ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​រលាប្អៀរ​យក​កន្សែងពោះគោ​ធ្វើ​ផើងផ្កា​យ៉ាង​ស្រស់​ស្អាត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥​មក​ដល់​ទឹកដី​ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ លោក​អ្នក​ពិតជា​បានឃើញ​អាជីវក​រដាក់​តាំង​លក់​ផើងផ្កា​លើ​កំណាត់​ផ្លូវ​ដែល​មាន​លាប​ពណ៌​ឆើតឆាយ​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់ និង​ស្ងើចសរសើរ​ពី​ស្នាដៃ​ច្នៃប្រឌិត​របស់​អ្នកស្រុក​នេះ​។ បើ​តាម​អ្នក​ផលិត​មួយ​រូប​បាន​រៀបរាប់​ថា ជំនាញ​នេះ​លោក​រៀន​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​ទៅ​ធ្វើ​កម្មករ​នៅ​ទីនោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។…

ខេត្តកំពង់ឆ្នាំង ៖ បើ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥​មក​ដល់​ទឹកដី​ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ លោក​អ្នក​ពិតជា​បានឃើញ​អាជីវក​រដាក់​តាំង​លក់​ផើងផ្កា​លើ​កំណាត់​ផ្លូវ​ដែល​មាន​លាប​ពណ៌​ឆើតឆាយ​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់ និង​ស្ងើចសរសើរ​ពី​ស្នាដៃ​ច្នៃប្រឌិត​របស់​អ្នកស្រុក​នេះ​។ បើ​តាម​អ្នក​ផលិត​មួយ​រូប​បាន​រៀបរាប់​ថា ជំនាញ​នេះ​លោក​រៀន​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​ទៅ​ធ្វើ​កម្មករ​នៅ​ទីនោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ស្ថិត​ក្នុង​វ័យ​៤០​ឆ្នាំ​ប្លាយ ដៃ​កំពុង​លាបថ្នាំ​ថូផ្កា ប្រកបដោយ​អារម្មណ៍​ផ្ចិតផ្ចង់ លោក ស៊ឹ​ម ប្រុស បាន​ប្រាប់​កោះសន្ដិភាព​ថា លោក​ចេះ​ផលិត​ផើងផ្កា​បែប​ថ្មី​នេះ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ខណៈ​ដែល​លោក​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ទីនោះ ហើយ​ត្រូវ​បាន​មេជាង​បង្ហាត់បង្រៀន​ឲ្យ​ចេះ​អំពី​របៀប​ធ្វើ​ផើងផ្កា​នេះ ។ បុរស​សម្បុរ​ខ្មៅ​ស្រអែម ទឹកមុខ​ស្លូតបូត និង​រួសរាយ​រាក់ទាក់​រូប​នេះ បាន​បន្ដ​ថា ៖« ការ​ធ្វើ​ផើងផ្កា ដោយ​ប្រើ​កន្សែងពោះគោ ឬ​ក្រណាត់​ភួយ​ចាស់​ៗ​នោះ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី គេ​និយម​ណាស់ ប៉ុន្ដែ​វា​មិនសូវ​មានគុណ​ភាព​ទេ ដោយសារ​តែ​ទឹក​ស៊ីម៉ងត៍ វា​កាត់​អំបោះ ធ្វើ​ឲ្យ​ពុក​ផុយ និង​បែក​នា​ពេល​ខាង​មុខ »​។

ក្រោយ​ពេល​ត្រឡប់​មក​ស្រុក​កំណើត​វិញ លោក ស៊ឹ​ម ប្រុស បាន​ចាប់​យក​របរ​នេះ​ធ្វើ​ជា​ជំនួញ​ផ្ទាល់ខ្លួន ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ប៉ុន្ដែ​មិន​បាន​អនុវត្ត​ទាំងស្រុង​នូវ​អ្វី​ដែល​ខ្លួន​បាន​រៀន​ចេះ​ពី​ប្រទេស​ម៉ា​ឡេ​សុ​ី​នោះ​ទេ ដោយ​លោក​យក​របស់​ណា​ដែល​ធន់​នឹង​ទឹក​ស៊ីម៉ងត៍ មក​កែ​ច្នៃ​វិញ ទើប​ផើងផ្កា​មានគុណ​ភាព ។
លោក​បន្ដ​ថា ៖« ដោយ​ឃើញ​របរ​នេះ អាច​ផ្ដល់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ខ្ញុំ​ក៏​ចាប់ផ្ដើម​ធ្វើ​វា​ដោយ​យក​របស់​ដែល​ធន់​នឹង​ទឹក​ស៊ីម៉ងត៍​មក​កែ​ច្នៃ ធ្វើ​ឲ្យ​គុណភាព​ល្អ​ជាង​ធ្វើ​ពី​កន្សែងពោះគោ និង​ក្រណាត់​ភួយ​ចាស់​ៗ ហើយ​ពេល​នេះ​កំពុង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​បងប្អូន​»​។ លោក​ថា ៖« ការ​ធ្វើ​ផើង​នេះ បើ​ចង់បាន​គុណភាព ត្រូវ​យក​ប្រភេទ​ក្រណាត់​ស្វិត​មក​ធ្វើ ។ សព្វ​ថ្ងៃនេះ ថ្វីបើ​ខ្ញុំ​ធ្វើ​យឺត​ជាងគេ​បន្តិច​មែន ប៉ុន្តែ​គុណភាព​ផើងផ្កា​រឹង​មាំ​ល្អ មាន​អតិថិជន​មក​កុម្ម​ង់​ទិញ​ជា​ច្រើន »​។

បន្ទាប់​ពី​មានការ​គាំទ្រ​ច្រើន បច្ចុប្បន្ន អាជីវកម្ម​ធ្វើ​ផើងផ្កា​របស់​លោក ស៊ឹ​ម ប្រុស កំពុង​តែ​ពង្រីក​ធំ​ឡើង​ៗ​ដោយ​ច្នៃ​ជា​ម៉ូ​ដ​គល់ឈើ ដែល​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​ជាងមុន ។ ភរិយា​បុរស​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ពួក​យើង​ពិតជា​មមាញឹក​មែន ខណៈ​ប្ដី​របស់​អ្នកស្រី​មិន​អាច​ផលិត​ឲ្យ​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ ។ ទោះបីជា​យ៉ាងណា អ្នកស្រី​ថា ៖« យើង​កំពុង​មាន​ផែនការ​ជួល​កម្មករ​មក​ជួយ ធ្វើ​យ៉ាងណា​ឲ្យ​ទាន់​ការ​បញ្ជា​ទិញ​របស់​អតិថិជន និង​ព​ង្រី​អាជីវកម្ម​នេះ​ឲ្យ​ធំ​បន្ដិច »​។

ដោយឡែក​អ្នកលក់​ផើងផ្កា ឈ្មោះ ពេ​ជ សុភា​ស់ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​និយាយ​ដែរ​ថា បច្ចុប្បន្ន​នេះ​អ្នកស្រី​លក់​ផើងផ្កា​បែប​សម័យ​ថ្មី​នេះ​ដាច់​ខ្លាំង​ណាស់ អតិថិជន​មក​ទិញ​ជា​ច្រើន ។ អ្នកស្រី​និយាយ​ថា ៖« ដោយ​ឃើញ​ផលិតផល​នេះ​កំពុង​ពេញ​និយម​ពី​អ្នក​ចូល​ចិត្ត​ដាំ​កូន​ឈើ​នៅ​តាម​គេហដ្ឋាន ខ្ញុំ​ក៏​ទិញ​មក​លក់​បន្ដ ហើយ​ឃើញ​ថា មានការ​គាំទ្រ​ច្រើន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ