ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​មេ​ថ្មី​ថា ឱ្យ​គ្រាន់បើ​ជាង​ចាស់ ប៉ុន្តែ​ដូច​នៅ​ដដែល និង​ធ្ងន់​ជាង​មុន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​(​ថ្មី​)​ក្រោយ​ពេល​ទទួល​ភារកិច្ច​ត្រូវ​បាន​គេ​រិះគន់​ធ្វើ​ការងារ​បក្ខពួក​និយម អសកម្ម​ការងារ និង​មាន​អំពើ​ពុក​រលួយ​។ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​រិះគន់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទើប​ទទួល​ភារកិច្ច​ថ្មី​លោក ខឹ​ម ចិ​ត្ត្រា ដែល​ជំនួស​លោក…

ខេត្តបន្ទាយមានជ័យ ៖ មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​(​ថ្មី​)​ក្រោយ​ពេល​ទទួល​ភារកិច្ច​ត្រូវ​បាន​គេ​រិះគន់​ធ្វើ​ការងារ​បក្ខពួក​និយម អសកម្ម​ការងារ និង​មាន​អំពើ​ពុក​រលួយ​។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​រិះគន់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទើប​ទទួល​ភារកិច្ច​ថ្មី​លោក ខឹ​ម ចិ​ត្ត្រា ដែល​ជំនួស​លោក ស៊ឹ​ម សំអាត មេ​ប៉ុស្តិ៍​ចាស់​ដែល​ត្រូវ​បាន​ផ្លាស់​ផ្តូ​រ និង​ផ្ទេរ​ភារកិច្ច ហើយ​ក្រោយ​មេ​ប៉ុស្តិ៍​ថ្មី​ទទួល​ភារកិច្ច​ដូច​មិនឃើញ​មាន​ធ្វើ​សកម្មភាព​មួយ​នៅឡើយ​ទេ ឃើញ​សណ្តាប់ធ្នាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់​ដោយ​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​ចត​ចាប់​ម៉ូយ និង​អ្នកលក់​អីវ៉ាន់​តាម​រទេះ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ឆ្លងកាត់​។

ភ្ញៀវ​ចេញ​-​ចូល​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ដែល​ឆ្លងកាត់​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កម្លាំង​នគរបាល​ផ្នែក​ប៉ា​ស្ព័​របា​ន​បោះ​ត្រា​លិខិតឆ្លងដែន បាន​ទារ​លុយ​មាន​១០០​ទៅ​២០០​បាត និង​ធ្វើ​ឯកសារ​ដែល​កំណត់​ត្រូវ​បាន​ទារ​លុយ​ខុស​ពី​គោលការណ៍​កំណត់​សុំ​ឱ្យ​ប​ញ្ឍ​ប់​សកម្មភាព​។

ក្រុម​អ្នក​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​អ្នកលក់​អីវ៉ាន់​តាម​រទេះ​ក្នុង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា មូល​ហេតុ​ដែល​ពួក​គាត់​ចេញ និង​នៅ​ចាប់​ម៉ូយ​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​ចេញ​-​ចូល​រក​ដឹក​ម៉ូយ និង​លក់​អីវ៉ាន់​បាន​ត្រូវ​បាន​បង់លុយ​ជា​ប្រចាំខែ​ឱ្យទៅ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ប្រចាំខែ ទើប​ចេញ​-​ចូល​បាន​។

លោក​វរសេនីយ៍ទោ ខឹ​ម ចិ​ត្ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ថា លោក​ទើប​ទទួល​ភារកិច្ច​ជា​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​រ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត ទើបបាន​ជាង​១​ខែ​ត្រូវ​បាន​ប្រកាស​ចូល​កាន​តំណែង​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ រហូត​ដល់​មក​ដល់​ពេល​នេះ​ហើយ​អ្វី​ដែល​ត្រូវ​បាន​រិះគន់​និង​ចោទប្រកាន់​នោះ​ដូច​ជា គ្មាន​ការ​ពិត​ឡើយ បើសិនជា​មាន​លោក និង​មាន​វិធាន​ការណ៍ ហើយ​មិន​អោយ​កើត​មាន​ទៀត​ឡើយ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​លោក​ទទួល​ភារកិច្ច​បាន​ប្តេជ្ញា​ចិត្ត​រួច​ជា​ស្រេច​ខិតខំ​ធ្វើ​ការងារ​បម្រើ​ប្រជា​ពលរដ្ឋ និង​សង្គម​ឱ្យ​បាន​ល្អ​ប្រសើរ​គោលការណ៍​ត្រូវ​អនុវត្ត គឺ​១-​ត្រូវ​រៀបចំ​កន្លែង​ការងារ​ក្នុង​អង្គភាព​អោយ​ប្រសើរ​ឡើង ២-​ត្រូវ​ពង្រឹង​ការងារ​ក្នុង​អង្គភាព​អោយ​មាន​ភាព​រលូន ៣-​រាល់​ការងារ​អសកម្ម​កន្លង​មក ក្នុង​អង្គភាព និង​រៀប​អោយ​ប្រសើរ​ឡើង​វិញ ៤-​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​អោយ​មាន​សណ្តាប់ធ្នាប់​បាន​ល្អ​ប្រសើរ​ជាង​មុន ៥-​ត្រូវ​រៀបចំ​កម្លាំង​ជំនាញ​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​៦-​កម្លាំង​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​សហការ​ល្អ​ជាមួយ​មន្ត្រី​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ