ប្រព័ន្ធដំណើរការ Android ត្រូវបានប្រើប្រាស់ដោយអ្នកប្រើស្មាតហ្វូនភាគច្រើនជុំវិញពិភពលោក ប៉ុន្តែពេលដែលអ្នកប្រើកាន់តែយូរ ល្បឿនដំណើរការរបស់វាកាន់តែយឺតដែរ ។ ដើម្បីជៀសវាងការចំណាយថវិកាដើម្បីទិញស្មាតហ្វូនថ្មី ខាងក្រោមគឺជាវិធីងាយៗដែលអាចជួយឲ្យទូរស័ព្ទ Android របស់អ្នកដំណើរការបានលឿនជាងមុន ៖
១. លុបកម្មវិធីដែលអ្នកមិនប្រើជាប្រចាំ
កម្មវិធីដែលត្រូវបានតម្លើ់ងក្នុងទូរស័ព្ទរបស់អ្នកនឹងប្រើកន្លែងផ្ទុកមិនថាអ្នកប្រើវាជាប្រចាំឬទេដែលអាចធ្វើឲ្យស្មាតហ្វូនរបស់អ្នកដំណើរការយឺតជាងមុន ។ អ្នកអាចលុបកម្មវិធីដែលអ្នកមិនប្រើជាប្រចាំបានដើម្បីរក្សាកន្លែងផ្ទុកក្នុងទូរស័ព្ទរបស់អ្នកទូលាយ ។
២. មើលកម្មវិធីដែលដំណើរការពេលដែលអ្នកមិនប្រើវា
កម្មវិធីមួយចំនួននៅតែដំណើរការជាប់រហូតបើទោះជាអ្នកមិនប្រើវាពិតមែនក្តី។ កម្មវិធីទាំងនេះនឹងធ្វើឲ្យស្មាតហ្វូនអ្នកឆាប់អស់ថ្ម ដូចជាកម្មវិធី Instagram និង Facebook ជាដើម ។ ដើម្បីគ្រប់គ្រងកម្មវិធីទាំងនេះ អ្នកអាចចូលទៅក្នុង Battery Settings និងរកកម្មវិធីដែលប្រើថ្មទូរស័ព្ទអ្នកច្រើនជាងគេ រួចបិទដំណើរការកម្មវិធីនោះទាំងស្រុងជាការស្រេច ។
៣. បិទ Notification ដែលមិនចាំបាច់
ការលោត Notification អាចនឹងភាពរំខានខ្លះដែរ ជាពិសេសពេលដែលវាមិនមានភាពចាំបាច់។ ដូច្នេះអ្នកអាចបិទវាបានដោយគ្រាន់តែចូលទៅក្នុង Settings រួចជ្រើសយក Apps and Nofications និងចុចលើ Notification ហើយបិទវា ។
៤. ទាញកម្មវិធី Lite Version
កម្មវិធីដែលមានប្រជាប្រិយភាពភាគច្រើនមានកម្មវិធី Lite Version ផ្សេងមួយទៀតដែលមិនតម្រូវឲ្យទូរស័ព្ទប្រើថាមពលច្រើនដើម្បីដំណើរការវាទេ។ កម្មវិធីដែលអ្នកគួរពិចារណាមានដូចជា Facebook Lite, Instagram Lite, Messenger Lite, Twitter Lite និង Line Lite ជាដើម ។
៥. កាត់បន្ថត Animation Scale
អ្នកប្រើប្រាស់មួយចំនួនចូលចិត្ត Animation ប៉ុន្តែវាអាចធ្វើឲ្យទូរស័ព្ទ Android របស់អ្នកដំណើរការយឺតជាងមុនជាពិសេសប្រសិនបើអ្នកប្រើទូរស័ព្ទដែលមានអាយុកាលច្រើន ។ ដើម្បីបិទវា អ្នកអាចចូលទៅក្នុង Settings រួចជ្រើសយក About Phone និងចុចលើ Build Number ហើយចុចវាឲ្យគ្រប់ ៧ដងដើម្បីបើក Developer Mode។ បន្ទាប់មកអ្នកគ្រាន់តែចុចប្តូរវាទៅ 0.5x ឬបិទវាទាំងស្រុងជាការស្រេច ៕
ចែករំលែកព័តមាននេះ