលខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា សម​យុ​ទ្ឋ​ហ្វឹកហ្វឺន​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩​នេះ គ្រោង​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ ដែល​មា​នទី​តាំងនៅ​ទីលាន​បាញ់​គ្រាប់​ពិត​នៃ​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គិរី របស់​កងពលតូច​ថ្មើរជើង​លេខ​៧០ ស្ថិត​ក្នុងភូមិ​សាស្ត្រ​តំបន់​វាល​ចំបក់ ប្រជុំភ្នំ​ព្រះ នៃ​ជួរ​ភ្នំ ចង្អោ​តូច ចង្អោ​ធំ ភូមិ​ត្រពាំង​រាំង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត ។

លោក​បាន​បញ្ជាក់​ថា ក្នុង​លំ​ហាត់​នោះ ភាគី​កម្ពុជា​គ្រោង​នឹង​បញ្ជូន​កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​និង​បិទ​នៃ​កិច្ច​ដំណើរការ​ធ្វើ​លំ​ហាត់​សរុប​ចំនួន​២៥៤២​នាក់ រួម​នឹង​សំភារៈ យោ​ធូប​ករ​ណ៏ និង​យោធបរិក្ខារ​យោធា រីឯ​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន បាន​គ្រោង​នឹង​បញ្ជូន​កម្លាំង​មក​ចូលរួម​សរុប​ចំនួន​២៥២​នាក់ រួម​នឹង​គ្រឿង​សព្វាវុធ យោ​ធូប​ករ​ណ៏ សំរាប់​កិច្ច​ប្រតិបត្តិការ​លំ​ហាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ