ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចូលរួម​ប្រកួតប្រជែង​វិស័យ​ប្រេង​ជាមួយ​ដៃគូ​អឺរ៉ុប

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ក្រុមហ៊ុន​ផលិត​ប្រេង​អា​មេ​រិ​កបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច បន្ទាប់​ពី​អ្នក​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ប្រេង បាន​ប្រារព្ធ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ពួក​គេ​នៅ​អាស៊ី កាលពី​ខែកញ្ញា ឆ្នាំ​មុន ។ ក្រុមហ៊ុន​អា​មេ​រិ​ក Exxon…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ក្រុមហ៊ុន​ផលិត​ប្រេង​អា​មេ​រិ​កបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច បន្ទាប់​ពី​អ្នក​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ប្រេង បាន​ប្រារព្ធ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ពួក​គេ​នៅ​អាស៊ី កាលពី​ខែកញ្ញា ឆ្នាំ​មុន ។

ក្រុមហ៊ុន​អា​មេ​រិ​ក Exxon Mobul និង​ដៃគូ​ប្រកួតប្រជែង​មក​ពី​អឺរ៉ុប Royal Dutch ឬ Shell បាន​ត្រៀម​ឯកសារ​សម្រាប់​អតិថិជន​ដែល​ប្រាប់​ពី​ព័ត៌មាន​ប្រភេទ​ប្រេង​អា​មេ​រិ​ក និង​មូលហេតុ​ដែល​ពួក​គេ​ស័ក្តិសម​ក្នុង​ការ​ជំនួស​អ្នក​ផ្គត់ផ្គង់​មក​ពី​អាស៊ី​អាគ្នេយ៍ អាហ្វ្រិក និង​រុ​ស្ស៊ី​ជាដើម ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ច្រើន​ជាងគេ​ជុំវិញ​ពិភពលោក ហើយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​នាំ​ចេញ​ប្រេង​ទៅ​ក្រៅប្រទេស​ផង​ដែរ​។ បច្ចុប្បន្ន​នេះ ការ​នាំ​ចេញ​ប្រេង​ឆៅ​អា​មេ​រិ​ក​ទៅ​កាន់​អឺរ៉ុប​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ ដោយ​នាំ​ចេញ​បាន​៦៣​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែមករា តែ​នៅ​តែ​ទាប​ជាង​ប្រេង​នាំ​ចេញពី​រុ​ស្ស៊ី និង​អុ​ី​រ៉ា​ក់​ដដែល ។ ការ​នាំ​ចេញ​ប្រេង​អា​មេ​រិ​ក​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​នៃ​ប្រេង​អុ​ី​រ៉​ង់ និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ដែល​អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​លើ ។
ពាណិជ្ជករ​ប្រេង​ម្នាក់​បាន​និយាយ​ថា​៖« តម្លៃ​ប្រេង​គ្រប់​កម្រិត​ត្រូវ​បាន​ទទួល​រង​គ្រោះ ព្រោះតែ​ការ​ផ្គត់ផ្គង់​ប្រេង​លើសលប់​ពី​សហរដ្ឋអាមេរិក ហើយ​សម្ពាធ​នេះ​កាន់តែ​កើនឡើង​ថែម​ទៀត ព្រោះ​យោង​ទៅ​តាម​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា​ផលិតកម្ម​ប្រេង​ឆៅ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០១៩​ត្រូវ​បាន​គិត​ថា​នឹង​ស្មើ​ជា​មធ្យម​ប្រមាណ ១២,០៦​លាន​ធុង​ក្នុង​១​ថ្ងៃ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​ប្រមាណ​១,១៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ »​។

កំណើន​ផលិតកម្ម​ក្នុង​សហរដ្ឋអាមេរិក​បាន​បង្ក​ឲ្យ​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​មិនមែន​ជា​សមាជិក​ដទៃ​ដូច​ជា រុ​ស្ស៊ី​កាត់​បន្ថយ​ទិន្នផល​ប្រេង​របស់​ខ្លួន​រវាង​ពី​៣​ទៅ​៤%​តាំងពី​ឆ្នាំ​២០១៧ មក​ដើម្បី​បង្កើន​តម្លៃ​ប្រេង​។ កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​បង្កើន​តម្លៃ​ប្រេង​ពី​៦០​ដុល្លារ​ក្នុង​មួយ​ធុង​មក​ឡើង​ទ្វេ​ដង​ផង​ដែរ ប៉ុន្តែ​ប្រទេស​ដែល​ចូលរួម​បាន​បាត់បង់​ចំណែក​ទីផ្សារ​ឲ្យ​ទៅ​ក្រុមហ៊ុន​អា​មេ​រិ​ក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ